ហេតុអ្វីបានជាទង់ជាតិប្រទេសមូហ្សាំប៊ិកមានរូបកាំភ្លើង AK-47? វាមាន​អត្ថន័យដូចម្ដេច?

ហេតុអ្វីបានជាទង់ជាតិប្រទេសមូហ្សាំប៊ិកមានរូបកាំភ្លើង AK-47? វាមាន​អត្ថន័យដូចម្ដេច?

ទង់ជាតិនៃប្រទេសនីមួយៗ គឺជាវត្ថុតំណាងឲ្យជាតិ និងបានបង្កប់នូវអត្ថន័យក្តោបរួបខ្លឹមសារជាច្រើន ហើយក៏មានលក្ខណៈសម្គាល់នៅលើទង់នោះផងដែរ ដែលបង្ហាញ​ពីអត្តសញ្ញាណផ្សេងៗ របស់ប្រទេសនោះ។

ការបង្កើតទង់ជាតិ ឬរចនាទង់ជាតិមួយ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញគឺសុទ្ធតែមានការពិនិត្យបានត្រឹមត្រូវច្បាស់លាស់មកហើយ មិនថាចំពោះប្រទេសណានោះឡើយ។ យោងទៅតាមអង្គការសហប្រជាជាតិ ប្រទេសជាសមាជិកក្នុងពិភពលោកបច្ចុប្បន្នគឺមានតែ៣ប្រទេសប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញារូបអាវុធ​លើទង់ជាតិរបស់ខ្លួន ដែលក្នុងនោះរួមមាន សាធារណរដ្ឋហៃទី ហ្កាតេម៉ាឡា និង​មូហ្សាំប៊ិក។

លើកឡើងអំពីប្រទេសមូហ្សាំបិក គឺជាប្រទេសមួយស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក​ ដែលទើបទទួលបានឯករាជ្យពីអាណានិគមព័រទុយហ្គាល់ នាឆ្នាំ១៩៧៥ ប៉ុណ្ណោះ។ នៅលើសន្លឹកទង់ជាតិនៃប្រទេសមួយនេះ AK-47 គឺមាននិមិត្តសញ្ញានៃរូបកាំភ្លើង ដែលជាអាវុធល្បីល្បាញក្រោយសម័យសង្គ្រាមលោកលើកទី២ ឬជាអាវុធដែល​មាន​ប្រជាប្រិយបំផុតនាសម័យសង្គ្រាមត្រជាក់​ពិសេស​ក្នុង​សង្គ្រាមវៀតណាម។

Loading...

សម្រាប់អត្ថន័យពេញនៃទង់ជាតិរបស់មូហ្សាំប៊ិក ពណ៌បៃតង គឺតំណាងឲ្យទឹកដីព្រៃឈើដ៏សម្បូរទៅដោយធនធានធម្មជាតិ។ ពណ៌សតំណាងឲ្យ សន្តិភាព។ ពណ៌ខ្មៅ គឺជាតំណាងឲ្យប្រទេសនេះស្ថិតនៅក្នុងតំបន់អាហ្វ្រិក ដែលសម្បូរទៅដោយមនុស្សជានជាតិស្បែកខ្មៅ។ ពណ៌លឿងតំណាងឲ្យ រ៉ែធម្មជាតិដ៏សម្បូរជាច្រើនទាំងក្នុងដី និងលើដី និងពណ៌ក្រហមតំណាងឲ្យការបូជា របស់បុព្វបុរសដើម្បីទាមទារនូវឯករាជ្យភាព។ ចុះរូបកាំភ្លើង AK- 47 ហ្នឹង​តំណាង​ឲ្យ​អ្វី​ដែរ? ហេតុ​អ្វី​យក​អាវុធទៅ​ធ្វើ​ចា​អំណាង​ក្នុង​ទង់​ជាតិ​ទៅ​វិញ?​អ្វី​ៗ​តែងតែមាន​ហេតុផលរបស់​វា​ដែល​មាន​អត្ថន័យដូចខាងក្រោម៖

ក្រៅពីពណ៌ទាំងនេះ នៅលើទង់ជាតិប្រទេសនេះក៏មាននិមិត្តសញ្ញា៤ផងដែរ រួមមាន កាំភ្លើង AK-47  តំណាងឲ្យភាពរ៉ឹងមាំ ដែលអាចមានលទ្ធភាពក្នុងការការពារខ្លួនបាន។ ចបជីក តំណាងឲ្យប្រទេសនេះថាពឹងផ្អែកលើវិស័យកសិកម្មជាគោល។ សៀវភៅ តំណាងឲ្យការអភិវឌ្ឍ និងការអប់រំ និងចុងក្រោយបង្អស់គឺរូបផ្កាយលឿងលើពណ៌ក្រហម គឺតំណាងឲ្យលទ្ធិម៉ាក្សនិយម (លទ្ធិកុម្មុយនីស៍ កាល ម៉ាក្ស)។

ជារួមទៅ! ក្រោយទទួលបានឯករាជ្យ មូហ្សាំប៊ិក គឺត្រូវបានគ្រប់គ្រងដោយគណបក្ស រណសិរ្សរំដោះជាតិ ឬហៅកាត់ FRELIMO ហើយគំនិតនៃការបង្កើតឡើងនូវរូបរាងទង់ជាតិមួយនេះឡើងក៏កើតចេញពីគោលនយោបាយ និងស្ថានភាពនៃប្រទេសខ្លួនដូចដែលបានរៀបរាប់ពីខាងលើនេះឯង ពោលគឺជាពិសេសក្នុងការរំដោះខ្លួនចេញពីនឹមអាណានិគមព័រទុយហ្គាល់៕

Loading...