មកស្គាល់កាំភ្លើងលប​បាញ់(Sniper Rifles)ទំនើបបំផុតក្នុង​ពិភពលោកកំពុង​ប្រើប្រាស់ដោយ​ទាហានពិសេសបច្ចុប្បន្ន

មកស្គាល់កាំភ្លើងលប​បាញ់(Sniper Rifles)ទំនើបបំផុតក្នុង​ពិភពលោកកំពុង​ប្រើប្រាស់ដោយ​ទាហានពិសេសបច្ចុប្បន្ន

កាំភ្លើង លបបាញ់ sniper អនុញ្ញាតឱ្យទាហានពិសេសបាញ់ចំគោលដៅពីរយៈចម្ងាយឆ្ងាយនិងអាចត្រូវគោលដៅក្នុងកម្រិតខ្ពស់បំផុត។ វាត្រូវបានប្រើដើម្បីកម្ចាត់សត្រូវ បំផ្លាញឧបករណ៍ងាយរងគ្រោះ និងអនុវត្តការត្រួតពិនិត្យនិង​កម្ទេចគ្រឿងផ្ទុះជាដើម។

Barrett_M82A1 US Army

ជាមួយនឹងកែវឆ្លុះដ៏មានអានុភាពរបស់វានិងកាណុងវែងរឹងមាំ កាំភ្លើងលបបាញ់ទាំងនេះគឺជាកាំភ្លើងមួយក្នុងចំណោមអាវុធដែលគេស្គាល់បំផុត នៅក្នុងឃ្លាំងអាវុធរបស់កងទ័ពហើយត្រូវបានគេពេញនិយមតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ការថតខ្សែភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។

កាំភ្លើងលបបាញ់របស់យោធាត្រូវបានគេបង្កើតឡើង ដើម្បីផ្តល់ភាពជាក់លាក់ខ្ពស់ជាងមុន និងអាចប្រើប្រាស់បានយូរ អាចទុកចិត្តបាន និងអាចជួសជុលបានក្នុងលក្ខខណ្ឌណាមួយដែល​មាន​ស្ថានភាពមិនល្អ។

តើកាំភ្លើងលបបាញ់កាំភ្លើងល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នមានអ្វីខ្លះ?

១-Barrett M82 – US

M82rifle US Army Gul A Alisan

Barrett M82 ដែលត្រូវបានគេស្គាល់ថាគឺជាការ​កាំភ្លើងដែល​បង្កើតឡើងរបស់កងទ័ពអាមេរិក មាន​ឈ្មោះ​ថា M107 ហើយ​វា​ជា​ជាកាំភ្លើងលបបាញ់ដ៏ល្អបំផុតមួយនៅលើទីផ្សារ។ គោល​បំណង​ចម្បង​របស់​ទាហានអាមេរិក​ក្នុង​ការ​បង្កើតកាំភ្លើង​នេះ​គឺ​អាច​បាញ់​ទម្លុះដែកល្មមៗ​និង​ជញ្ជាំងបេតុង ពិសេស​អាច​មាន​តម្លាំង​បាញ់​ជ្រាត​ចូល​ទៅ​ទម្លុះរថពាសដែកនៅ​បាញ់​ក្នុង​រយៈ​ចម្ងាយជិត​ល្មម។

ដើមឡើយវាត្រូវបានរចនាឡើងដោយក្រុមហ៊ុនផលិតអាវុធជាតិផ្ទុះ Barrett(Barrett Firearms Manufacturing) ក្នុងឆ្នាំ ១៩៨២ ដើម្បីកម្ទេចឧបករណ៍សត្រូវងាយរងគ្រោះដូចជាឧបករណ៍រ៉ាដា រថយន្ដដឹកសម្ភារសឹក និងយន្ដហោះចតស្ងៀម ព្រមទាំងការបំផ្លាញគ្រឿងផ្ទុះពីចម្ងាយ។ កាំភ្លើងវែងដែលមានប្រវែង ១២០ ស មទៅ-១៤០ ក្នុង​មួយបង់មាន១០​គ្រាប់និងមានទម្ងន់ ១៣.៥ គីឡូក្រាម ទៅ១៤ គីឡូក្រាមវាជាកាំភ្លើងដែលមានទម្ងន់ធ្ងន់ជាងក្នុងបញ្ជីនេះ​។

ជាមួយនឹងល្បឿនគ្រាប់ហោះ ៨៥៣ ម៉ែត្រ / វិនាទី និងចម្ងាយបាញ់ ១.៨០០ ម៉ែត្រ។  M82 កំពុងប្រើប្រាស់ដោយកម្លាំងប្រដាប់អាវុធជាង ៥០ ក្នុង​ពិភពលោក ហើយវាត្រូវ​បានឃើញមាន​សកម្មភាពនៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានហើយ​កាំភ្លើង​នេះ​​អ្នក​ចូល​ចិត្តលេង​ហ្គេម Call of Duty ក៏​ចូល​ចិត្ត​ប្រើ​វា​ផង​ដែរ។

២-Steyr SSG 69 – Austria

640px Steyr_SSG69 Sigfried Arnold Suit

Steyr SSG 69 ផលិតដោយប្រទេសអូទ្រីសគឺជាកាំភ្លើងវែងលបបាញ់ដ៏ល្អបំផុតមួយដែល​បាញ់ចំ​គោលដៅនិង​ជាក់លាក់បំផុត។ ចាប់តាំងពីឆ្នាំ ១៩៦៩ វាត្រូវបានគេប្រើនៅក្នុងជំលោះជាច្រើននៅមជ្ឈឹមបូព៌ានិងអាស៊ីហើយបច្ចុប្បន្នជាកាំភ្លើងវែងលបបាញ់សំរាប់ទាហានអូទ្រីស។

ល្ខណៈពិសេស​របស់ Steyr SSG 69 គឺបាញ់​ចំ​គោលដៅល្អហើយត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពបំផុតនៅចម្ងាយ ៨០០ ម។ វាទំងន់ ៣.៨ទៅ៤ គីឡូក្រាមកអាស្រ័យលើវ៉ារ្យ៉ង់ដែល​បំពាក់តែវាស្រាលជាងBarrett M82 ដាក់​គ្រាប់បានតិច​ជាង។

នៅឆ្នាំ ២០១៥ Steyr SSG69ត្រូវបាន​គេ​ឈប់ផលិត ហើយ Steyr SSG 08 ត្រូវបានគេយកមកស្នងតំណែងក្នុងកងទ័ពអូទ្រីស។ កាណុងរបស់កាំភ្លើងជំនាន់ថ្មីSSG 08 មាន​សភាពឆាប់​ត្រជាក់ជាងសេរ៊ីចាស់​ហើយធុងចេគ​គ្រាប់​ខាងក្នុង​រលូនល្អ​តែ​វា​ឆាប់​ច្រេះចាប់​បន្តិច។

៣-Arctic Warfare Magnum – UK

AWM Hubert Delany

Arctic Warfare Magnum (AWM) គឺជាកាំភ្លើងវែងលបបាញ់ដែលមានភាពជាក់លាក់ខ្ពស់បំផុតហើយ​វាត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រតិបត្តិការសម្រាប់សីតុណ្ហភាពក្នុង​តំបន់ទឹកកអាក់ទិក។ អង់គ្លេសផលិត​កាំភ្លើងនេះ​ជា​ច្រើន​ប្រភេទសម្រាប់​ប្រាស់​ក្នុង​ប្រតិបត្តិការរបស់​ខ្លួន​ដែល​មាន​ដូច​ជា  AWM និង AW50។

Loading...

លក្ខណៈពិសេសតែមួយគត់របស់ AWM គឺអាច​ដាក់គ្រាប់កាំភ្លើងវែងនិង​ធំ​ជាងមុននិងមានឥទ្ធិពលជាងគ្រាប់​កាំភ្លើងធម្មតា។ AWM អាចដាក់បាន ៥ គ្រាប់។ ក្រោយមកទៀត វាត្រូវបានគេកំណត់ថាជាកាំភ្លើងវែងលបបាញ់ទំនើបនិងមានរយៈចម្ងាយបាញ់ដ៏មានប្រសិទ្ធិភាពពី ១៥០០ មទៅ ១៧០០ ម៉ែត្រ។

សម្រាប់ការបាញ់រយៈចម្ងាយឆ្ងាយAWM Lapua អាចបំពាក់កែវឆ្លុះដែកដែល​អាច​មើល​ឃើញមិនចាំងកាំរស្មីពន្លឺព្រះអាទិត្យដែល​មាន​ពន្លឺខ្លាំង​នៅ​ពេល​ថ្ងៃ និងសម្រាប់កម្តៅខ្សោយសម្រាប់លក្ខខណ្ឌពន្លឺទាបនៅពេលយប់។

លោក Craig Harrison ទាហានអង់គ្លេសម្នាក់ទទួលបានកំណត់ត្រាបាញ់​សត្រូវចំ​គោលដៅ​និងឆ្ងាយជាងគេបង្អស់កាលខែវិច្ឆិកាឆ្នាំ ២០០៩ ដោយបាញ់បានចំងាយពីចំងាយ ២,៤៧៥ ម៉ែត្រដោយ​ប្រើ​ប្រាស់កាំភ្លើង L115A3  ដែលកាំភ្លើងនេះត្រូវបានរចនាឡើងដោយកងកម្លាំងអង់គ្លេសក្រោយ​បង្កើត AWM ។ កំណត់ត្រានេះនឹងត្រូវបានគេបំបែកនៅឆ្នាំ 2017 ដោយកាំភ្លើងវែងលបបាញ់ផ្សេងទៀតMcMillan TAC-50។

៤-McMillan TAC-50 – US

1280px Mk_15_sniper_rifle US Navy Dominique M Lasco

កាំភ្លើងម៉ាកMcMillan TAC-50 ត្រូវបានរចនាឡើងដោយshrdjzអាមេរិក  គឺជាកាំភ្លើងវែងសម្រាប់ប្រឆាំងនឹងសម្ភារៈនិងកាំភ្លើងប្រឆាំងមនុស្សដែលប្រើដោយកងនាវាចរអាមេរិក SEALS ហើយវាជាកាំភ្លើងវែងលបបាញ់ស្តង់ដាររបស់កងទ័ពកាណាដាតាំងពីឆ្នាំ ២០០០ ។

កាំភ្លើងបាញ់កាំភ្លើងធុន TAC-50 រួមមានស្នូលរុញគ្រាប់ទម្ងន់ ៧៣.៧ សម។ទោះបីជាមានធុងធ្ងន់ក៏ដោយស្តុករបស់វាត្រូវបានផលិតចេញពីសរសៃអំបោះហើយគ្រប់កាំភ្លើងទាំងអស់មានទំងន់ ១១.៨ គីឡូក្រាមប៉ុណ្ណោះ។វា​មាន​កែវឆ្លុះបាន​ឆ្ងាយហើយ​ក៏​អាច​បាញ់​បានពេល​យប់​ផង​ដែរ។

អ្វីដែលគួរអោយកត់សំគាល់នោះ TAC-50នេះ​ហើយ គឺជាកាំភ្លើងលបបាញ់ដែលប្រើគឺកងនាវាចរអាមេរិកឈ្មោះ Chris Kyle ដែលមានសរសេរក្នុងសៀវភៅកំណត់ហេតុនៃដំណើរផ្សងព្រេងរបស់គាត់នៅអ៊ីរ៉ាក់ហើយវាក្រោយ​មកវាត្រូវបានបង្កើតជាខ្សែភាពយន្តហូលីវូដឆ្នាំ ២០១៤ មាន​ចំណងជើង​ថា​ ‘American Sniper’, ។

វាក៏ជាកាំភ្លើងមួយដែលបំបែកឯតទគ្គកម្មផងដែរកាលពីឆ្នាំ ២០១៧ ក្រុម​ទាហានលបបាញ់​កាណាដាបាន​ប្រើ​ប្រាស់​វា​សម្លាប់​សត្រូវនៅ​អឺរ៉ាក់ហើយ​បាញ់​ចំគោលដៅក្នុងចម្ហាយ៣.៥៤០ ម៉ែត្រ(​ជាង​៣គីឡូមែត្រ)។

៥-SAKO TRG 42 – Finland

Sako_TRG 42 Vitaly V Kuzmin

ប្រទេស​ហ្វាំងឡង់​គឺ​ជា​ដែន​ដី​មួយ​ដែល​ធ្លាប់​បានបន្សល់​ទុកដាន​ប្រវត្តិសាស្រ្តនិយាយ​ពី​កាំភ្លើងលប់​បាញ់ក្នុង​សង្គ្រាមលោក​លើក​ទី​២​ដែល​កាល​នោះ​លោក Simo Häyhä,គឺ​ជាវីរបុរសកាន់​កាំភ្លើង​លប​បាញ់កម្ចាត់​សត្រូវ៥០៥​នាក់ក្នុង​សមរភូមិសង្គ្រាមរដូវ​រងារ​ឆ្នាំ១៩៣៩​ដល់​១៩៤០ដែល​កាល​នោះ​គាត់​ប្រើ​ប្រាស់​កាំភ្លើង Moisin-Nagant M28/30របស់​រុស្សី កាំភ្លើងយន្ត KP/-31 submachine gunតែ​ប៉ុណ្ណោះ។

SAKO TRG 42 គឺផលិតដោយហ្វាំងឡង់។ វាជាកាំភ្លើងវែងលបបាញ់ដែលមានទម្ងន់ប្រហែល ៥ គីឡូក្រាម ទៅ៦ គីឡូក្រាមអាស្រ័យលើវ៉ារ្យ៉ង់។ ដូចទៅនឹង Steyr SSG 08 ដែរ TRG 42 មានស្នូលរុញ​គ្រាប់ធំឆាប់​ត្រជាក់ហើយ​ធន់​និងអាកាសធាតិ​ក្រៅ​ខ្លាំង​និង​ត្រជាក់​ខ្លាំងជាមួយនឹង​ទម្ងន់មិនសូវ​ធ្ងន់ប៉ុន្មាន​ទេ។

TRG 42អាចដាក់​គ្រាប់ប្រភេទ ​338 Lapua Magnum ឬ​ក៏ .300 Winchester​ដែល​មាន​ទំហំធំ​វែង ដោយ​ម្ដង​ដាក់បាន​៥​គ្រាប់។​វា​ត្រូវ​បាន​គេប្រាស់បាញ់ក្នុង​រយៈ​ចម្ងាយឆ្លាយល្មម១៥០០ម៉ែត្រ។

នៅឆ្នាំ ២០១៨ ក្រុមហ៊ុន SAKO បានបញ្ចេញ​កាំភ្លើងសេរ៊ីថ្មី TRG 42 A1 ដែលអាច​បាញ់ដោយ​មាន​លំនឹងល្អ​ មិន​រញ្ជួយខ្លាំងនិង​អាច​តម្រង់​គោលដៅ​បាន​ល្អ​ទៀត​ផង៕

ប្រភព៖​army-technology

ប្រែសម្រួល៖ក្នុងស្រុក

 

Loading...