អស្ចារ្យណាស់! ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានធំជាងគេនៅកម្ពុជាក្រោម និងធំជាងគេនៅប្រទេសវៀតណាមនឹងធ្វើការសម្ពោធក្នុងពេលឆាប់ៗនេះ!

អស្ចារ្យណាស់! ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានធំជាងគេនៅកម្ពុជាក្រោម និងធំជាងគេនៅប្រទេសវៀតណាមនឹងធ្វើការសម្ពោធក្នុងពេលឆាប់ៗនេះ!

កម្ពុជាក្រោម៖​​ អស់រយៈពេលជិត ​១០០ឆ្នាំហើយដែលទឹកដីខ្មែរត្រូវបានបាត់បង់ទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ​និងថៃ ​បើទោះបីជាស្ថិតនៅក្នុងឈ្មោះប្រទេសដទៃ ​តែប្រជាជនខ្មែរដែលជាម្ចាស់ទឹកដីនៅតែថែររក្សាវប្បធម៌​ ​ភាសា និងដើមកំណើតខ្លួនដដែល។ ​ដោយទឹកដីខ្មែរទាំងនោះប្រជាជននៅតែនិយាយភាសាដើមខ្មែរ ​មានសាលាបង្រៀនភាសាខ្មែរ ​ថែមទាំងមានវត្តអារាមជាដើម។

ជាក់ស្តែងថ្មីៗនេះ ​ខេត្តឃ្លាំងកម្ពុជាក្រោម  បានធ្វើឱ្យពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនានៅទូទាំងប្រទេសមានការភ្ញាក់ផ្អើល ​ដោយសារតែវត្តអារាមមួយនេះមានការសាងសង់ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានមួយអង្គធំស្កឹមស្កៃ ​គ្រាន់តែមើលពីចម្ងាយក៏មើលទៅស្ងប់ស្ញែងខ្លាំង។

គួរឱ្យដឹងផងដែរថា ​ជនជាតិខ្មែរក្រោម បាននឹងកំពុងតែត្រៀមប្រារព្ធពិធីបុណ្យសម្ពោធព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានមួយនេះក្នុងពេលឆាប់ៗនេះ ដោយព្រះពុទ្ធរូបអង្គនេះគឺជាព្រះពុទ្ធរូបដែលមានទំហំធំជាងគេនៅកម្ពុជាក្រោម ក៏ដូចជាងធំជាងគេនៅប្រទេសវៀតណាមនៅវត្តបូទុមវង្សាសំរោងខេត្តឃ្លាំងកម្ពុជាក្រោម។

សូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមជាកុសល់ទាំងអស់គ្នា។ ឯថ្ងៃខែសម្ពោធយើងខ្ញុំនឹងជម្រាបដំណឹងនៅពេលឆាប់ៗនេះ អរព្រះគុណ និងអរគុណ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព និងអត្ថបទ៖ Indigenous Khmer live in Vietnam

Loading...

72488847_497463187499439_6745064976647454720_n

71697794_497463134166111_2347956271652536320_n

71670271_497463060832785_6432634371043229696_n

72317698_497463024166122_968093827610968064_n

71467344_497463094166115_8175460446820630528_n

Loading...