ឱកាសល្អសម្រាប់កូនខ្មែរ! ខ្សែភាពយន្តខ្មែរដ៏កម្រនាទសវត្សឆ្នាំ៦០ និង៧០នឹងបញ្ជាំងឱ្យទស្សនាដោយឥតគិតថ្លៃនៅក្នុងកម្មវិធី «មួយម៉ឺនអាល័យលើកទី៥»

ឱកាសល្អសម្រាប់កូនខ្មែរ! ខ្សែភាពយន្តខ្មែរដ៏កម្រនាទសវត្សឆ្នាំ៦០ និង៧០នឹងបញ្ជាំងឱ្យទស្សនាដោយឥតគិតថ្លៃនៅក្នុងកម្មវិធី «មួយម៉ឺនអាល័យលើកទី៥»

ភ្នំពេញ៖  កម្មវិធី «មួយម៉ឺនអាល័យ​» ​ដែលជាកម្មវិធីផ្សព្វផ្សាយភាពយន្តខ្មែរសម័យមុនក្នុងខ្ទង់ឆ្នាំទសវត្សឆ្នាំ៦០ និង៧០  តែងតែព្យាយាមស្រាវជ្រាវស្វែងរកភាពយន្តខ្មែរសម័យមុនដែលបានបាត់បង់មកចាក់បញ្ចាំងឱ្យមហាជន ​ជាពិសេសកូនខ្មែរបានទស្សនានិងធ្វើការយល់ដឹង ​ហើយកម្មវិធីនោះទៀតសោតក៏តែងតែបង្ហាញវត្តមានតារាជើងចាស់ជំនាន់មុនផងដែរ  ដោយកម្មវិធីនេះបានរៀបចំដោយ «ក្រុមព្រះសូរិយា»

ថ្មីៗនេះផងដែរ ​« ក្រុមព្រះសូរិយា ​» បានធ្វើការរៀបចំ កម្មវិធី «មួយម៉ឺនអាល័យលើកទី៥» ​ជាថ្មីម្តងទៀតហើយ ​ដោយលើកនេះកម្មវិធីនឹងលើកយកខ្សែភាពយន្តខ្មែរដ៏កម្រចំនួនបីដែលផលិតនៅសម័យសង្គមរាស្រ្តនិយម ដោយបើកឱ្យមហាជនជនទាំងជាតិ និងអន្តរជាតិអាចចូលរួមទស្សនាដោយឥតគិតថ្លៃទៀតផង។ ដោយខ្សែភាពយន្តទាំង៣ នេះមានដូចជា រឿងកាកី ​រឿងពិជ័យវង្សា និងរឿងខ្យងស័ង្ខ  ដោយខ្សែភាពយន្តទាំង៣នេះផងដែរ ​ត្រូវបាន ​« ក្រុមព្រះសូរិយា» ​ធ្វើការទិញយកខ្សែភាពយន្តខ្មែរទាំងបីនេះ ដែលបានកប់ទុកអស់រយៈពេលជាង៤០ឆ្នាំមកហើយនៅក្នុងទឹកដីប្រទេសថៃ ដោយផ្ទាល់មកវិញ។

គួរឱ្យដឹងផងដែរថា « កម្មវិធីមួយម៉ឺនអាល័យ » ជាព្រឹត្តិការណ៍រំលឹកមរតកស្នាដៃភាពយន្តខ្មែរដ៏ធំប្រចាំប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយ «ក្រុមព្រះសុរិយា » តាំងពីឆ្នាំ២០១៦ ដែលកម្មវិធីនេះបានប្រព្រឹត្តឡើងបួនដងរួចមកហើយ ដោយមាន លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា និងលោកជំទាវ សុខ ស៊ីថន ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី ជាអនុប្រធានកិត្តិយសនៃក្រុមព្រះសុរិយា។

កម្មវិធីមួយម៉ឺនអាល័យលើកទី៥ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមហាជនអ្នកចូលរួមទស្សនាដោយឥតគិតថ្លៃទៅតាមកាលបរិច្ឆេទដែលបានកំណត់៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

71797550_391600985063087_647776476640313344_n

71693502_556840828411423_6808130395226243072_n

Loading...

ិ

Video And Film

Video And Film

Photo_2019 10 07_15 42 45

Photo_2019 10 07_15 42 41

Photo_2019 10 07_14 54 41

Loading...