ខ្ញុំជាស្រី ខ្ញុំក៏មានក្ដីស្រឡាញ់ មានមនោសញ្ចេតនា ទោះខ្ញុំមេម៉ាយ ក៏ខ្ញុំជាមនុស្ស មានចិត្ត មានបេះដូងដែរ

ខ្ញុំជាស្រី ខ្ញុំក៏មានក្ដីស្រឡាញ់ មានមនោសញ្ចេតនា ទោះខ្ញុំមេម៉ាយ ក៏ខ្ញុំជាមនុស្ស មានចិត្ត មានបេះដូងដែរ

ញុំធ្លាប់មានស្នេហា ខ្ញុំធ្លាប់រៀបការ ខ្ញុំធ្លាប់មានគ្រួសារ តែជាអកុសលខ្ញុំគ្មានបុណ្យ​ គ្មានសំណាង ទើបជីវិតគូត្រូវបានបែកបាក់ ជីវិតគូមិនធ្លាប់ទទួលបានភាពកក់ក្ដៅ ការនៅក្បែរថ្នាក់ថ្នមពីមនុស្សដែលធ្លាប់រួមរស់ជាមួយគ្នា ទើបឈានដល់ការបែកបាក់ ប្រេះឆាបែបហ្នឹង។

អ្នកអាចនឹងសើចចំអកខ្ញុំ​ ពេលឃើញខ្ញុំបែកបាក់គ្រួសារ ឃើញខ្ញុំគ្មានអ្នកណាជាទីពឹងពុំនាក់ គ្មានអ្នកមើលថែ គ្មានមេគ្រួសារ អ្នកអាចនឹងមើលងាយខ្ញុំ ពេលឃើញខ្ញុំក្លាយជាស្រីមេម៉ាយ ខ្លួនមួយ ឬមានកូនជាបន្ទុក តែសូមឱ្យអ្នកចាំពាក្យនេះទុកផងថា ម្ដងគេ ម្ដងយើង ប្អូនគេ ប្អូនយើង បងគេបងយើង ឬអាចនឹងឈានដល់ កូនគេ កូនយើងក៏ថាបានដែរ។ រឿងជីវិត វាប្រែប្រួលទៅជានិច្ច មិនទៀងទាត់ទេ ពេលនេះគេ តែថ្ងៃក្រោយ វាអាចនឹងអ្នក  ឬសាច់ញាតិរបស់អ្នកក៏ថាបានដែរ។

Aff Taksaorn

អ្នកអាចនឹងមានសំណាង បានប្ដីល្អ គ្រួសារល្អ ឪពុុកម្ដាយក្មេកល្អ អ្នកទទួលបានស្នាមញញឹម ក្ដីស្រឡាញ់ ការអាណិត ភាពកក់ក្ដៅ សុភំមង្គលនៅក្នុងគ្រួសារ តែវាក៏មិនប្រាកដជីវិតអ្នកអាចបានល្អឥតខ្ចោះរហូតនោះឡើយ សូមកុំមើលងាយអ្នកដទៃ សូមកុំសើចចំអកឱ្យខ្ញុំ បើទោះជាខ្ញុំត្រូវបែកបាក់ប្រេះឆា តែមិនមែនមានន័យថា ខ្ញុំស្លាប់ព្រោះតែរឿងអត់ប្ដីនោះទេ។

Loading...

ព្រោះតែធ្លាប់ឆ្លងកាត់ជីវិតស្នេហាជូរចត់កន្លងមក ទើបធ្វើឱ្យខ្ញុំមិនចង់ជ្រើសមនុស្សខុសសាជាថ្មី ការដេលខ្ញុំសុខចិត្តនៅម្នាក់ឯងពេលនេះ មិនមែនគ្មានអ្នកណាចាប់អារម្មណ៍ ឬលែងចង់បាន ស្អប់ខ្ពើមភាពជាមេម៉ាយរបស់ខ្ញំទេ តែមកពីខ្ញុំមិនព្រមជ្រើសអ្នកណា ខ្ញុំមិនចង់រៀបការហើយលែងលះដូចមុនទៀតទេ ខ្ញុំក៏មិចង់ឱ្យគេដៀលថា ខ្វះប្រុសមិនបាននោះដែរ។ ជីវិតនេះ ខ្ញុំឆ្លងកាត់អស់ហើយ ការងារណាក៏អាចធ្វើបានដែរ ហើយបើលើសកម្លាំងពេក គឺខ្ញុំប្រើលុយ អ្វីដែលសំខាន់ គឺខ្ញុំមិនបានទៅតោងទាម ឬដេកចាំសំណាងពីអ្នកណា ខ្ញុំមានការងារ ខ្ញុំមានមុខរបរអាចរកចិញ្ចឹមខ្លួនឯងបាន សូមកុំសើចយំខ្ញុំអី ព្រោះខ្ញុំក៏មិនបានទៅបំផ្លាញ ឬធ្វើបាបអ្នកណាដែរ សង្ឃឹមថា បងៗ មាមីងមួយចំនួន ជួយគិត និងពិចារណាឡើងវិញផង កូនគេកូនយើងណា។ ម្យ៉ាងទៀត ខ្ញុំក៏មិនចង់បានការអាណិតអាសូរពីអ្នកណាដែរ សុំតែម្យ៉ាង កុំសើចយំគ្នា មនុស្សដូចគ្នា មានចិត្ត មានបេះដូង ហើយជីវិតក៏មានរឿង​ជួបបញ្ហារៀងៗខ្លួន៕

Fn 2018 12 24 12 01 07 0

Taksaorn Paksukcharern 3808d075 A8c4 48af 9052 C76c890be10 Resize 750

អត្ថបទ ៖​ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...