Manchester United​ & Real Madrid កំពុងតែត្រៀមទឹកប្រាក់ខ្ទង់​ 100 លានផោនដើម្បីនាំយកកីឡាករឆ្នើមមួយរូបពីក្លឹប…..

Kai Havertz គឺជាតារាឆ្នើមរបស់ក្លិប Bayer Leverkusen លោកបានបង្ហើបថាលោកនឹងនិយាយជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់លោក Joachim Low ដើម្បីទទួលដំបូន្មានខ្លះៗ​ថាតើក្លឹបណាមួយដែលលោកគួរតែចូលរួមក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។បន្ទាប់ពីលិចឮថាមានក្លឹបយក្យនូវ​ Premier League និង​ Laliga បាន​កំពុងមានការចាប់អារម្មណ៍លើខ្លួន; ក្នុងនោះមាន: Manchester United និង Real Madrid ដែលចាប់អារម្មណ៍ខ្លាំង។

Haver​​tz,  ដែលបានជាប់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់សម្រាប់ការប្រកួតជម្រុះ EURO 2020 ដែលនឹងត្រូវប្រកួតជាមួយអេស្តូនី​​  ហើយរូបគេត្រូវបានផ្តល់ឱកាសឱ្យនិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត។

Haver​​tz:​  ខ្ញុំនឹងទទួលយកដំបូន្មានមួយចំនួនដែលល្អៗដែលផ្តល់ឱ្យខ្ញុំព្រោះគាត់មានបទពិសោធច្រើនជាងខ្ញុំ។

ក្នុងពេលជាមួយគ្នានេះដែរនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយលោក Low បានពន្យល់ថាក្នុងវ័យ ២០ ឆ្នាំ​របស់ Havertz​ នៅឯ Bayer Leverkusen គឺល្អសម្រាប់ការអភិវឌ្ឍន៍របស់គាត់។

17522772_790756591074270_1823358800310039522_n

Joachim Low ​បាននិយាយទៀតថាកន្លែងដែលគាត់លែងជាប្រចាំក្នុងក្លឹបLeverkusenគឺមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់កីឡាករវ័យក្មេងដូចគាត់។

បន្ទាប់ពីបង្ហាញទម្រង់លេងជាខ្សែរបម្រើលប្រយុតយ៉ាងល្អទាំងក្នុងក្លឹបនិងជម្រើសជាតិ។​    ខ្សែបម្រើប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមបិសាចក្រហម Manchester United ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកហើយ។ហើយក្នុងនោះដែលក្រុម Real Madrid និង Barcelona ក៏កំពុងតែចាប់អារម្មណ៍ក្នុងការប្រគួតប្រជែងដើម្បីនាំយកHaver​​tzមកចូលរួមក្រុមផងដែរ។

Quotes via Manchester Evening News and Sport1.

ប្រភពពី: foxsportsasia