Ivan Sereda ជាចុងភៅរបស់​ទាហានសូវៀតក្នុង​សង្គ្រាមលោក​លើក​ទី​២​​ចាប់បាន​រថក្រោះ១និង​ទាហានអាល្លឺម៉ង៤នាក់​ប្រើ​តែ​ពូថៅមួយកាប់​អុសមួយ

Ivan Sereda ជាចុងភៅរបស់​ទាហានសូវៀតក្នុង​សង្គ្រាមលោក​លើក​ទី​២​​ចាប់បាន​រថក្រោះ១និង​ទាហានអាល្លឺម៉ង៤នាក់​ប្រើ​តែ​ពូថៅមួយកាប់​អុសមួយ

Ivan Sereda ឬ​មាន​ឈ្មោះ​ពេញ Ivan Pavlovich Sereda គឺ​ជា​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​ក្រហមសូវៀត( Red Army )ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​សមរភូមិក្នុង​ខេ​មិថុនា​ឆ្នាំ​២៩៤១ ខណៈ​ដែល​គាត់​គាត់​ពេល​នោះ​មាន​វ័យ​ត្រឹម​តែ​២២ឆ្នាំប៉ុណ្ណោះ។ គាត់​ចូល​ធ្វើ​ទាហាន​នៅ​ខែ​វិច្ឆិការឆ្នាំ​១៩៣៩។​បន្ទាប់​ពី​ហ្វឹកហាត់បាញ់​ជំនាញ​មូលដ្ឋាន​ផ្នែក​ទាហាន គាត់​ត្រូវ​បានតែងតាំង​ជាចុងភៅក្នុងកងវរសេនាធំរថក្រោះទី ៩១នៃ កងពលធំទី ៤៦ ក្នុងអង្គភាពផ្នែកមេកានិចទី ២១ ។

5a2a9eca15e9f971cc32f45a

មុន​ពេល​ធ្វើ​សង្គ្រាម​គាត់​គឺ​និស្សិត​បញ្ចប់​ការ​សិក្សាលើ​មុខ​វិជ្ជាបច្ចេកទេស​ម្ហូបអាហារ​កាល​ជំនាន់​នោះ ដូច្នេះ​ពេល​ដែល​គាត់​ទៅ​សមរភូមិ គាត់​គឺ​ជា​ទាហាន​ផ្នែក​ចុង​ភៅក្នុង​បន្ទាយ។ជា​រឿយៗ​គាត់​តែង​តែង​ស្នើសុំ​មេ​របស់​គាត់​ចូល​សមរភូមិមុខ ដើម្បី​ទៅ​ប្រយុទ្ធ​ជាមួយ​ទាហាន​ឯទៀត ​តែ​មិន​អនុញ្ញាតិ​ឲ្យដោយសារ​មេបញ្ជា​ការ​ទុក​គាត់ទុក​ឲ្យ​ចម្អិនម្ហូប​សម្រាប់​ទាហាន។

ការ​វាយបកទប់​ទល់​នឹង​ការ​ឈ្លានពាន​របស់​ទាហានអាល្លឺម៉ង់​ពី​សំណាក់​សូវៀតណាម​ហាក់​ដូច​ជា​យឺតពេលបន្តិច​ព្រោះ​រងក្រោះ​និងទាហានអាល្លឺម៉ង់​ខ្លះបា​ចូល​ជ្រៅ​ទៅ​ដល់ព្រដែន​សូវៀត​ហើយ​ជា​រឿយៗទាហានសូវៀតតែងតែជួប​ការ​ប្រយុទ្ធជាមួយទាហាន​អាល្លឺម៉ង់​ពី​ក្រោយ​ទៅ​វិញ។

German_troops_crossing_the_soviet_border 474x640

ពេល​មួយ​នោះ​!​គាត់​បាន​សុំ​មេរបស់​គាត់​ម្ដង​ទៀត​ថា​ចង់​ទៅ​បាញ់​អាល្លឺម៉ង់ ប៉ុន្តែ​ត្រូវ​បដិសេធ​ម្ដង​ទៀត ​ដោយ​សារនៅ​បន្ទាយ​ខ្វះ​អ្នក​ចម្អិនម្ហូប​ឆ្ងាញ់។ ក្នុង​ខែសីហា​ឆ្នាំ​១៩៤១!​កងពលរបស់​គាត់​បាន​បោះ​ទីតាំងជិត​ទី​ក្រុង Dvinsk(បច្ចុប្បន្ន​ទីក្រុង Daugavpils ប្រទេស​ឡាតវី)។​ទាហាន​ស្ទើ​តែ​ទាំងអស់​ទៅ​សមរភូមិមុខ លើក​លែង​តែ Sereda ដែល​នៅ​រោង​បាយក្នុងបន្ទាយ​តែ​ម្នាក់​ឯង ហើយ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​ទាហាន​នៅ​ពេល​ល្ងាច ខណៈ​អ្នក​យាម២​និង​៣​នាក់​ទៀត​ដើរល្បាតជុំ​វិញ​នោះ​មិន​សូវ​ជា​ឆ្ងាយប៉ុន្មាន​ពី​បន្ទាយនោះ​ទេ។

3b38bd9cbcf4ec402a85613973bea87c

គាត់​បាន​ឃើញរងក្រោះបើក​ចេញ​មក​ពីក្រោយ(ព្រំដែនសូវៀតមកវិញ​​ហើយ​គាត់​រអ៊ូតែ​ម្នាក់ឯង ថាទាហានមក​បន្ថែម​គាត់​កាន់តែហត់ធ្វើម្ហូបថែម​ទៀត។រងក្រោះមក​កាន់តែ​ជិត​គាត់​បានឃើញ​ថារងក្រោះ​ដែល​បើក​រក​គាត់​មិន​មែន​ធ្វើ​នៅសូវៀតណនោះ​ទេ វា​ជា​រថក្រោះ​អាល្លឺម៉ង់​២​គ្រឿង ។ ភ្លាម​ៗ​នោះ​គាត់ពួនខាងក្រោយតង់រោងបាយ ​ហើយ​អាវុធ​ដែល​គាត់​មាន​គឺ​កាំភ្លើងខ្លី​ចាស់​មួយ ​និង​ពូថៅ​ដៃ​មួយសម្រាប់​កាប់​អុសប៉ុណ្ណោះ។

រថក្រោះ​ដែលបើក​តម្រង់​មក​គាត់​បាន​ ​ឈប់ ខណៈ​ដែល​ទាហាន​អាល្លឺម៉ង់​៣​នាក់​ចេញ​ផុតដើរ​ឆែកឆេរ ហើយ​ម្នាក់​ទៀត​ដែល​ជា្នក​បើកចេញ​មិន​ទាន់​ផុត​ពីក្នុង​រថក្រោះ​នៅ​ឡើយទេ។ បន្ទាប់​មក​គាត់​បាន​ស្រែកបញ្ជា​កូនក្រុម​ឲ្យ​ចូល​ប្រយុទ្ធ​តែ​តាម​ពិត​គាត់​តែ​ម្នាក់​ឯងប៉ុណ្ណោះ។ Ivan បាន​រត់​ចេញ​ពី​កន្លែង​ពួន បក​សំដៅ​មក​រថក្រោះ ខណៈ​ដែល​ទាហាន​អាល្លឺម៉ង់​២ទៀតមិនអាច​កំណត់​ចំនួន​ទាហាន​សូវៀតនោះ​ឡើយ​និង​កំពុង​ឆោឡោ។​ ពេល​នោះ​ទាហានអាល្លឺម៉ង់​ដែល​ចេញ​​ផុត​ម្នាក់បាន​ចូល​ក្នុង​រថក្រោះ​វិញបានជាន់​ឆ្នាំងម្ហូបសូវៀតកំពុង​ក្ដៅ​រលាក​កែងជើង។​

Loading...

German_troops_crossing_the_soviet_border 474x640

ចំណែក​ទាហាន​ដែល​នោះ​ក្នុង​រថ​ក្រោះ​បាន​បញ្ឆេះម៉ាស៊ីន​បម្រុងបើក​ប៉ុន្តែភ្លាមៗ​នោះ​ Sereda ​បានយក​ពូថៅវាយកាណុង​កាភ្លើងយន្ត​ដែល​បំពាក់​លើរងក្រោះ​វៀចកាណុងនិង ​យក​អាវ​ទៅ​បិទកញ្ចក់​មើលផ្លូវរថក្រោះ។ គាំត់​បាន​យក​ពូថៅវាយធុង​រថក្រោះ​ស្រែកហៅ​ហើយ​ភ្លាមៗ​នោះ​ទាហាន​សូវៀត២​នាក់​ដែល​នៅ​ជិត​បន្ទាយ​បាន​មក​ដល់​ហើយគាត់ប្រាប់​ឲ្យពួក​គេយក​គ្រាប់​បែក​មក​កម្ទេចក្នុងរថក្រោះ ។គ្មានទាហានសូវៀតណានៅ​ជិត​នោះ​ទេ ហើយ​គាត់​ក៏​មិន​ចាប់​ភ្លឹក ​ថា​ទាហាន​អាល្លឺម៉ង់​២​នាក់​ទៀត​លើកដៃ​សុំ​ចុះ​ចាញ់​នោះ​ដែរ។​ដោយ​សារ​មាន​កាំភ្លើងខ្លីនៅ​ដៃមួយ​ដែរនោះ គាត់​បាន​បញ្ជាឲ្យ​ទាហាន​៤​នាក់​នោះ​ចង់ដៃគ្នា​ឯងទៅ​ក្រោយ​ហើយ​គាត់​ក៏​ចងផ្អោប​គ្នា​យ៉ាង​រឹង​មាំ។

Cbdde0eebb457b39ef32b3035e91a32f

ពេល​ដែល​ទាហាន​សូវៀត​ត្រឡប់​ពី​សមរភូមិវិញ បាន​ឃើញ​រងក្រោះ​មួយ​និង​ទាហាន​អាល្លឺម៉ង់​៤​នាក់រង​ចាំ ​ពួក​គេ ខណៈ​ Ivan ​បន្ត​ការ​ចម្អិន​ម្ហូប។​មេរបស់​គាត់​បាន​សរសើរ​ហើយ​លែង​ឲ្យ​ធ្វើម្ហូប​បន្ត​ទៀត​ដោយ​តែងតាំង​ជា scout (អ្នក​កាន់​កែវឆ្លុះក្នុង​រថក្រោះ)។

Lieutenant Ivan Nikitovic Sereda Of The 4 Th Kuban Cossack Cavalry Regiment

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក! អតីតចុងភៅទាហាន​ម្នាក់​នេះ បាន​ដើរឆ្លងកាត់​ឃើញ​រង​ក្រោះអាល្លឺម៉ង់​មួយ​និង​ទាហាន​មួយចំនួនដេញ​តាម​ទាហាន​សូវៀត។​នៅ​ពេល​ដែល​រងក្រោះ​ឈប់​ហើយ​ឆ្លុះមើល​ទាហាន​សូវៀតរង​ទៅ​តាម​ផ្លូវ​ណា គាត់​បាន​គប់​គ្រាប់បែកដៃ​សម្លាប់​ទាហាន​អាល្លឺម៉ង់​អស់​មួយចំនួន​ហើយ​ឡើង​ទៅ​លើ​រថក្រោះគប់​គ្រាប់​បែក​ចូល​ក្នុង​ធុងសម្លាប់​អ្នក​បើក។

មុន​ពេល​ទាហាន​អាល្លឺម៉ង់​ដទៃ​ទៀត​តដៃ​ គាត់​បាន​ទាញកាំភ្លើងយន្ត​ដែល​បំពាក់​លើ​រថ​ក្រោះបាញ់​សម្លាប់​ទាហាន​អាល្លឺម៉ង់ប្រហែល​ជាង​១០​នាក់​ហើយ​អ្នក​នៅ​សល់​ក៏​លើក​ដៃសុំចុះ​ចាញ់។បន្ទាប់មកគាត់ត្រូវបានគេតែងតាំងធ្វើជាមេបញ្ជាការកងអនុសេនាតូច នៃកងវរសេនាតូចថ្មើរជើងទី ៤ នៃកងពលតូចថ្មើរជើងលេខ ៤៦។ក្រោយ​ទទួល​ដំណែង​នេះគាត់​បាន​ដឹកនាំ​កងទ័ពរបស់​គាត់​ប្រយុទ្ធក្នុង​សមរភូមិ Siege of Leningrad ចាប់​ពី​ថ្ងៃ​ទី១០​ខែ​តុលា​ដល់​២៣​វិច្ឆិកាឆ្នាំ​១៩៤២។

Moscow_strikes_back_27 40_germans_surrendering 640x485

គាត់ត្រូវបានតម្លើងឋានៈជាមេបញ្ជាការកងវរសេនាធំទ័ពថ្មើរជើងទី ៧នៃកងពលថ្មើរជើងលេខ ១៨៥ ។ គាត់បានបន្តដឹកនាំប្រយុទ្ធនៅ សមរភូមិទីក្រុងមូស្គូចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដល់ថ្ងៃទី ៥ ខែមករាឆ្នាំ ១៩៤២ ។ នៅពេលដែលគាត់ត្រូវបានរំសាយចេញពីតំណែងនៅឆ្នាំ ១៩៤៥ គាត់បានទទួលឋានៈជាអនុសេនីយឯកហើយត្រូវបានប្រគល់រង្វាន់ជាវីរៈបុរសនៃសហភាពសូវៀតលំដាប់នៃលេនីននិងឡើង​សក្តិជាច្រើនទៀត។ គាត់​ទទួល​មរណៈភាព​នៅ​ថ្ងៃ​ទី១៨​វិច្ឆិកាឆ្នាំ​១៩៥០៕

Loading...