កប់ខ្លាំង! LD Picture ទម្លាក់ Official Trailer រឿងនាឡិកា ដាស់វិញ្ញាណ បច្ចេកទេស និងការផលិតកប់ខ្លាំងតែម្ដង!

ភ្នំពេញ៖ ភាពយន្ត នាឡិកា ដាស់វិញ្ញាណ [The Clock : Spirit Awakening] របស់ផលិតកម្ម LD ជាខ្សែភាពយន្តមួយដែលបានថត និងកាត់តរួចរាល់ ហើយបានកំណត់ថ្ងៃចាក់បញ្ចាំង នៅចុងឆ្នាំនេះហើយ។ ខ្សែភាពយន្តដែលបានសម្រិតសម្រាងដ៏ល្អប្រចាំឆ្នាំរបស់ផលិតកម្មនេះ បានទាក់ទាញចិត្ត ទស្សនិកជនយ៉ាងច្រើន ខណៈការផលិតរឿងមួយនេះ ពិតជាល្អខ្លាំងមែនទែន។

Screen Shot 2019 10 19 At 12.41.29 PM

Screen Shot 2019 10 19 At 12.41.55 PM

ខ្សែភាពយន្ត នាឡិកា ដាស់វិញ្ញាណ ដែលជាសាច់រឿងនិយាយពីមនុស្សស្រីជនជាតិបរទេសម្នាក់ សុខចិត្តសម្លាប់ខ្លួនក្រោយពេលសង្សារជាទីស្រលាញ់របស់ខ្លួនបានស្លាប់។ សាច់រឿងបែបរន្ធត់មួយនេះ​បានផ្ដិតយកទិដ្ឋភាពនាសម័យឆ្នាំ ១៩៦០ ដែលការរៀបចំ និងប្លង់ថតពិតជាល្អ មិនចាញ់ភាពយន្តបរទេសឡើយ។

Screen Shot 2019 10 19 At 12.42.14 PM

Screen Shot 2019 10 19 At 12.42.20 PM

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត នាឡិកា​ដាស់វិញ្ញាណ ជាប្រភេទភាពយន្តបែបភ័យរន្ធត់ ជាមួយបទពិសោធន៍ថ្មី Dolby Mixing នឹងមកដល់ថ្ងៃទី ២១ វិច្ឆិកាហើយ! នឹងមានចាក់បញ្ចាំងនៅបណ្តាប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប៊្រុយណេផងដែរ៕

Screen Shot 2019 10 19 At 12.42.29 PM

Screen Shot 2019 10 19 At 12.42.40 PM

ទស្សនា official trailer ខាងក្រោមនេះ៖

https://www.youtube.com/watch?v=avyaoQNphug