គួរឱ្យសរសើរ! អ្នកដាំបន្លែសុវត្ថិភាពសៀមរាប មិនត្រឹមតែមានលក់បន្លែធម្មជាតិ ​ឯការវេចខ្ចប់ដោយប្រើស្លឹកចេក និងចំណងចេកជួយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច

គួរឱ្យសរសើរ! អ្នកដាំបន្លែសុវត្ថិភាពសៀមរាប មិនត្រឹមតែមានលក់បន្លែធម្មជាតិ ​ឯការវេចខ្ចប់ដោយប្រើស្លឹកចេក និងចំណងចេកជួយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច

សៀមរាប៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថាសព្វថ្ងៃនេះកំណើនការប្រើប្រាស់ថង់ផ្លាស្ទិចកាន់តែច្រើនឡើងៗ ​រហូតការវេចខ្ចប់បន្តិចបន្តួចក៏ប្រើថង់ខ្ចប់ដែរ ​ដែលទាំងនេះបានធ្វើឱ្យសម្រាមថង់ផ្លាស្ទិចមានពាសពេញដី ​បើទោះបីជាយកទៅចោល  តែកាកសំណល់ទាំងនោះមិនងាយរលាយងាយៗឡើង ​ដោយវាប្រើដល់ទៅរាប់រយឆ្នាំទម្រាំសារធាតុប្លាស្ទិចនេះរលាយអស់។

ដោយសារតែការប្រើផ្លាស្ទិចប៉ះពាល់ដល់បរិស្ថាន ​និងគុណភាពដីយ៉ាងធ្ងន់ធ្ងរបែបនេះហើយ  បានជាសព្វថ្ងៃនេះប្រជាជន និងអង្គការពិភពលោកជាច្រើនបានផ្សព្វផ្សាយ ​និងធ្វើការអប់រំប្រជាជននៅក្នុងការជួយកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិចបែបនេះ។

ដោយយល់ឃើញពីផលប៉ះពាល់នៃការប្រើថង់បែបនេះហើយ ​គួរឱ្យសរសើរមែនទែន  ដោយពេលនេះ  មានសមាគមមួយកន្លែងនៅខេត្តសៀមរាបមានឈ្មោះថា អ្នកដាំបន្លែសុវត្ថិភាពសៀមរាប មិនត្រឹមតែជាសមាគមដែលដាំបន្លែបែបធម្មជាតិគ្មានជាតិគីមីប៉ុណ្ណោះទេ ​តែសូម្បីតែការវេចខ្ចប់ក៏គ្មានថង់ផ្លាស្ទិចដែរ  ដោយប្រើត្រឹមខ្សែកំប្លោក ​និងចំណងដើមចេកតែប៉ុណ្ណោះ ដោយការធ្វើបែបនេះមិនត្រឹមតែក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច និងកៅស៊ូកងប៉ុណ្ណោះទេ  តែក៏ដូចជាការជួយលើកគុណតម្លៃនៃស្លឹកចេកខ្មែរយើងផងដែរ។

ប្រសិនជាលោកអ្នកចង់ធ្វើការទិញបន្លែស្រស់ៗបែបធម្មជាតិគ្មានជាតិគីមី ​ថែមទាំងមានការវេចខ្ចប់ជួយការពារបរិស្ថាន លោកអ្នកអាចធ្វើការទាក់ទងទិញតាមរយៈ  ៖

-រៀងរាល់ថ្ងៃ ៖ ផ្សារឃីងរ៉ូត ទល់មុខរហាត់ទឹកខេត្តសៀមរាប ក្បែររង្វង់មូលវត្តដំណាក់ ចាប់ពីម៉ោង ៧ ដល់ ១២ ថ្ងៃត្រង់

- សៅរ៍ អាទិត្យ ៖ ផ្សារណាត់កសិករ លើសួនហាត់ប្រាណ ក្បែរសណ្ឋាគារហ្រ្គង់អូតែល ចាប់ពីម៉ោង ៧ ដល់ ១២ ថ្ងៃត្រង់ ឬលេខទូរស័ព្ទ ០៧៧​២៥៦​០៨៤ /​ ០៨៩៣៣៧ ៤០២ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ អ្នកដាំបន្លែសុវត្ថិភាពសៀមរាប The Green Farmers Siem Reap

S 1

70838749_2523522994529706_7761205645621067776_n

71169599_2527450967470242_4775428494081392640_n

71691722_2540518146163524_6630075379144982528_n

72146134_2540518342830171_153535339846172672_n

72172204_2540518182830187_8360837609047457792_n

72368687_2540518289496843_5669163153464754176_n

Loading...

72370961_2545287559019916_850355511168598016_n

72460166_2544404022441603_8590630011629731840_n

72476164_2538877329660939_2706423850018537472_n

72484345_2544403999108272_3655094705940594688_n

72573713_2545287609019911_3537152442976174080_n

72583426_2545287769019895_4172068237049069568_n

72684470_2538877202994285_6478270327003545600_n

72724256_2544404075774931_5581462433836302336_n

72840754_2540518256163513_7406466120342831104_n

73045517_2545287812353224_7437907561577185280_n

73140172_2544664622415543_6817522462205411328_n

73370526_2544403975774941_1980956341321072640_n

74217820_2545287669019905_1964079340345884672_n

74399240_2545287529019919_2825509390327480320_n

Loading...