Ads
Semen Nomokonov ហៅបុរសភ្នែកត្មាតក្នុង​សង្គ្រាមលោក​លើក​ទី​២​!ទាហាន​ណាស៊ីអាល្លឺម៉ង់ខ្លាចរអាបំផុត

Semen Nomokonov ហៅបុរសភ្នែកត្មាតក្នុង​សង្គ្រាមលោក​លើក​ទី​២​!ទាហាន​ណាស៊ីអាល្លឺម៉ង់ខ្លាចរអាបំផុត

Semen Nomokonov មានសញ្ជាតិ Evenk ដែល​ជាជនជាតិមួយ​រស់​នៅ​តំបន់​ស៊ីបេរី​។ គាត់​គឺ​ជា​អ្នក​ប្រមាញ់​សត្វព្រៃ​ហើយ​រស់​នៅ​ក្នុង​តំបន់​ព្រៃទឹក​កក តៃកា តាំងពី​ក្មេង។ គាត់​មាន​លក្ខណៈ​ពិសេស​មួយ​គឺ​ភ្នែម​មុតដែល​ជួយឲ្យ​គាត់​ក្នុងការប្រមាញ់ ដែល​សមត្ថភាព​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជនតំបន់​នោះ​ហៅ​គាត់​ថា បុរសភ្នែកត្មាត។

Semyon Nomokonov 52b8e447 021b 4f22 A160 72168a73a24 Resize 750

ពេល​ចាប់​ផ្ដើម​សង្គ្រាម​លោក​លើក​ទី​២​គាត់​មាន​វ័យ​ជាង​៤០​ឆ្នាំ​ទៅ​ហើយ។ គាត់​ជា​មនុស្សសាមញ្ញបំផុត​ហើយ​មិន​សូវ​ស្គាល់​សង្គមសីវីល័យរបស់​រុស្សីក្នុងសម័យ​នោះ​ហើយ​គាត់​ក៏​មិន​ស្គាល់​ពី​បទបញ្ជាទាហាន​អ្វី​ដែរ។ នៅ​ឆ្នាំ​១៩៤១ដែល​ទាហានណាស៊ីអាល្លឺម៉ង់​លុកលុយរុស្សី គាត់​បាន​ជួយគ្រាទាហាន​មាន​របួស​ចេញ​ពី​សមរភូមិ​តែ​ពេល​នោះ​គាត់​បាន​ចំណាំ​ថា​មានទាហាន​លបបាញ់(Sniper)​អាល្លឺម៉ង់ម្នាក់កំពុងតម្រង់​កាណុងកាំភ្លើងមក​រក​គាត់​ពីចម្ងាយ។

Semyon Nomokonov 2a38e7b4 10fd 43c8 A8d2 Dfbe47986a1 Resize 750

គាត់​មិន​បាន​ភ័យខ្លាច​បាត់​បង់​ការ​តាំងស្មារតី​អ្វី​នោះ​ទេ​ ដោយ​បាន​រើសកាំភ្លើងដែល​នៅ​ជិត​គាត់​បំផុតហើយ​បាញ់​តម្រង់​ទៅ​ទាហានអាល្លឺមង់ម្នាក់​នោះវិញ ស្របពេល​ដែលគាត់​ត្រូវ​បានទាហាន​អាល្លឺមង់ម្នាក់នោះបាញ់​បិះត្រូវក្បាល។ សកម្មភាបពនោះ​គាត់​ទទួល​បាន​ការ​សរសើរ​ពី​មេបញ្ជាការកងទ័ពសូវៀត​ហើយសម្រេច​ចិត្ត​ដាក់​គាត់​បញ្ចូល​ក្នុង​ជួរកងទ័ពលបបាញ់(sniper platoon)។  ឯកសារខ្លះ​ទៀត​និយាយផ្សេង​ទៅ​វិញ! គាត់​ត្រូវបាន​រើស​ចូល​ធ្វើ​ទាហាន​នៅ​ឆ្នាំ​១៩៤១។ ឱកាស​បាន​ធ្វើ​ជាទាហានក្នុង​កងលប​បាញ់​គឺ​ដោយ​សារឱកាសមួយ។ ក្រោយ​ពេល​ធ្វើ​ជា​អ្នក​បបបាញ់សត្វដ៏​ល្បី​ គាត់​ត្រូវ​បានមេបញ្ជាការកងទ័ពសូវៀតឲ្យ​សាកល្បង​ដោយ​ផ្ដល់​កាំភ្លើងលប់​បាញថ្មី​មួយ​ដោយ​មិន​ឲ្យ​ខាត​គ្រាប់។

Semyon Nomokonov 5934fc50 2fd5 4a7d 9673 Fbe9143a947 Resize 750

គាត់​បាន​យក​កាំភ្លើងម៉ាក Mosin-Nagan ដ៏​ល្បី​របស់​សូវៀតបាញ់​ទៅ​លើ​ទាហានអាល្លឺម៉ង់ម្នាក់កំពុង​ដើរ​ក្នុង​ព្រៃ។​​កេះកៃតែម្ដង​ប៉ុណ្ណោះគាត់​ធ្វើ​បាន​សម្រេច​ហើយ​បន្ទាប់​មក​មេបញ្ជាការកងទ័ពក៏ដាក់​គាត់​ចូលកងពលលបបាញ់។

អំឡុងសង្គ្រាម! Nomokonov ផ្ដាច់​ជីវិត​ទាហានអាល្លឺម៉ង់​៣៦០​នាក់​ដែល​រួមមានមេបញ្ជាការ​ទ័ពអាល្លឺមង់ជាន់​ខ្ពស់​ម្នាក់។​អំឡុងសង្គ្រាម​សូវៀតនិង​ជប៉ុន( Soviet-Japanese War)គាត់​បាន​ផ្ដាច់​ជីវិត​ទាហាន Kwantung Army (ទាហានជប៉ុន)៨នាក់។ កាំភ្លើងដែល​គាត់​ប្រើ​គឺម៉ាក Mosin-Nagan ៣​ដើម​ដោយ​មិន​ប្រើ​កែវពង្រីកនោះ​ទេ។ គាត់​ចូល​សមរភូមិជា​ច្រើន​ដូច​ជា​Valdai Heights, Karelian Isthmus, Ukraine, Lithuania, East Prussia ហើយ​បន្ទាប់មកនៅតំបន់ Manchuria​ប្រទេស​ចិន។

Semyon Nomokonov 0c4e28f7 719c 48da 8559 Fa59d88de40 Resize 750

បាតស្បែក​ជើង​របស់​គាត់​ធ្វើ​អំពីសក់សេះ​ដែល​ធ្វើ​ឲ្យ​គាត់​ងាយ​ស្រួលបម្លាស់​ទី​ដោយ​មិន​លឺសម្លេង។ គាត់​ក៏​ប្រើ​កញ្ចក់ ខ្សែពួរ​និង​មួកដែក​ដើម្បី​កំណត់​ទីតាំងលាក់ខ្លួនរបស់សត្រូវ នៅ​កម្លាត​ថ្ម។អំឡុងសង្គ្រាម​គាត់​របួស៨​ដងនិងរបួសបៀមគ្រាប់ចំនួន​២​លើក។​ដើម្បី​កត់​ចំណាំពេល​គាត់​សម្លាប់​ត្រូវគាត់​យក​កាំបិត​ឆូត​ទៅ​លើ​ខ្សៀជក់របស់​គាត់ ដែល​តែងតែយក​ទៅ​តាម​ជានិច្ច។បាញ់​បាន​ម្នាក់​ ឆូតមួយ។


Semyon Danilovich Nomokonov Biografiya Nagradi Pamyat Snajperi Velikoj Otechestvennoj Vojni_2

លោក​ Sergey Sergeev​ ទទួល​បាន​សញ្ញបត្រថ្នាក់បណ្ឌិតផ្នែក​ប្រវត្តិសាស្រ្តបាន​និយាយ​ថា៖"​ទាហាន​អាល្លឺម៉ង់ដំបូង​ឡើយ​ព្យាយាមសម្លាប់​គាត់។​ពួក​គេ​បញ្ជូន​អ្នក​ជំនាញលប​បាញ់​ទៅ​២​នាក់ បន្ទាប់​មក​បញ្ជូនឃាតករក្នុង​សមរភូមិដែល​ជំនាញលប់បាញ់​៣​នាក់​ទៀត។​ពេល​ដែល​ពួក​គេ​ឃើញ​ទាហានអាល្លឺម៉ង់​៥​នាក់​នេះ​ស្លាប់ទាំងអស់ មេបញ្ជាការអាល្លឺម៉ង់ក៏​បញ្ជូន ឃាតករលបបាញ់ជា​ស្រី​ដ៏​ស្រស់ស្អាតម្នាក់​ទៀត​ទៅ​សម្លេះគាត់ មួយសន្ទុះក្រោយ​មក​ពួក​គេ​ឃើញខ្មោច​​ឃាតករស្រីនោះ​មាន​ស្នាម​គ្រាប់កាំភ្លើងចំកណ្ដាលក្បាលស្លាប់​ទៀត"។

Semyon Danilovich Nomokonov Biografiya Nagradi Pamyat Snajperi Velikoj Otechestvennoj Vojni 4

ក្រោយសង្គ្រាម​ចប់​គាត់​បាន​មក​ផ្ទះ​វិញដោយ​ជិញសេះមួយក្បាល។​គាត់​បន្ត​អាជីពជាជាង​ឈើនៅ​តំបន់ Nizhny Stan, ប៉ុន្តែ​ក្រោយ​មក​ផ្ទេរ​លំនៅ​មកតំបន់ Zugalay ដែល​ជា​កន្លែង​កូនច្បងរបស់​គាត់​រស់នៅ។ គាត់​បានសង់​ផ្ទះ​មួយ​ហើយ​បន្ត​អាជីព​ជា​ព្រានព្រៃ។ ពេល​ចប់​សង្គ្រាម​នៅ​ឆ្នាំ​១៩៤៥​គាត់​ទទួលបានសេះមួយក្បាល​និង​កាំភ្លើងថ្មី​មួយលេខ ២៤៦៣៨​ដែល​ជា​លេខកូដទាហានរបស់​គាត់។

Soviet Sniper Semyon Nomokonov With His Famous Smoking Pipe |

បើ​តាម​សម្ដី​របស់​កូនស្រី​របស់​គាត់​ឈ្មោះ Zoya Babuyeva បាន​ឲ្យដឹង​ថាឪពុករបស់​នាង​ជា​មនុស្សប្រកប​ដោយ​ទិកនិកសង្គ្រាមស្ទើគ្រប់​យ៉ាង​ហើយ​មិន​ចូលចិត្ត​និយាយ​ពី​សង្គ្រាមនោះ​ទេ។ គាត់​ក៏​ទទួល​បាន​មេដាយ​ពី​សូវៀតក្នុងការ​ធ្វើ​សង្គ្រាម​ដែរមាន​ដូច​ជា៖ Orders of the Red Star, Order of the Red Banner, Order of Lenin និង​មេដាយជាច្រើន​ទៀត។ Nomokonov បាន​ទទួល​មរណភាពនៅ​តំបន់ Zugalay នៅ​ឆ្នាំ១៩៧៣។ គាត់​បន្សល់​ទុកកូន៩នាក់​និង​ចៅ៤៩​នាក់៕

រក្សាសិទ្ធ៖ ក្នុងស្រុក