Ads
Lyudmila Pavlichenko ៖ យមទូតរបស់​សូវៀតបញ្ជូនទៅឆក់យក​ជីវិត​ទាហានអាល្លឺម៉ង់ជំនាន់​សង្គ្រាមលោក​លើ​កទី​២អស់៣០៩នាក់

Lyudmila Pavlichenko ៖ យមទូតរបស់​សូវៀតបញ្ជូនទៅឆក់យក​ជីវិត​ទាហានអាល្លឺម៉ង់ជំនាន់​សង្គ្រាមលោក​លើ​កទី​២អស់៣០៩នាក់

Lyudmila Pavlichenko ត្រូវបានគេចាត់ទុកថាជាអ្នកប្រម៉ាញ់ស្ត្រី(Sniper)ម្នាក់ក្នុងប្រវត្តិសាស្រ្ត​សង្គ្រាម​មនុស្ស​ជាតិ​នៃ​សង្គ្រាមលោក​លើក​ទី​២ន​ដោយ​បាន​ឆក់​យក​ជីវិត​ពលទាហាននិង​មេទាហាន​អាល្លឺម៉ង់​សរុប​៣០៩​នាក់។

565151 Gettyimages 163954004

អ្នកកាសែតអាមេរិកជា​ច្រើន​នាក់បានហៅឈ្មោះនាងថា“ Lady Death​” ប្រែ​ជា​ភាសា​ខ្មែរថា​ឃាតករស្រី) ប៉ុន្តែនៅក្នុងសហភាពសូវៀតនាងត្រូវបានគេចាត់ទុកថាជាវីរបុរស​ហើយមិនមែនជាឃាតករនោះទេ។ ចំពោះ Lyudmila Pavlichenko ការសម្លាប់ទាហានណាស៊ីមិនស្មុគស្មាញនោះទេ។ នាងធ្លាប់និយាយពីការងារជា​ទាហានលប​បាញ់​របស់នាងថា៖“ អារម្មណ៍តែមួយគត់ដែលខ្ញុំមានគឺការពេញចិត្តបំផុតដូច​ដែល​ព្រាន​ព្រៃ​តាម​ប្រមាញ់​សត្វសាហាវ​អញ្ចឹង ។

Washington D C International Youth Assembly Russian Delegates Lyudmila Pavlichenko Soviet Woman Sniper Is On The Right 603x640

Pavlichenko កើតនៅឆ្នាំ ១៩១៦ នៅ Bila Tserkva ដែលជាភូមិមួយនៅជិតទីក្រុងគៀវប្រទេសអ៊ុយក្រែន បន្ទាប់មកវាជាផ្នែកមួយនៃសហភាពសូវៀត។ ក្នុងនាមជាក្មេងស្រីម្នាក់នាងមានអំនួតនិងចូលចិត្តការប្រកួតប្រជែង។ ក្នុងវ័យជំទង់នាងបានផ្លាស់ប្តូរទីលំនៅ ជាមួយឪពុកម្តាយរបស់នាងដែលមានមុខរបរជាបុគ្គលិករដ្ឋាភិបាលនិងគ្រូបង្រៀន  ទៅទីក្រុងគៀវ។ បន្ទាប់ពីកូនប្រុសអ្នកជិតខាងម្នាក់ អួតអំពីជំនាញបាញ់​កាំភ្លើងស៊ីប នាងបានចូលរួមក្លឹបបាញ់កាំភ្លើងមួយក្នុងតំបន់នោះ។ ក្រោយមកនាងបានពន្យល់ថា៖“ ខ្ញុំបានបង្ហាញថាក្មេងស្រីអាចធ្វើបានដូចគាត់ជាបុរសដែរ។ ដូច្នេះខ្ញុំបានអនុវត្តច្រើនមក​ហើយ" ។

ក្រៅ​ពី​ធ្វើ​ជាអ្នក​លប​បាញ់ស្ម័ត្រចិត្ត!  Pavlichenko បានធ្វើការនៅក្នុងរោងចក្រផលិតអាវុធផង​ដែរ។ នៅអាយុប្រហែល ១៦ ឆ្នាំនាងបានរៀបការជាមួយវេជ្ជបណ្ឌិតហើយសម្រាលបានកូនប្រុសម្នាក់ឈ្មោះ Rostislav ប៉ុន្តែអាពាហ៍ពិពាហ៍នេះមានរយៈពេលខ្លីប៉ុណ្ណោះក៏​បែកបាក់​គ្នា។ បន្ទាប់មកនាងបានទៅសិក្សាប្រវត្តិសាស្រ្តនៅសកលវិទ្យាល័យ Kiev ដោយចាប់ផ្តើមពីឆ្នាំ ១៩៣៧ ខណៈពេលដែលនាងក៏បានចុះឈ្មោះចូលសាលាបង្រៀន​ជំនាញបាញ់​កាំភ្លើងស៊ីបផងដែរ។

Screen Shot 2019 01 31 At 12.14.24 AM 1024x720

ចាប់ពីថ្ងៃដំបូងនៃសង្គ្រាម Lyudmila Pavlyuchenko បានស្ម័គ្រចិត្តចូល​ធ្វើ​ទាហានជួរមុខទោះបីជានាងកំពុរៀននៅសាកលវិទ្យាល័យឆ្នាំទីបួនក៏ដោយ។ នៅសាកលវិទ្យាល័យនាងបានចូលរៀនវគ្គបណ្តុះបណ្តាលអ្នកលបបាញ់ឬ​ជាភាសាអង់គ្លេស​ថា sniper-training courses) ។ ​

នៅពេលដែលកងកម្លាំងអាឡឺម៉ង់បានចូលលុកលុយសហភាពសូវៀតក្នុងឆ្នាំ ១៩៤១ Lyudmila Pavlyuchenko មានអារម្មណ៍ថាពេល​វេលារបស់​នាង​បាន​មក​ដល់​ហើយ។ នាងបានចាកចេញពីសាលារៀនដោយក្ដីសង្ឃឹមថានឹងអាចក្លាយជាទាហានស្ម័គ្រចិត្តក្នុងកងពលកាំភ្លើងធំទីលេខ២៥កងទ័ពក្រហមសូវៀត។

បញ្ហាតែមួយគត់? នាងជាស្ត្រី។ នៅពេលនោះស្ត្រីនៅក្នុងយោធាសូវៀតជា​ច្រើ​ននាក់​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​កាន់​តួនាទីជាអ្នក​ផ្គត់ផ្គងថ្នាំពេទ្យ ក្នុង​មន្ទីពេទ្យ ដោយ​មិនអនុញ្ញាតឲ្យ​ចូល​ក្នុងសមរភូមិមុខ​ឡើយ។

565151 Gettyimages 163953996_body

ដំបូងឡើយ! មេបញ្ជាការកងទ័ព សូវៀតចង់អោយ Lyudmila Pavlyuchenko ធ្វើជាគិលានុប​ដ្ឋាយិកា។ ដោយបានដឹង​ពី​សមត្ថភាពរបស់​នាង​ធ្លាប់​ហាត់​បាញ់​កាំភ្លើងស៊ីប នាង​ក៏​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ជួរទាហាន​លប​បាញ់ ។ ​ជួរកងទ័ពបាញ់​ស៊ីប​ខ្វះកាំភ្លើង ហើយ​នាងបានឲ្យទៅ​ជួយ​ជីកលេណដ្ឋាន(ត្រង់សេ)ជំនួសវិញ។ នាងបានសរសេរនៅក្នុងសៀវភៅតគំនត់​ត្រាថ្ងៃ​ដំបូងក្នុង​ការ​ចូល​សមរភូមិរបស់នាងថា៖“ វាពិតជាគួរឱ្យស្រងាកចិត្តណាស់ ដែល​បានមើលការប្រយុទ្ធគ្នាហើយ​នាង​មាន​តែ​គ្រាប់​បែកដៃតែមួយគ្រាប់ប៉ុណ្ណោះ"។

ពេល​មួយកំពុង​ប្រយុទ្ធគ្នាខ្លាំង!​ទាហានសូវៀតម្នាក់​ដែល​របួស​បាន​បោះកាំភ្លើងឲ្យ​នាងបាញ់​ដោយ​សារ​គាត់​លើក​ដៃ​មិន​កើត។ ភ្លាមៗ​នោះ​នាង​បាន​ផ្ដាច់ជីវិតទាហាន​រ៉ូមានី​២​នាក់​ដែល​កំពុង​តែ​រត់។​បន្ទាប់​មក​កងពលទាហានក្នុង​កងលប់​បាញ់​ក៏​ទទួល​ស្គាល់​នាង​ជាទាហានពេញ​សិទ្ធម្នាក់។ក្នុងអំឡុងពេលមួយខែដំបូង នៃសង្គ្រាមលោកលើក​ទី​២ Pavlichenko បានសម្លាប់ទាហាននិងនាយទាហានរ៉ូម៉ានី និងទាហានអាល្លឺម៉ង់ចំនួន ១៧៩ នាក់។


Sniper 1 1

Pavlichenko បានក្លាយជាទាហានស្ត្រីម្នាក់ក្នុងចំណោមទាហានស្រីក្នុង​កងបាញ់​ស៊ីបជាង ២០០០ នាក់ត្រូវបង្កើតឲ្យ​ទៅ​ច្បាំងក្នុងសង្គ្រាមលោកលើកទី ២ (ទោះបីជាទាហានស្រីនៅតែមានចំនួន ២ ភាគរយនៃចំនួនសរុបរបស់កងទ័ពក្រហមក៏ដោយ) ។ Pavlichenko បានសម្លាប់ទាហានសត្រូវរាប់រយនាក់នៅសមរភូមិ Odessa, Moldavia និង Sevastopol ។ ក្រោយមកនាងបាននិយាយថា៖ «យើងបានបាញ់​សម្លាប់ពួកហ៊ីត្លែ ដូចគ្រាប់ស្រូវទុំជ្រុះនៅ​លើ​ដី។ នៅទីបំផុត!​នាងត្រូវបានតម្លើងឋានៈជាសេនាធិការ និងជាអនុសេនីយ៍ឯក។

គិតត្រឹមខែមិថុនាឆ្នាំ ១៩៤២ នាងផ្ដាច់​ជីវិត​ទាហានសត្រូវ៣០៩ នាក់ដែល​ក្នុង​នោះ​មាន​ទាហានលបបាញ់​អាល្លឺម៉ង់​៣៦​នាក់។ ទន្ទឹម​នឹង​នេះនាងក៏បានបណ្តុះបណ្តាលទាហានលប​បាញ់​រុស្សី​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ។

នៅខែមិថុនាឆ្នាំ ១៩៤២ Pavlyuchenko បានរងរបួសយ៉ាងធ្ងន់ធ្ងរហើយត្រូវបានគេជម្លៀសទៅកាន់​តំបន់ Caucasus។ បន្ទាប់ពីបានជាសះស្បើយនាងត្រូវបានគេបញ្ជូនទៅកាណាដានិងសហរដ្ឋអាមេរិក រួមជាមួយគណៈប្រតិភូយុវជនសូវៀតសម្រាប់គោលបំណងឃោសនា។

Pavlichenko Center With Justice Robert Jackson Left And First Lady Eleanor Roosevelt In Washington Dc

នៅអាមេរិក Pavlichenko  បានទៅសួរសុខទុក្ខប្រធានាធិបតី Roosevelt ហើយ​ប្រធានាធិបតី​រូប​នេះ​បាន​ឲ្យត​ទៅ​ជួបជាមួយលោក​ស្រី First Lady Eleanor Roosevelt និង​ផ្ដល់​ពេល​វេលា​ដើរ​កម្សានរយៈ​ពេល​ខ្លី​មួយ​នៅ​ជុំវិញសហរដ្ឋ​អាមេរិក។ ក្នុង​ពេល​វេលា​មួយក្នុង​រដ្ឋ​ឈីកាកូ! ​នាង​បាន​ឡើង​ថ្លែង​សន្តរកថា​ដ៏ល្បី​មួយ ថា៖" ខ្ញុំ​ទើប​មាន​វ័យ​២៥​ឆ្នាំ​ហើយ​ខ្ញុំ​បាន​សម្លាប់​ទាហាន​ហ្វាស៊ីសដែល​ជិះជាន់ប្រទេសខ្ញុំ៣០៩នាក់។​តើអ្នកមិនគិតទេថាអ្នកកំពុងលាក់ខ្លួននៅពីក្រោយខ្នងរបស់ខ្ញុំអស់រយៈពេលជាយូរមកហើយ? "

ក្នុង​ប្រទេស​កាណាដា​នាង​ទទួលបាន​អំណោយ​ជា​កាំភ្លើងម៉ាក Winchester rifle​មួយដើម​ហើយ​នៅ​អាមេរិក​នាង​ត្រូវ​បាន​ញេ​ផ្ដល់​អំណោយ​ជា​កាំភ្លើងខ្លីម៉ាក Colt pistol មួយ។​អ្នក​ចម្រៀងនិង​និពន្ធទំនុក​ច្រៀង​អាមេរិកលោក Woody Guthrie បាន​សរសេរ​ទំនុក​ច្រៀង​មួយ​មាន​ចំណង​ជើង​ថា Miss Pavlichenko ៕