ទីបំផុតខ្សែភាពយន្តខ្នាតខ្លី «ស្រីមេម៉ាយ» របស់​ DJ NaNa បានចេញជាផ្លូវការហើយ ​អត្ថន័យចាក់ដោតខ្លាំង (មានវីដេអូ)

សព្វថ្ងៃ​កុនខ្មែរ​កំពុងតែរីកចម្រេីន ស្របពេល​ដែលផលិតករ​ក្នងស្រុក និងក្រៅស្រុកជាច្រេីន​ព្យាយាមផលិតកុន ដេីម្បីទាក់ទាញអ្នកមេីលកាន់តែច្រេីន​ ។

បេីក្រឡេកទៅមេីល​ពិធីការិនីដ៏ល្បីល្បាញ​ គឺ​ DJ NaNa អ្នកនាងក៏បានផលិតជាខ្សែភាពយន្តកុនខ្នាតខ្លីមួយដែលមានចំណងជេីងថា​ «​ ស្រ្ដីមេម៉ាយ​ » ​ ដែលជាកុនខ្លីបែបអប់រំជីវិតមានអត្ថន័យស្តែងពីសង្គមសព្វថ្ងៃមែនទែន​ ។

ហើយសម្រាប់ល្ងាចថ្ងៃទី​ ២៧ ​ខែតុលា ​ឆ្នាំ២០១៩ នេះផងដែរ Dj NaNa ក៏បានធ្វេីកម្មវិធីដាក់បញ្ចាំងជូនទស្សនារឿងនេះដំបូងគេនៅឯ​សាល​ Phnom Penh Factory ផងដែរ​ មុននឹងការបង្ហោះជាផ្លូវការលើគណនីផេករបស់ ​Dj  NaNa  ផ្ទាល់ក្នុងម៉ោង៧យប់ ដែលមានការចូលរួម​ជាច្រេីនកុះករ ហេីយការប្រព្រឹត្ត​គឺធ្វេីការចាក់បញ្ចាំង​ 2 ដងផងដែរ​ ។

គូសបញ្ជាក់ផងដែរថា​ រឿងនេះគឺ​ត្រូវបានផលិតចេញដោយ​ថវិការបស់បងប្អូនដែលគាំទ្ររឿងប្រភេទអប់រំនេះទាំងស្រុង ដែលនេះគឺជាកម្លាំងចិត្តដល់​អ្នកផលិត​ តួសម្ដែងនិងក្រុមការងារទាំងអស់ផងដែរ​ ។

សម្រាប់ស្នាដៃរឿងខ្លី «ស្រីមេម៉ាយ» ផងដែរ ​ត្រូវបានដឹកនាំ Director ដោយ Chentra Sara / DOP ដោយ Kongkea Vann / Editor ដោយ Sem Choeurn / Sound Masering and Colorist ដោយ Tim Pek និងក្រុមការងារ ​Dj NaNa ជាច្រើននាក់ទៀត។

ជាចុងក្រោយ​ Dj Nana ក៏សូមផ្ញេីរឿងនេះទៅដល់បងប្អូនស្រ្ដីមេម៉ាយសូមកុំបាក់ទឹកចិត្តក្នុងការរស់នៅព្រោះថា​ មានមនុស្សជុំវិញខ្លួនច្រេីនណាស់នៅចាំលេីក​ ទឹកចិត្តយេីងគ្រប់ពេលវេលា​ ៕

អត្ថបទ៖ ​Heng Heng

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

«ស្រីមេម៉ាយ »

Photo_2019 10 27_22 51 32

Photo_2019 10 27_22 51 17

Photo_2019 10 27_22 51 29

Photo_2019 10 27_22 51 27

Photo_2019 10 27_22 51 14

Photo_2019 10 27_22 51 08 (2)

Photo_2019 10 27_22 51 09 (2)

Photo_2019 10 27_22 51 11 (2)

Photo_2019 10 27_22 51 05