សម័យបុរេអង្គរ និង សម័យអង្គរ

សតវត្សទី១​នៃគ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលបានមកតាំងលំនៅ។ ពួកគេបាននាំមកនូវសាសនា វប្បធម៌ ភាសា។ល។ អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ ក្នុងសម័យជាតិខេមរា មកម្ល៉េះ។

កំឡុងសតវត្សទី៣ ទី៤ និងទី៥ ពួករដ្ឋឥណ្ឌានីយកម្មនៃនគរវ្នំ និងរដ្ឋបន្តពីនគរវ្នំ ចេនឡា ដែលគឺជារដ្ឋមួយមានទឹកដីនៅកម្ពុជាសម័យបច្ចុប្បន្ន និងវៀតណាមភាគនិរតីសព្វថ្ងៃនេះ។ អស់រយៈពេលជាង ២០០០ ឆ្នាំ កម្ពុជាបានស្រូបយកឥទ្ធិពលពីឥណ្ឌា ហើយបានបន្តជះឥទ្ធិពលនេះទៅក្នុងអរិយធម៌អាស៊ីអាគ្នេយ៍ដទៃទៀតដែលបច្ចុប្បន្ននេះរួមមានប្រទេសថៃ និង លាវ។

តិចតួចណាស់ ត្រូវបានគេស្គាល់អំពីអង្គនយោបាយមួយចំនួន យ៉ាងណាមិញ ពង្សាវតារចិន និងកំណត់ត្រាសួយសារអាករបានវែកញែកអំពីអង្គនយោបាយទាំងនោះ។

អង្គនយោបាយទាំងប៉ុន្មាននោះត្រូវបានគេគិតថាជាទឹកដីនៃនគរវ្នំដែលបានកាន់កាប់កំពង់ផែមួយ ត្រូវបានគេស្គាល់តាមរយៈអ្នកភូមិសាស្ត្រអេឡិចសង់ទ្រី លោកខ្លោឌ្យូស-អាពូទលេមីថា កត្តិគរៈ។ពង្សាវតារទាំងនេះរ៉ាយរ៉ាប់ថាបន្ទាប់ពីព្រះបាទជ័យវម៌្មទី១ចូលទិវង្គតនៅប្រហែលឆ្នាំ ៦៩០ ចលាចលបានកើតឡើងដែលបង្កឱ្យមានការបែងចែកនគរទៅជាចេនឡាគោក និងចេនឡាទឹក ត្រូវបានគ្រប់គ្រងយ៉ាងសេរីដោយពួកព្រះអង្គម្ចាស់ដែលមានអំណាចទន់ខ្សោយក្រោមវិជិតរាជ្យរបស់ជ្វា។

អធិរាជាណាចក្រខ្មែរបានធំធាត់ឡើងចេញពីការបន្សល់ទុកទាំងប៉ុន្មានពីចេនឡា ហើយបានប្រែកាន់តែរឹងមាំឡើងនៅឆ្នាំ ៨០២ នៅពេលដែលព្រះបាទជ័យវម៌្មទី២ (បានសោយរាជ្យ ប.៧៩០-៨៥០) បានប្រកាសឯករាជ្យពីជ្វានិងប្រកាសព្រះអង្គឯងជាទេវរាជ។

ព្រះអង្គនិងពួកអ្នកដង្ហែតាមព្រះអង្គបានបង្កើតលទ្ធិទេវរាជ និងបានចាប់ផ្ដើមការសញ្ជ័យជាបន្តបន្ទាប់ ហើយបានបង្កើតនូវអធិរាជាណាចក្រមួយដែលធ្លាប់រុងរឿងក្នុងតំបន់ចាប់ពីសតវត្សទី៩ដល់ទី១៥។

ក្បែរៗសតវត្សទី១៣ ពួកព្រះសង្ឃមកពីស្រីលង្កាបាននាំព្រះពុទ្ធសាសនាថេរវាទមកកាន់អាស៊ីអាគ្នេយ៍។​ សាសនានេះបានរីកសាយភាយនិងនៅទីបំផុតបានជំនួសកន្លែងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានជាសាសនាមានប្រជាប្រិយនៅសម័យអង្គរ។

200px JayavarmanVII

200px Apsara_relief

អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរ ជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងក្នុងសម័យកាលដែលចក្រភពនេះឈានដល់​ចំណុចកំពូល។

នៅឆ្នាំ ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងៗបានសន្និដ្ឋានថា​អង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្ម​ធំបំផុតក្នុងលោកដែលមានផ្ទៃក្រឡាក្រុងលាត​សន្ធឹង ១៨៥០,៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ)។

ទីក្រុងនេះ អាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ចំនួនមួយលាននាក់ ហើយអង្គរវត្ត ជាប្រាសាទបែបសាសនាមួយដ៏ល្បីល្បាញ និងគង់វង្សយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែប្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់មួយ។ ទោះបីជា អាណាចក្រខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ ក៏អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។

ក្រោយពីការវាយលុកដណ្តើមទឹកដីជាបន្តបន្ទាប់ សៀមបានកាន់កាប់អង្គរ ហើយអង្គរបានត្រូវគេបោះបង់ចោលនៅឆ្នាំ ១៤៣២។ ចក្រភពនេះ ទោះបីជាមានឱនភាពក៏ដោយ ក៏នៅតែជាកម្លាំងសំខាន់ក្នុងតំបន់រហូតដល់ការធ្លាក់ចុះរបស់ខ្លួននៅសតវត្សទី១៥។

ប្រភព៖ km.wikipedia.org