មានតែភេសជ្ជៈបួនមុខប៉ុណ្ណោះដែលកូនតូចៗរបស់អ្នកអាចទទួលទានបាន

កុមារតូចៗអាយុចាប់ពី៥ឆ្នាំចុះក្រោមគួរតែទទួលទានភេសជ្ជៈបួនយ៉ាងប៉ុណ្ណោះ មានដូចជា ទឹកដោះម្តាយ ទឹកដោះគោទារក ទឹកធម្មតា និងទឹកដោះគោធម្មជាតិ។

ទឺកផ្លែឈើស្រស់ មិនត្រូវបានគេណែនាំឲ្យកុមារដែលមានអាយុ៥ឆ្នាំចុះក្រោមទទួលទានឡើយ។ មូលហេតុគឺដោយតែ៖ ទឹកផ្លែឈើស្រស់មិនល្អសម្រាប់ធ្មេញ ហើយវាជាចំណែកដ៏សំខាន់នៃជំងឺធាត់ បណ្តាលឲ្យកើតជំងឺបេះដូងនៅពេលកុមារធំពេញវ័យ។

សំរាប់កុមារអាយុ៦ខែចុះក្រោម គួរតែទទួនទានតែទឹកដោះម្តាយ ឬទឹកដោះគោកូនក្មេងតែបុណ្ណោះ ហើយអាយុ៦ខែ ដល់១២ខែ អាចទទួលទានទឹកធម្មតាក្នុងកំរិតតិច។ អាយុពី ១ទៅ ៣ឆ្នាំអាចទទួលទានទឹកធម្មតាពី ១ទៅ ៤កែវក្នុងមួយថ្ងៃ។

អ្នកជំនាញនិយាយថាទឹកដោះគោស្រស់អាចឲ្យកុមារមានអាយុចាប់ពី១ឆ្នាំឡើងទៅ អាចទទួលទានបាន ព្រោះវាមានជាតិខ្លាញ់ទាប និងមិនមានរសជាតិផ្អែមខ្លាំង ហើយគួរជៀសវាងផលិតផលទឹកដោះកំប៉ុង ដែលមិនមែនជាទឺកដោះគោស្រស់ ព្រោះផលិទផលទាំងនេះមានសារធាតុចិញ្ចឹមតិចតួច។

ហេតុអ្វីទឹកផ្លែទឹកផ្លែឈើស្រស់មិនល្អសំរាប់កុមារតូចៗ?

ទឹកផ្លែឈើស្រស់១០០ភាគរយផ្ទុកដោយជាតិស្ករធម្មជាតិច្រើន តែវាបាត់បងជាតិសរសៃដែលមានក្នុងផ្លែឈើនោះ។ ជាតិសរសៃអាចជួយគ្រប់គ្រងការរំលាយគ្លុយកូសក្នុងឈាមបានល្អ។

គ្រូពេទ្យកុមារ លោក Karen Vargo បាននិយាយកាលពីឆ្នាំ២០១៧ ថាអ្នកផឹកទឹកផ្លែឈើស្រស់ អាចបណ្តាលឲ្យជាតិគ្លុយកូសក្នុងឈាមកើនឡើង ពីព្រោះវាមិនមានជាតិសរសៃដើម្បីប្រឆាំងនឹងជាតិស្ករនៅក្នុងទឹកផ្លែឈើស្រស់នោះទេ។

ទឹកផ្លែឈើស្រស់មួយកែវធំមានជាតិស្ករប្រហែល ១០ស្លាបព្រាកាហ្វេ ហើយទឹកធម្មតាមិនមានជាតិស្ករនោះឡើយ។

ទឹកដោះម្តាយមានប្រសិទ្ធភាព និងសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់សុខភាពកុមារ ហើយភេសជ្ជៈដែលមានជាតិស្ករអាចមានផលវិបាកដល់សុខភាពយូរអង្វែងពេញមួយជីវិត។

ការទទួលទានជាប្រចាំ ដូចជាទឹកសូដាឬទឹកផ្លែឈើដែលមានជាតិស្ករ វាអាចវិវត្តឲ្យកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាសុខភាពផ្សេងៗទៀត នេះបើយោងតាមការស្រាវជ្រាវឆ្នាំ២០១៧ របស់ Endocrine Society។

ភេសជ្ជៈដែលមានជាតិផ្អែមក៏ជាមូលហេតុមួយ ដែលបណ្តាលឲ្យកើតជំងឺធ្លាក់ទឹកចិត្តផងដែរ នេះបើយោងតាមការសិក្សាមួយដែលបានសាកសួរមនុស្ស ២៦៣.៩២៥នាក់ មានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ក្នុងរយៈពេល១០ឆ្នាំ។ អ្នកដែលទទួលទានភេសជ្ជៈមានជាតិផ្អែម ៤ដងក្នុងមួយថ្ងៃងាយនឹងវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្ត៣០% ច្រើនជាងអ្នកដែលមិនទទួលទាន។

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ