ទង្វើគួរឱ្យសរសើរ! និស្សិតកាហ្វេ RUPP ចែកបាយខ្ចប់ស្លឹកចេកដល់និស្សិតឥតគិតថ្លៃក្នុងយុទ្ធនាការកាត់បន្ថយសារធាតុប្លាស្ទិក!

ភ្នំពេញ៖ យើងបានដឹងរួចមកហើយថា  ការប្រើប្រាស់ ​និងកាកសំណល់ធ្វើពិសារធាតុប្លាស្ទិកពិតជាប៉ះពាល់ដល់សុខភាពមនុស្សដែលប្រើប្រាស់ណាស់តាមរយៈការបញ្ចេញជាតិគីមីនៃសារធាតុជ័រ ​ឯចំណែកកាកសំណល់របស់វាវិញមិនងាយនឹងរំលាយឡើយព្រោះត្រូវប្រើរាប់សិបឆ្នាំឯណោះទម្រាំវារលាយ ​ដូច្នេះវានឹងធ្វើឱ្យប៉ះពាល់បរិស្ថាន ​ស្រទាប់ផែនដី  និងគុណភាពដីទៀតផង  ដែលជាហេតុធ្វើឱ្យពិភពលោកចាប់ផ្តើមធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកគ្រប់ៗគ្នា។

នៅក្នុងនោះ ​ដោយការយល់ឃើញពីផលប៉ះពាល់នៃថង់ផ្លាស្ទិក ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ RUPP  បានរៀបចំយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់សារធាតុផ្លាស្ទិក ​( Zero Plastic Concert) ក្នុងដំណើរឆ្ពោះទៅកាន់សាកលវិទ្យាល័យ​ ដែលស្ទេីតែគ្មានការប្រេីប្រាស់សារធាតុផ្លាស្ទិកនាថ្ងៃទី  ០២  ខែវិច្ឆិកា ​ឆ្នាំ  ២០១៩ នេះ ដោយអ្នកចូលរួមថែមទាំងទួលបានអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។

នៅក្នុងនោះ ​និស្សិតកាហ្វេ ​ដែលជាហាងកាហ្វេមួយដ៏ល្បីប្រចាំសាកលវិទ្យាល័យ ​RUPP មួយនេះ ​បានរៀបចំកម្មវិធីពិសេសសម្រាប់ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយសារធាតុប្លាស្ទិកមួយនេះដែរ ​នោះគឺ ការចែកបាយស្លឹកចេកដោយឥតគិតថ្លៃដល់និស្សិតផ្ទាល់តែម្តង ​ក្នុងគោលបំណងគាំទ្រកម្មវិធី​ និងការស្រលាញ់ថែរក្សាបរិស្ថានធម្មជាតិផងដែរ ​រហូតទទួលបានការកោតសរសើរពីសំណាក់និស្សិត ​និងមហាជននូវការច្នៃប្រតិដ្ឋនេះគ្រប់ៗគ្នា។

គួរឱ្យដឹងផងដែរថា​ គំនិតនៃការខ្ចប់បាយស្លឹកចេកមួយនេះ ​មិនត្រឹមតែទទួលបានការគាំទ្រ ​និងកោតសរសើរប៉ុណ្ណោះទេ ​តែមហាជនជាច្រើនក៏សង្ឃឹមថា ​ហាងកាហ្វេមួយនេះនឹងមានការដាក់លក់បាយស្លឹកចេកមួយនេះនាពេលអនាគតផងដែរ។ ដូច្នេះកុំភ្លេចណាចូលរួមទាំងអស់គ្នា ដេីម្បីភពផែនដីរបស់យេីងគ្មានថង់ផ្លាស្ទិក៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Nisset Cafe & Eatery

75262109_2502858233102655_9071519898986872832_n

73539707_1421146401367840_2643104156490924032_n

76638427_1421146374701176_4958334375075774464_n

73458703_1421159771366503_2989295275215945728_n

74339274_1421159704699843_1573102222508556288_n

75226491_1421159734699840_2864397286945849344_n

73295638_1421159851366495_2376865035096948736_n

73322480_1421159621366518_1069843844826136576_n

75354988_1421159868033160_6859660064223920128_n

76607507_1421159678033179_8021473546997858304_n

73460560_1421167581365722_8317983937196457984_n