មិននឹកស្មានក្រុមជេីងខ្លាំងនៅអុឺរ៉ុបទាំង​ ៦ នៅយប់មិញ រងលទ្ធផល​ ស្មេី និងចាញ់ព្រមគ្នាចឹងសោះ​!

លោកអ្នកដែលស្នេហាវិស័យបាល់ទាត់ច្បាស់ជាដឹងហេីយថា​ នៅឯតំបន់អុឺរ៉ុប​ ដូចជា​ អេស្ប៉ាញ​ អង់គ្លេស​ បារាំង​ និង​ អុីតាលី​ គឺជា​ តំបន់ដែលពេញនិយមនិងមានឥទ្ធិពលខ្លាំងនៅលេីវិស័យបាល់ទាត់​ លីគ​ នោះឯង​ ។

ដោយឡែកនៅក្នុងយប់ថ្ងៃទី​ 2 ឈានចូលថ្ងៃទី​ 3 វិច្ឆិកា​ យប់មិញនេះយេីងឃេីញមានក្រុមខ្លាំងៗដែលជាម្ចាស់ជេីងឯក​ របស់​ League នីមួយៗរង​ បរាជ័យនិង​ ស្មេីគួរអោយកត់សម្គាល់​ ។

១.  Barcelona ដែលជាក្រុមខ្លាំងជាងគេនៅអេស្ប៉ាញដែលជាម្ចាស់ជេីងឯក​ Laliga រដូវកាលមុន​ រងបរាជ័យរបសក្រុម​ Lavente រហូតដល់​ 3 ទល់និង​ 1

២.  Real Madrid ដែលជាម្ចាស់ជេីងឯក​ UCL 13 សម័យកាល​ ក៏ស្មេីជាមួយក្រុម​ Real Betis ។

៣. Arsenal ដែលជាក្រុមខ្លាំងមួយនៅអង់គ្លេសក៏ទទួលរងនូវលទ្ធផលស្មេីជាមួយក្រុម​ Wolve .

៤.  ចំណែកឯបិសាចក្រហម​ Manchester United គឺពិតជាដុនដាបមែនទែនដោយចាញ់ក្រុម​ Bouramouth ក្នុងលទ្ធផល​ 1 ទល់និង​ 0​ ។

៥.  Bayern Munchen ទទួលរងបរាជ័យធ្ងន់ធ្ងរមួយក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួនដោយចាញ់ក្រុម​ FrankFurt ក្នុងលទ្ធផល​ 5 ទល់និង​ 1 ដែលមិនគួរអោយជឿ​ ។

៦.  ជេីងឯកបារាំងរាប់សម័យកាល​ Paris បានរងបរាជ័យក្រោមក្រុមដែលមិនសូវជាល្បី​ Dijon ក្នុងលទ្ធផល​ 2 ទល់​ 1 ។

គួរឱ្យដឹងផងដែរថា ៦ ប្រកួតធំៗនេះហេីយដែលធ្វេីអោយប្រិយមិត្ត មិននឹកស្មានថាសុីមិនក្រោម​ ៣ គ្រាប់នោះទេប៉ុន្តែបែជាក្រុមទាំងអស់នេះទក់សាច់របស់ក្រុមដែលមិនសូវជាល្បីទៅវិញដែលនេះគឺជា​ សញ្ញាននៃពាក្យ​ ថា​ បាល់មូល​ មិនទាន់ចប់​ 90 នាទីគឺមិនទាន់បញ្ជាក់ថាក្រុមណាជាអ្នកខ្លាំងនោះទេ​ ៕

75650501_2593852400671308_7594593715201507328_n

74620944_561508047992207_2260203436890914816_n

74492515_405927690088861_6625829902757134336_n

75293017_411956269480750_4829059849490792448_n

74717123_2481781401929694_7180903723676205056_n

74634685_408495633159381_6788377557164097536_n

74214586_492839507999933_5253302665856679936_n