ពេលដែលគេសួរលោក Bill Gates ថាតើមាននរណាដែលមានជាងលោកទេ? លោកថា « មាន​» ថែមទាំងរៀបរាប់មួយឃ្លាយ៉ាងមានន័យថា!

អ្នករាល់គ្នាប្រហែលជាស្គាល់ហើយថា ​លោក Bill Gates ​គឺជាមហាសេដ្ឋីលើពិភពលោកដែលមានលុយវាល់លាន ​និងជំនួញធំៗជាច្រើននៅក្នុងដៃ ​ដោយទ្រព្យសម្បត្តិរបស់លោក គឺជាចំនួនច្រើនជាងគេបង្អស់លើពិភពលោក  តែសម្រាប់លោក  លោកបែរជាយល់ថា  ការពិតមានមនុស្សម្នាក់ដែលមានជាងលោកទៅទៀត។

នៅពេលនោះមានគេសួរទៅលោក Bill Gates សេដ្ឋីពិភពលោក និងជាប្រធានក្រុមហ៊ុន Microsoft ថាតើនរណាដែលមានជាងលោក ? លោក Bill Gates បានឆ្លើយទៅវិញថា ៉៖ « បាទ គឺមានមនុស្សម្នាក់ដែលមានជាងខ្ញុំ ​»។

# លោកក៏ចាប់ផ្តើមដំណាលរឿងឡើង ៖

មានពេលមួយនោះខ្ញុំមិនទាន់ក្លាយជាអ្នកមាននៅឡើយទេ ថ្ងៃមួយខ្ញុំបានទៅព្រលានយន្តហោះទីក្រុងញូយ៉ក ខ្ញុំឃើញអ្នកលក់កាសែតម្នាក់ ។ ខ្ញុំចង់ទិញកាសែតអានប៉ុន្តែខ្ញុំអត់មានលុយអាប់ ខ្ញុំក៏ទម្លាក់កាសែតនោះទៅវិញ ដោយប្រាប់ទៅអ្នកលក់ថា ខ្ញុំអត់មានលុយអាប់ទេ (លុយរាយ) ។ អ្នកលក់កាសែតក៏តបមកខ្ញុំវិញថា អ្នកយកចុះខ្ញុំអោយ គាត់និយាយដោយជំរុញអោយយក។

ពីរបីខែក្រោយមកខ្ញុំក៏មកព្រលានយន្តហោះនោះម្តងទៀត ហើយជាថ្មីខ្ញុំអត់លុយរាយទិញកាសែតគាត់ជាថ្មី។ អ្នកលក់កាសែតក៏អោយកាសែតនោះមកខ្ញុំដោយឥតបង់ថ្លៃ ទោះជាខ្ញុំប្រកែក តែគាត់និយាយមកខ្ញុំថា ៉« លោកយកវាចុះខ្ញុំមិនខាតទេ » ៉ ឮដូច្នោះទើបខ្ញុំសុខចិត្តទទួលយក។

១៩ឆ្នាំក្រោយមក ខ្ញុំក៏ក្លាយជាសេដ្ឋី ដែលមនុស្សលើពិភពលោកស្គាល់ខ្ញុំ។ ខ្ញុំក៏នឹកឃើញដល់អ្នកលក់កាសែតនោះ ហើយក៏ផ្តើមស្រាវជ្រាវរកគាត់ ។ ប្រហែលមួយខែកន្លះក៏រកឃើញគាត់ ។

ខ្ញុំសួរគាត់ ៉៖ «  តើអ្នកស្គាល់ខ្ញុំទេ ? ៉ » បុរសនោះឆ្លើយ ៉ ៖ « បាទ លោកជា Bill Gates ៉»  ។

ខ្ញុំក៏សួរគាត់បន្ត ៉៖ «  អ្នកនៅចាំទេ អ្នកបានអោយកាសែតមកខ្ញុំអាន ? ៉»  បុរសនោះក៏ឆ្លើយ ៉៖  « បាទ ខ្ញុំចាំតើ ខ្ញុំបានអោយកាសែតលោកពីរដង » ។ ខ្ញុំក៏និយាយទៅគាត់ ឥឡូវខ្ញុំចង់សងគុណលោកវិញ នូវអ្វីដែលអ្នកបានជួយខ្ញុំកាលណោះ តើអ្នកចង់បានអ្វីក្នុងជីវិត ប្រាប់ខ្ញុំមក ខ្ញុំនឹងបំពេញអោយ ។

បុរសនោះតបវិញថា៖ «   អ្នកគិតថាអ្វីដែលអ្នកចង់ធ្វើនោះ វាដូចអ្វីដែលខ្ញុំបានធ្វើចំពោះអ្នកមែនទេ ?»។

ខ្ញុំសួរគាត់វិញ ៖ « ហេតុអី ?»

គាត់ឆ្លើយថា៖ «  ៉ កាលដែលខ្ញុំជួយអ្នក ខ្ញុំជាអ្នកក្រ ត្រឹមជាអ្នកលក់កាសែត រីឯអ្នកមកជួយខ្ញុំវិញនៅពេលដែលអ្នកបានក្លាយជាសេដ្ឋីទៅហើយ !!! តើការជួយនេះដូចគ្នាទេ ?»។

គឺនៅថ្ងៃនោះហើយដែលខ្ញុំយល់ថាអ្នកលក់កាសែតជាអ្នកមានជាងខ្ញុំ ពីព្រោះគាត់មិនបានចាំទាល់តែក្លាយជាអ្នកមានទើបបានជួយនរណានោះឡើយ ។ មនុស្សទាំងអស់ត្រូវយល់ថា អ្នកដែលមានចិត្តគឺជាអ្នកមានពិតជាងអ្នកដែលមានលុយ ។

(ប្រែសម្រួលពីអត្ថបទបរទេស : institute of Buddist Psychology )