ជុមអាជ្រួញតើ ​ហើយឡើងខ្ជូតចឹងហ៊ានញ៉ាំអត់! ហាងការ៉េមមួយនេះប្លែកទាំងរូបរាង និងរសជាតិទាល់តែសាកបានដឹង

សព្វថ្ងៃការ៉េមគឺជា​ របស់ម្យ៉ាងពេញនិយមសម្រាប់​ មនុស្សទូទាំងពិភពលោក​ ហេីយជាពិសេសគឺក្មេងៗ​ ។ ដោយហាងការ៉េមមានការបេីកបន្តបន្ទាប់គ្នា​ច្រេីនហូរហែ​ ហេីយមានច្រេីនម៉ូតច្រេីនម៉ាកដេីម្បីទាក់ទាញទីផ្សារអោយអតិថិជនមកជាវ​ ជាពិសេសគឺនៅពេលដែលអាកាសធាតុក្ដៅ​ បេីបានការ៉េមមួយម៉ាត់គឺក្ដីសុខពេកក្រៃ​ ហេីយបេីឆ្ងាញ់ទៀតគឺជាប់ចិត្តដកចេញមិនរួចតែម្ដង​ ។

ដោយឡែកហាងការ៉េមមួយដែលមានឈ្មោះថា​ J.C Co Ice Cream ដែលមានទីតាំងស្ថិតក្នុង​ ផ្សារទំនេីប​ អូឡាំព្យា​ ជាន់ទី​ 5 គឺប្លែកខ្លាំងដោយគេបានច្នៃការ៉េមទៅជារូបសត្វឆ្កែនិងមានការតុបតែងស្អាតខ្លាំងហេីយគួរអោយស្រលាញ់ទៀតផង​ ដោយម៉ូតការ៉េមមួយនេះថែមទាំងទទួលបានការពេញនិយមនៅឯ​តៃវ៉ាន់ខ្លាំងមែនទែនកន្លងរួចមកហើយ។

គួរឱ្យដឹងផងដែរថា ការ៉េម​ឆ្កែ​នេះប្រហែល​ជាគេ​ប្រើ​ពុម្ព​ស៊ីលីកូន​គុណ​ភាព​ខ្ពស់​ដូច​ដែល​ហាង​បង្អែម​ថៃ​កាល​ពី​ឆ្នាំ​មុន​បាន​ធ្វើ​បង្អែម​ដូង​ខ្ទិះ​រូប​កូនឆ្កែដែលប្រហាក់ប្រហែលគ្នា​  ដោយសព្វថ្ងៃនេះហាងដែលទើបតែបើកថ្មីនេះគឺមានការគាំទ្រ​ជាខ្លាំងពីសំណាក់អតិថិជន​ ទាំង​ រសជាតិ​ ការកែឆ្នៃ​ និង​ សោភ័ណភាព​ហាងលម្អពីខាងក្រៅផងដែរ​៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ​(Heng  Heng)

ប្រភពរូបភាព៖J.C. co Art Kitchen_Phnom Penh