ហេតុអ្វីមនុស្សស្មោះ ពិបាកនឹងមានស្នេហា?

ហេតុអ្វីមនុស្សស្មោះ ពិបាកនឹងមានស្នេហា?

និយាយដល់រឿងស្នេហា ចំពោះមនុស្សខ្លះ គួរឱ្យខ្មាសក្មេងពិតមែន ក្មេងៗសម័យនេះ ភាគច្រើន អាយុម្ភៃឆ្នាំមិនទាន់ទេ មានស្នេហា អូនបង អ្នកខ្លះ ហៅគ្នាដល់ទៅ ប្ដីប្រពន្ធពេញៗមាត់ទៀត ហើយក៏មានអ្នកខ្លះទៀត មានសង្សារ ពីរ បីក្នុងពេលតែមួយ បើមិនចឹងទេ បែកពីមួយយកមួយ និយាយទៅ​ ងាយស្រួលរកបានស្នេហា ងាយមានសង្សារ សម្បូរណាស់ តែទំនាក់ទំនងបែបនេះ ទាក់ទងគ្នា មិនដែលបានយូរអង្វែងឡើយ ដូចចម្រៀងគេថា សង្សារមួយខែពីរខែអីនោះមិនខុសទេ។

ប្រភេទអ្នកដែលមានស្នេហា ឬមានសង្សាររាប់ភ្លេចនោះ ភាគច្រើនគឺសុទ្ធសឹងតែជាមនុស្សសាវា ចិត្តមិនស្មោះ ងាយស្រឡាញ់ ងាយដោះដៃ តែក៏មានអ្នកខ្លះ ស្មោះដែរ តែគេគ្មានសំណាងបានជួបមនុស្សល្អ និងស្មោះត្រង់តែប៉ុណ្ណោះ។ ប៉ុន្តែ​ ភាគច្រើននៃមនុស្សដែលស្មោះ ឬមានក្ដីស្រឡាញ់ពិត គឺពិបាកនឹងមានស្នេហាណាស់ មិនងាយរកបានសង្សារមួយនឹងគេនោះទេ។ ការដែលមនុស្សស្មោះ ពិបាកនឹងមានសង្សារ ឬមិនងាយរកបានដៃគូស្នេហា ក៏ព្រោះតែ ហេតុផលខាងក្រោមនេះ ៖

75233685_2559811707433315_3630799750984368128_o

១. មើលអ្នកណាក៏មិនត្រូវចិត្ត

ប្រភេទមនុស្សស្មោះចំពោះស្នេហា មិនងាយនឹងត្រូវចិត្តអ្នកណាទេ ព្រោះគេគិតថា ខ្លួនគេល្អហើយ ហើយក៏គ្មានអ្នកណាល្អដូចគេ ទើបមិនងាយពេញចិត្តអ្នកណា។

២. ខ្លាចគេមិនស្មោះដូចជាខ្លួន

អាចនិយាយបានថា គេធ្លាប់មានស្នេហាម្ដងរួចហើយក៏ថាបាន ទើបចេះតែខ្លាចរអា មិនហ៊ាននឹងមានស្នេហា មិនហ៊ានបើកចិត្តទទួលយកអ្នកណាសាជាថ្មី ខ្លាចគេអ៊ីចេះ ខ្លាចគេអ៊ីចុះ ខ្លាចគេមិនស្មោះ មិនល្អ ដូចជាខ្លួនឯង។

៣.ស្មោះតែជាមួយមនុស្សដែលមិនអាចទៅរួច

ពាក្យថាមនុស្សស្មោះនេះ អាចមកពីគេស្មោះចំពោះនរណាម្នាក់ ព្រោះតែស្រឡាញ់ស្មោះ ទោះមិនបានទទួលការស្រឡាញ់ពីម្ខាងទៀតក៏ដោយ តែគេដាក់ចិត្តស្រឡាញ់ម្នាក់នោះហើយ គេក៏ព្រមរង់ចាំ ព្រមស្មោះតែម្នាក់ហ្នឹង មិនសម្លឹងអ្នកណា ទោះម្នាក់នោះ មានម្ចាស់ ឬមិនស្រឡាញ់ខ្លួនវិញក៏ដោយ។

Loading...

74880633_2561107923970360_426384059426406400_o

៤. ជាមនុស្សពិបាកផ្គាប់ចិត្ត ទើបគ្មានអ្នកណាចង់ក្បែរ

មនុស្សស្មោះ អាចនិយាយបានថា ជាប្រភេទមនុស្សដែលពិបាកផ្គាប់ចិត្តផងដែរ មិនងាយមានអ្នកណា អាចដឹង និងយល់ពីចិត្តគេបានច្បាស់ឡើយ ព្រោះមនុស្សនេះ មានគំនិតជ្រៅ គិតវែងឆ្ងាយ គិតច្រើនណាស់ ទើបពិបាកផ្គាប់តម្រូវចិត្ត មិនងាយមានអ្នកមើលគេធ្លុះ។ មួយវិញទៀត គេជាមនុស្សដែល មិនដែលត្រូវការ ឬចង់បានការមើលថែពីអ្នកណា ព្រោះមនុស្សនេះស្មោះ ហើយរឹងមាំខ្លាំងពេក។

៥. មិនចូលចិត្តលេងសើចនឹងមនោសញ្ចេតនា

មនុស្សស្មោះទាំងអស់ គឺមិនចង់យកស្នេហាមកលេងសើចទេ រឹតតែមិនចូលចិត្តទំនាក់ទំនងដែលឆាប់ស្រឡាញ់ ងាយបែក ព្រោះពួកគេមិនចូលចិត្តលេងនឹងស្នេហា មិនចូលចិត្តយកមនោសញ្ចេតនាពិតប្រាកដ មកបំផ្លាញចោលទេ មិនចង់ទាក់ទងអ្នកណាហើយក៏បែក ក៏មិនចង់ឱ្យអ្នកណាមកខកបំណងព្រោះតែខ្លួនឯងដែរ ស្នេហាដែលមិនច្បាស់លាស់ ឬមិនត្រូវចិត្តគេ គេដាច់ខាតមិនចាប់ផ្ដើមឡើយ៕

73375567_2555899634491189_2693683838852268032_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Loading...