ស្អាតៗណាស់! ប្រទីប នាពេលបុណ្យអុំទូក នៅខេត្តឃ្លាំង កម្ពុជាក្រោម

ខេត្តឃ្លាំង-កម្ពុជាក្រោម៖ យើងបានដឹងរួចមកហើយថា ​ទឹកដីកម្ពុជាយើងត្រូវបានបាត់បង់អស់ស្ទើរពាក់កណ្តាល ដោយសារតែសម័យសង្គ្រាមឈ្លានពានពីប្រទេសជិតខាង  ដោយទឹកដីដែលបានទៅលើប្រទេសថៃមានឈ្មោះថាខ្មែរលើ ​ឬខ្មែរសុរិន្ទ ​ឯទឹកដីដ៏ធំធេងបានទៅលើប្រទេសសវៀតណាម ​ត្រូវបានគេហៅថាកម្ពុជាក្រោម។

បើទោះបីជាស្ថិតនៅក្នុងប្រទេសដទៃ ​តែជនជាតិខ្មែរដែលជាម្ចាស់ទឹកដីកំណើត ​នៅតែខិតខំថែរក្សាអក្សរជាតិ ​និងវប្បធម៌របស់ខ្លួនយ៉ាងភ្ជាប់ផ្ជួនគួរឱ្យសរសើរខ្លាំងមែនទែន។

ដោយឡែកសម្រាប់ឱកាសពិធីបុណ្យអុំទូក ​បណ្តែតប្រទីប និងសំពះព្រះខែ  វត្តអារាមនៅក្នុងខេត្តឃ្លាំងទឹកដីកម្ពុជាក្រោមក៏បានប្រារព្ធពិធីបុណ្យជាតិនេះដូចគ្នា​​មានទាំងការប្រណាំងទូក-ង និងការលយប្រទីបផងដែរ ​ដែលប្រទីបរបស់កម្ពុជាក្រោមពិតជាមានភាពប្លែកខ្លាំងម្យ៉ាងពីប្រទីបខ្មែរកណ្តាលយើង។

តាមរយៈគណនីហ្វេសប៊ុកផេក Ven Ly Phet ដែលជាព្រះតេជគុណមួយអង្គគង់នៅវត្តមួយកន្លែងនៅខេត្តឃ្លាំង បានបង្ហោះរូបភាពប្រទីបស្នាដៃព្រះសង្ឃខ្មែរក្រោមជាច្រើន  ដែលប្រទីបនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតប្លែក ​មានរចនាបថជាវត្តខ្មែរតែម្តង ​មើលទៅប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំង។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពប្រទីបកម្ពុជាក្រោមទាំងអស់គ្នា ៖

Screen

72632298_530421074186052_1418722389012774912_n

72838975_530421227519370_97129061901402112_n

73504856_530421117519381_1812679750297059328_n

74626985_530421190852707_3881348966004031488_n

74627117_530421010852725_7590167540949581824_n

75371639_530421264186033_687987373509705728_n

75418229_530421044186055_852975501348700160_n

75462403_530421157519377_4359347588751687680_n

73324454_530421300852696_8134046383582740480_n

75054908_530421340852692_5087273656988467200_n