ពិតជាព្រះកិត្តិយសណាស់ ដែលព្រះមហាក្សត្រទ្រង់យាងប្រទានភ្លេីងបំភ្លឺប្រទីបដោយផ្ទាល់!!

ភ្នំពេញ​ : មនុស្សជាច្រេីនបានប្រមូលផ្ដុំគ្នានៅតំបន់​ទន្លេចតុមុខ​ ដេីម្បីមេីលការប្រណាំងទូក​ ដែលប្រារព្ធបាន​ ១ ថ្ងៃកន្លងទៅហេីយ​ នៅមុខ​ព្រះបរមរាជវាំង​ ។ ចំណែកឯយប់ថ្ងៃទី​ 10 វិច្ឆិកានេះដែរ​ នាពេលនេះគេប្រទះឃេីញថា​ មានមនុស្សជាច្រេីនក៏បានមកទស្សនាសម្រស់រាជធានីភ្នំពេញនាពេលយប់ដែរ​ ពោលគឺ​មកមេីល​កាំជ្រួច និង​ប្រទីបស្អាតៗ​ ។

ក្នុងឱកាសដ៏ពិសេសនៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នផ្សេងៗចំនួន ១៤ ចាប់ផ្ដើមចេញដំណើរបណ្ដែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះ ដោយប្រទីបនីមួយៗពិតជាមានភាពស្រស់ស្អាតខ្លាំងនាពេលរាត្រី។

បន្ថែមពីនេះ ក្នុងព្រះរាជពិធីនោះដែរ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្ត និងរាជធានីយ៉ាងច្រើនកុះករ ។

គួរឱ្យដឹងផងដែរថា  ថ្ងៃទី​ ១ នៃព្រះរាជពិធីបុណ្យអ៊ុំទូក​ អក​អំបុក​ សំពះ​ព្រះខែ​ និង​បណ្ដែត​ ប្រទីបនេះ មានការចូលរួមយ៉ាងច្រេីនកុះករពីសំណាក់បងប្អូនមកពីខេត្ត និងរាជធានីភ្នំពេញផ្ទាល់ប្រកបដោយស្នាមញញឹមតែម្ដង​ ដោយនៅរាត្រីថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសពះព្រះខែ អកអំបុកនេះដែរ ក៏មានការសម្ដែងសិល្បៈ និងប្រគំតន្ត្រីជូនប្រជាពលរដ្ឋទស្សនាកម្សាន្តនៅតាមទីធ្លាសាធារណៈ មួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញផងដែរ៕

75474117_1592529587556419_712353070872264704_n

77110788_1592529617556416_4810494002950307840_n

74894416_2537602209685760_4674346241201537024_n

70951419_1592541714221873_5099576693887074304_o

72181877_1592542247555153_2552016429947813888_o

72409635_1592541940888517_2536531999103909888_o

72951334_1592541654221879_9106294926332657664_o

74173853_1592542047555173_5953053469458825216_o

74299922_1592542114221833_7957753072891985920_o

74594357_1592541724221872_3777364728276320256_o

75125105_1592541877555190_7227087683103752192_o

75196417_1592542407555137_2868036103498104832_o

75241269_1592541857555192_5337824143318450176_o

75299977_1592542277555150_2325467818595713024_o

75392843_1592541694221875_1778021674910744576_o

75419115_1592542127555165_8404970794605608960_o

75481809_1592542064221838_6597311667804045312_o

75627438_1592542264221818_1177704526761689088_o

77154977_1592542347555143_5251753935009480704_o

77233597_1592541910888520_8583876501974286336_o