ការពិតកំណើតភេសជ្ជៈ កូកា កើតឡើងដោយសារតែមូលហេតុហួសចិត្តមួយនេះសោះ!

អ្នកទាំងអស់គ្នា​ ទូទាំងពិភពលោក​ សូម្បីតែកូនក្មេង​ ច្បាស់ជាស្គាល់ហេីយ​ អំពី​ម៉ាកផលិតផលភេសជ្ជៈ​ មួយដែលល្បី​ទូទាំង​ពិភពលោក​ គឺ​ ភេសជ្ជៈកូកាកូឡា​ តែតេីអ្នកដឹងទេថា​ កូកា​មានប្រភពមកពីណា​ ហេីយនរណាជាអ្នកផលិត​ ! តោះមកដឹងទាំងអស់គ្នា​ដូចខាងក្រោមនេះ។

កូកាកូឡា​ ដំបូងឡើយ​ គឺ​បង្កេីតដោយលោក​ John S. Pemberton ( ចន ផេមបឺតុន) នៅក្នុងឆ្នាំ​ ១៨៨៦ ពោលគឺជា​ង​ ១០០ ឆ្នាំមកហេីយ​ តែពេលនោះលោកគ្រាន់តែមានចេតនាចង់បង្កេីត​ភេសជ្ជៈម្យ៉ាងសម្រាប់លក់នៅតៀម​កាហ្វេសម័យនោះតែប៉ុណ្ណោះ​ ។ ដោយតូបរបស់លោក​ គឺស្ថិតនៅឯតំបន់​អាត្លង់តា​ សហរដ្ឋអាមេរិក​សព្វថ្ងៃនេះឯង​ ប៉ុន្តែថ្ងៃមួយ​ មិត្តរបស់លោក​ John ឈ្មោះថា​ Frank M. Robinson បានប្រសិទ្ធនាម​ ឈ្មោះ​ កូកាកូឡា​ នេះឯង​ ។

តែមានរឿងរ៉ាវម្យ៉ាងទៀតក៏បានឱ្យដឹងថា  កំណើតកូកាកូឡា ការពិតគឺកើតឡើងដោយសារតែ ​នៅជំនាន់នោះ លោក John បានរងរបួសដោយសង្គ្រាមស៊ីវិលនៅអាមេរិច ដូច្នេះលោកតែងតែប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជានិច្ច (ផ្ទុកសារធាតុញៀន) ដើម្បីកាត់បន្ថយភាពឈឺចាប់នៃមុខរបួស។ ហើយដោយសារតែលោកចង់រកវិធីផ្សេងបំបាត់ការឈឺចាប់នោះ លោកបានព្យាយាមបង្កើតអ្វីផ្សេងថ្មីមកជំនួសវិញ ដោយដំបូងលោកបានយកស្លឹកកូកា ​ដែលមានដើមកំណើតប្រទេសប៉េរូមកទំពារ ​តែក្រោយមកទៀតបានផលិតស្រាកូកា (Coca Wine) ដែលមានជាតិកូកាអ៊ីនមកទទួលទាន។

ហើយបន្ទាប់មកទៀត លោកមានបំណងចង់បង្កើតអ្វីជាថ្មីម្តងទៀត ដោយមិន​​​​​​​​​​​​​​​ឱ្យមានជាតិស្រាវិញ ហេតុនេះហើយបានជាភេសជ្ជៈកូកាកូឡាត្រូវបានប្រសូតឡើងយ៉ាងពេញរូបពេញរាង ​ដោយសារធាតុផ្សំគោលសំខាន់២យ៉ាង គឺកូកាអ៊ីន (Cocaine) និងគ្រាប់ខូឡា (Kola Nut)។

រហូតក្រោយមក ដោយសារតែមានការគាំទ្រខ្លាំង និងមានភាពល្បីល្បាញរបស់ភេសជ្ជៈនេះ បានទាក់ទាញ​អ្នកជំនួញមួយរូប គឺលោក Asa Candler ​ឱ្យទិញសិទ្ធយកទៅផលិតបន្តនៅក្នុងអំឡុងឆ្នាំ ១៨៨៧​ ។ ហើយនៅក្នុងកំឡុងឆ្នាំ​ ១៨៩៥ ភេសជ្ជៈកូកាកូឡាដំបូងផលិតជាដប ​ត្រូវបានបង្កើតឡើង ​ដើម្បីបង្ករឱ្យមានភាពងាយស្រួលនៅក្នុងការកាន់ និងទទួលទាន។

ក្នុងឆ្នាំ​ ១៩៧៧ CoCa-Cola ត្រូវបានពិភពលោកចុះបញ្ជីជាផ្លូវការគឺ​ ជាភេសជ្ជៈដែលពិភពលោកទទួលស្គាល់តែម្ដង​ និងមានការគាំទ្រ​ពីសំណាក់អតិថិជនរាប់ពាន់លាននាក់ជុំវិញពិភពលោក​ ដែលនេះគឺ​ជាជោគជ័យធំ​នៅក្នុង​ឆាកជីវិត​ លោក​ John។

អ្វីដែលលោកអ្នកនឹកស្មានមិនដល់នោះ លោក​ Jonh ត្រូវបានគេដឹងថាបានទទួលមរណភាពនៅកំឡុងឆ្នាំ​ ១៨៨៨ ស្របពេលដែលលោកទើបតែបានលក់​ ភាគហ៊ុនឱ្យក្រុមហ៊ុន Asa Griggs Candler  ក្នុងតំលៃត្រឹមតែ 2.300 ដុល្លារ ទើបតែបានប៉ុន្មានប៉ុណ្ណោះ ដោយមូលហេតុនៃការលក់កម្មសិទ្ធនោះ ដោយសារតែលោកមានជំងឺធ្ងន់មិនអាចព្យាបាលជា ជាពិសេសកាលនោះលោកមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដោយសារញៀនគ្រឿងញៀនផងដែរ។

បេីតាមរបាយការណ៍​ សព្វថ្ងៃ​ កូកាកូឡា​ មានអ្នកផឹក​ ជុំវិញ​ ពិភពលោកក្នុងមួយថ្ងៃ​ ប្រហែល​ 2​ ពាន់លានដប​ ដែលនេះ​ គឺជាបរិមាណដ៏មហាសាលផងដែរ៕

ដកស្រង់ពី៖ បរទេស / Sad Life