សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន​ តារាចម្រៀង​ ករុណា​ ពេជ្រ​ ជួបរឿងដែលនឹកស្មានមិនដល់មួយ !

លោក ករុណា​ ពេជ្រដែលបងប្អូនស្គាល់ថាជាតារាចម្រៀងមួយរូបរបស់ផលិតកម្ម​ ថោន​ និងជាតារាចម្រៀងចាសលវស្សាមួយរូប​ ស្រាប់តែលោកបានបង្ហោះសារប្រាប់បងប្អូន​ ឱ្យប្រុងប្រយ័ត្នឱ្យមែនទែន ចំពោះរឿងហេតុដែលកេីតឡេីងនៅលេីរូបលោកផ្ទាល់​

ហេីយនេះគឺជាសារដែលលោកបានបង្ហោះក្នុងគណនីហ្វេសបុករបស់លោកផ្ទាល់ Karona Pichtown ប្រហែលមួយម៉ោងមុនថា​ ៖​

« ថ្ងៃនេះ​ ខ្ញុំបាទសូមចែករំលែកពត៌មាន​ ដែលជនឆ្លៀតឱកាស​ គប់កញ្ចក់ឡាន​របស់ខ្ញុំ​ ដេីម្បីធ្វេីសកម្មភាពនានា​ ពេលដែលមកដល់កន្លែងស្ងាត់​ពេលយប់...

ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយត្ន័​ អោយបានល្អ​ ព្រោះគ្រប់កាលះទេសះ​ គ្រប់ទីកន្លែង​ និង​ គ្រប់បណ្តាប្រទេសទាំងអស់លេីពិភពលោកតែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាស​ ពេលដែលយេីងគ្រប់គ្នាខ្វះការប្រុងប្រយត្ន័​ និង​ នឹកស្មានមិនដល់...

នេះពិតជាសំណាងធំរបស់ខ្ញុំ​ហេីយ​ ដែលជនឆ្លៀតឱកាសមានគ្នា 5 នាក់​ ស្ទាក់ឡានខ្ញុំអោយឈប់​ ដល់ខ្ញុំអត់ឈប់ពួកគេក៏គប់ឡានខ្ញុំតែម្តង​ ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបេីកទៅមុខរហូត​ .. ហេីយក៏សំណាងដែលមិនចំកន្លែងខ្ញុំបេីក​ ហេីយត្រូវតែកញ្ចក់ជចំហៀងខាងក្រោយតៃកុង​ ប្រសិនចំតួឡានវិញ​ គឺរឹតតែចប់ហ្មង.... សរុបមកចុងក្រោយដូរកញ្ចក់អស់​ 100$ ប៉ុន្តែព្រលឹងហោះទៅសុីព្រលិតបាត់ហេីយ.....

សារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់​ ហេីយមានហេតុការអីកុំឈប់កន្លែងស្ងាត់អោយសោះ​ ហេីយសូមប្រុងប្រយត្ន័​គ្រប់ពេលវេលា​ ព្រោះជនឆ្លៀតឱកាស​មួយចំនួនតូច អាចឆ្លៀតធ្វេីមកលេីយេីងបាន​ ពេលដែលយេីងភ្លេចខ្លួនតែប៉ុណ្ណោះ.....​ »។

ដូច្នេះហេីយបេីប្រិយមិត្តឃេីញសារនេះ​ ហេីយធ្វេីដំណេីរទៅទីជិតទីឆ្ងាយអី​ គួរតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះថា​មនុស្សអាក្រក់គឺមេីលមិនឃេីញនោះទេ​ ហេីយយេីងក៏មិនដឹងថាវាមានបំណងអីមកលេីយេីងនោះដែរ​ ៕

Karona

73539174_1323637644485661_6689447100079407104_n

74887176_1323637694485656_4585625651523878912_n

74840585_1323637684485657_1123525167885058048_n

75102020_1323637744485651_882960781165985792_n

76786423_1323637797818979_1476837389631488_n

78256971_1323637701152322_5583068695770431488_n