វិធីល្អបំផុតទាំង ១០ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នក

ប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់អ្នកខ្លាំង វាក៏ធ្វើអោយអ្នកជាមនុស្សរឹងមាំផងដែរ។ បន្ទាប់មកអ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការផ្ដាសសាយនោះទេ ព្រោះរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងមេរោគ និង ជំងឺ មួយចំនួនមកយីយារក្នុងខ្លួនរបស់អ្នក។

ដូច្នេះយើងមានវីធីសាស្ត្រជាច្រើន ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំតាមរបបអាហារប្រចាំថ្ងៃ សកម្មភាពប្រចាំថ្ងៃ និង ទម្លាប់គេងរបស់អ្នកសុទ្ធតែអាចបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក៖

១. លំហាត់ប្រាណទៀងទាត់

Deutsch

ធ្វើលំហាត់ប្រាណប្រចាំថ្ងៃធ្វើឱ្យរាងកាយមានសុខភាពល្អ។ លំហាត់ប្រាណគឺមិនចាំបាច់ខ្លាំងក្លាពេក ឬ ការហាត់ប្រាណនៅក្លឹប។ សូម្បីតែការដើររយៈពេល៣០នាទីក្នុងមួយថ្ងៃ ក៏ធ្វើឱ្យមានភាពខុសគ្នាចំពោះប្រព័ន្ធភាពស៊ាំរបស់អ្នក បើប្រៀបធៀបនិងអ្នកដែលមិនមានហាត់ប្រាណ។

២. គេងឱ្យបានគ្រប់គ្រាន់

Woman 2197947_1920

ជារៀងរាល់យប់អ្នកគួរគេង ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ ការដេកមិនគ្រប់គ្រាន់អាចធ្វើឱ្យរាងកាយរបស់អ្នកចុះខ្សោយ ហើយនាំឱ្យមានការរលាក និង ការរីករាលដាលនៃមេរោគ។

៣. ផឹកគ្រឿងស្រវឹងតិច និង ជៀសវាងជក់បារី

Pexels Photo 3095752

ការផឹកស្រាច្រើនពេក គឺវាប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និង បង្កើនហានិភ័យនៃការឆ្លងមេរោគសួត ជំងឺថ្លើម។ ការជក់បារីក៏បង្កើនភាពងាយរងគ្រោះចំពោះការឆ្លងមេរោគសួត ក៏ដូចជាហានិភ័យនៃជំងឺរលាកទងសួត និង ជំងឺរលាកសួត សម្រាប់អ្នក និង អ្នកដែលទទួលរងផលប៉ះពាល់ដោយការជក់បារីទៀតផង។

៤. បរិភោគផ្លែឈើ នឹង បន្លែ

Pexels Photo 533360

ពេលញ៉ាំផ្លែឈើ និង បន្លែ គឺវាល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។ ជាពិសេសផ្លែក្រូច គឺផ្លៃឈើមួយដែលល្អ នៅពេលនិយាយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក វាផ្ទុកទៅដោយវីតាមីន C។  បន្លែបៃតង ឬ ស្លឹកបៃតងខ្លះផ្ទុកនូវវីតាមីន C ដ៏ច្រើនដូចជាខាត់ណា និង ស្វាយចន្ទី​ជាដើម។

៥. ស្រូបនៅអាកាសបរិសុទ្ធ និង ពន្លឺព្រះអាទិត្យ

People 2597126_1920

ពន្លឺព្រះអាទិត្យបង្កឱ្យមានការផលិតវីតាមីន D របស់ស្បែក។ កម្រិតទាបនៃវីតាមីន D ទាក់ទងទៅនឹងការកើនឡើងហានិភ័យនៃបញ្ហាផ្លូវដង្ហើមដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃ។ តែអ្នកក៏ត្រូវប្រាកដថាអ្នកបានលាបឡេការពារកម្តៅថ្ងៃ ជាពិសេសសម្រាប់សុភាពនារី។

៦.  គ្រប់គ្រងភាពតានតឹង

Martine 1024x672

ភាពតានតឹងគឺចេញពីចិត្ត និង រាងកាយ ហើយអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នក។ ភាពតានតឹងក៏អាចបណ្ដាលឲ្យអ្នកឈឺផងដែរ។ នៅពេលអ្នកឈឺបន្ទាប់មកអ្នកនឹងអស់កំលាំងនិងតានតឹងខ្លាំងដូច្នេះវាជាការសំខាន់ដើម្បីទប់ស្កាត់ខ្លួនអ្នកពីការឈឺ។ អ្នកអាចគ្រប់គ្រងភាពតានតឹង អ្នកអាចធ្វើការហាត់ប្រាណ ហាត់យូហ្គា ការធ្វើសមាធិ ការដើរកំសាន្តដើម្បីលំហែរអារម្មណ៍ជាដើម។

៧. រក្សាផ្ទៃស្អាត

ការប៉ះវត្ថុដែលកខ្វក់គឺជាមូលហេតុចម្បងមួយក្នុងការឆ្លងជំងឺ។ ពេញមួយថ្ងៃដែលអ្នកប៉ះរឿងជាច្រើនដែលអ្នកអាចប៉ះនឹងដៃចង្កូត ជណ្តើរ ទូរស័ព្ទរបស់អ្នក ហើយបន្ទាប់មកអ្នកធ្វើអ្វីដែលមិននឹកស្មានដល់គឺប៉ះទៅលើមុខរបស់អ្នក។ ការប៉ះពាល់នេះធ្វើឱ្យរាងកាយរបស់អ្នកងាយឆ្លងទៅនឹងបាក់តេរី និង វីរុស។

៨. ប្រើខ្ទឹមស

ការបន្ថែមខ្ទឹមសក្នុងទំរង់ដើមរបស់វា ត្រូវបានគេដឹងថាជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។ ការញ៉ាំខ្ទឹមឆៅដើម្បីទទួលបានផលប្រយោជន៍សុខភាពច្រើនតាមដែលអ្នកអាចធ្វើបាន ព្រោះការកំដៅវាអាចបាត់បង់នៅជីវជាតិមួយចំនួន។ ស្រទាប់របស់វាត្រូវបានបង្ហាញក្នុងការសិក្សាមួយថា គឺវាជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយក្នុងខ្លួនរបស់អ្នក។

៩. ផឹកតែបៃតង

Rawpixel 1

តែបៃតងមានប្រសិទ្ធភាពច្រើនសម្រាប់ខួរក្បាល និង រាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែបៃតងមានប្រយោជន៍ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។​ហើយវាក៏ជួយការពារប្រឆាំង នឹង ការខូចខាតរ៉ាឌីកាល់សេរី និង រក្សាប្រព័ន្ធភាពស៊ាំ។

១០. ជៀសវាងអាហារដែលបានកែច្នៃ

Daniel Albany

អ្នកគួរជៀសវាងការបន្ថែម ជាតិស្ករ ប្រភេទអាហារវេចខ្ចប់ និង អាហារដែលកែច្នៃ ពីព្រោះវានឹងបន្ថយមុខងារនៃប្រព័ន្ធភាពស៊ាំរបស់អ្នក។ ជាទូទៅអាហារកែច្នៃជាច្រើនអាចផ្តល់ថាមពល និង សារធាតុចិញ្ចឹម ប៉ុន្តែនៅទីបំផុតនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ។