Ads
ការចុះអេតាសុីវិល មិនតំណាងឱ្យការហាមឃាត់មនុស្សដែលចង់ក្បត់នោះទេ!

ការចុះអេតាសុីវិល មិនតំណាងឱ្យការហាមឃាត់មនុស្សដែលចង់ក្បត់នោះទេ!

ការចុះអេតាស៊ីវិល អាចនិយាយបានថាជារឿងដែលសំខាន់ សម្រាប់គូស្វាមីភរិយាថ្មីដែលទើបនឹងរៀបការរួចថ្មីថ្មោង ដែលត្រូវនាំគ្នាទៅចុះអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍បន្ទាប់ពីរៀបការរួច ដើម្បីបញ្ជាក់ថាជាប្ដីប្រពន្ធនឹងគ្នាស្របច្បាប់។

75443056_585153505642304_2339158396218900480_n

ដ្បិតថាអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍មួយសន្លឹក មិនអាចបញ្ឈប់ចិត្តក្បត់ផិត ឬការលួចលាក់របស់ភាគីម្ខាងណា ដែលចង់ក្បត់ ចង់មានថ្មីបានក៏ពិតមែន តែជាក់ស្ដែង យ៉ាងហោចណាស់ក៏សំបុត្រមួយសន្លឹកនេះ ក៏អាចយកឈ្នះលើការក្បត់លួចលាក់ ប្រសិនបើប្ដីលួចទៅមានស្រី ឬមានប្រពន្ធចុង ក្នុងនាមយើងជាប្រពន្ធដើម ប្រពន្ធស្របច្បាប់ ក៏អាចឈ្នះមីស្រីលួចលាក់ដែលទាក់ទងប្ដីគេ យ៉ាងហោចណាស់ ក៏អាចឈ្នះក្នុងផ្លូវច្បាប់ ប្រសិនបើមានករណីលែងលះឡើងតុលាការ ឈ្នះដែលអាចចែកទ្រព្យសម្បត្តិ ឬអ្វីផ្សេងៗ យ៉ាងហោចណាស់ក៏ មិនបាច់ត្រូវទៅលួចលាក់ ឬចាញ់ប្រៀបប្ដី និងមីស្រីស្រែកឃ្លានប្ដីគេ។

78569052_2619648181482528_5427734872728797184_n


សម័យនេះ មិនអាចធ្វើដូចសម័យយាយតា ប៉ាម៉ាក់យើងបានទេ ដែលមិនមានការចុះអេតាស៊ីវិល ឬចុះលិខិតអាពាហ៍ពិពាហ៍នោះ ព្រោះសម័យនេះ បើយើងគ្មានសំបុត្រនេះ ប្រសិនបើការរៀបការ ការរស់នៅមិនចុះសម្រុងគ្នា ហើយត្រូវលែងលះនោះ យើងប្រាកដជាពិបាក ប្រសិនបើមានទ្រព្យសម្បត្តិរួម ឬអ្វីនោះ នឹងត្រូវប្រកែកគ្នាជាមិនខានឡើយ ដូច្នេះហើយ ទើបគេតម្រូវឱ្យមានការចុះអេតាស៊ីវិល ជាពិសេសជាងនេះគឺ ឥឡូវមានទាំងមន្ត្រី ជួយចុះសំបុត្រអាពាហ៍ពិពាហ៍ដល់រោងការឱ្យថែមទៀតផង៕

76771606_547510669434166_1823628433683382272_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ