Ads
អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!

អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!

រុក្ខជាតិដ៏ចម្លែកមួយ ត្រូវបានជនជាតិដើមគ្រឹង ទំពួនហៅថា ​« អន្ទូញ​​» ឯជនជាតិខ្មែរ ដាក់ឈ្មោះវាទោតាមរូបរាងថា « ប្រមោយដំរី ​»  ឯឈ្មោះវិទ្យាសាស្ត្រ Athyrium Esculentum (Paco/Fern Leave)  ដែលប្រហែលជាមានមនុស្សមួយចំនួនមិនសូវជាស្កាល់បន្លែរុក្ខជាតិមួយនេះឡើយ ​លើកលែងតែអ្នកដែលរស់នៅតំបន់ជនជាតិព្រៃភ្នំខេត្តប៉ែកភាគឦសានដូចជា ​ខេត្តរតនគិរី ​មណ្ឌកគិរី ​និងស្ទឹងត្រែងជាដើម។

ជាក់ស្តែង ​បន្លែមួយនេះត្រូវបានគេដឹងថាមានរសជាតិផ្អែមឆ្ងាញ់ពិសាណាស់ ​យកមកឆាក៏បាន ​យកទៅស្ងោរធ្វើជាអន្លក់ក៏បាន ​ជាពិសេសថែមទាំងផ្ទុកនូវវីតាមីន ​រ៉ែ ​និងសារធាតុសំខាន់ៗជំនួយដល់សុខភាពផងដែរ។

79532789_2508721056042651_3490545016953110528_n

តោះ! មកដឹងពីគុណប្រយោជន៍នៃបន្លែនេះទាំងអស់គ្នា ៖

១. ​ជំនួយបេះដូង និងសាច់ដុំ

បន្លែមួយនេះត្រូវបានគេដឹងថាសម្បូរសារធាតុសំខាន់ដែលល្អចំពោះ បេះដូង សរសៃប្រសាទ សាច់ដុំ និងប្រព័ន្ធរាងកាយផ្សេងទៀត។

២.​ ជំនួយឆ្អឹង និងធ្មេញ

បន្លែនេះផ្ទុកនូវជាតិកាល់ស្យូម ​ដែលមានប្រយោជនន៍ដ៏ច្រើនលើសលប់ ​ជំនួយដល់ឆ្អឹង ​និងធ្មេញឱ្យរឹងមាំ ​ជាពិសេសថែមទាំអការពារជំងឺពុកឆ្អឹងពេលចាស់ឡើងផងដែរ។

៣. សារធាតុប្រឆាំងអុកស៊ីតកម្ម

បន្លែនេះមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ​ដែលការពាររាងកាយពីផលប៉ះពាល់នៃជំងឺផ្សេងៗ​ ជាពិសេសអាចការពារហានិភ័យនៃជំងឺមហារីកមួយចំនួន។

79964299_2508721076042649_1559439403259002880_n

៤. បន្ថយសម្ពាធឈាម

បន្លែនេះជាប្រភពដ៏ល្អនៃសារធាតុរ៉ែ  ប៉ូតាស្យូម ដែក ម៉ង់ហ្គាណែស និងទង់ដែង ដែលអាចជួយដល់សុខភាពបេះដូង កាត់បន្ថយសម្ពាធឈាម និងចង្វាក់បេះដូង ពិសេសថែមទាំងប្រឆាំងនឹងបញ្ហានៃការកើនឡើងសូដ្យូម ​(អំបិល) ក្នុងរាងកាយ។

៥. កាត់បន្ថយការឈឺចាប់ពេលមករដូវ

បន្លែនេះមានផ្ទុកនូវជាតិដែក ​និងសារធាតុសំខាន់ៗដែលជំនួយគ្រាប់ឈាម​ ជាពិសេសអាចកាត់បន្ថយអាការឈឺចុកចាប់ពេលស្ត្រីមករដូវ។


៦.ជំនួយប្រព័ន្ធប្រសាទ

បន្លែនេះត្រូវបានគេដឹងផងដែរថា  អាចជំនួយដល់សុខភាព រួមទាំងបង្កើនសមត្ថភាព ខួរក្បាល និងប្រព័ន្ធប្រសាទឱ្យដំណើរការល្អជាងមុនទៀតផង។

56279972_2266274813636293_1361417732758700032_o

៧. ​ជួយគ្រប់គ្រងទម្ងន់

បន្លែនេះមានសារធាតុជួយបំលែងជាតិកាប្រូអ៊ីត្រាត ​និងជាតិខ្លាញ់ឱ្យដំណើរការបានល្អ ​ជួយដល់ការថែរក្សារាង  និងសម្រកទម្ងន់ផងដែរ។ ​ជាពិសេសបន្លែនេះថែមទាំងអាចជួយកាត់បន្ថយចំណង់អាហារផ្តេសផ្តាសដែលធ្វើឱ្យអ្នកធាត់ផងដែរ។

៨. ​ជំនួយសុខភាពភ្នែក

សារធាតុពិសេសសំខាន់ៗនៅក្នុងបន្លែនេះមានសមត្ថភាពជំនួយសុខភាពភ្នែក ធ្វើឱ្យភ្នែកមើលច្បាស់ល្អ ​ថែមទាំងបង្ការបញ្ហាភ្នែកមួយចំនួន។

៩. គ្រប់គ្រងជាតិស្ករ

បន្លែនេះអាចជួយគ្រប់គ្រង និងកាត់បន្ថយជាតិស្ករក្នុងឈាមបានល្អ ​បង្ការការកើតជំងឺទឹកនោមផ្អែម ​ថែមទាំងជាអាហារពិសេសមួយជំនួយសុខភាពអ្នកកើតជំងឺទឹកនោមផ្អែមផងដែរ។

១០. ពង្រឹងប្រព័ន្ធភាពស៊ាំ

សារធាតុពិសេសនៅក្នុងបន្លែនេះ ​អាចជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ  ទប់ស្កាត់ជំងឺតម្កាត់នានា ​ជាពិសេសគឺជំងឺផ្តាសាយ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

56659847_2266358273627947_948422014106861568_o

44d7a78b6aaae345e53b9854000e6a4b

78753055_2508722376042519_4473626098583732224_o