ចប់ស៊ីហ្គេម​ភ្លាម សៀង ចន្ធា​បន្ត​មាន​ឈ្មោះ​លេង​ពាន BTV Cup 2019 នៅ​វៀតណាម

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម២០​ឆ្នាំនឹង​ត្រូវចូលរួម​ប្រកួត​ពាន​រង្វាន់ BTV Cup 2019 នៅ​វៀតណាម​​ខណៈ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបង្ហាញបញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ប្រកួតរួច​ទៅ​ហើយ។

79252610_2547062915531201_3508179748943560704_o

ឈ្មោះ​កីឡាករ​ដែល​មាន​ក្នុង​បញ្ជី​នេះ​សុទ្ធតែជា​ក្រុមជម្រើស​ជាតិវ័យ​ក្រោម១៩​ឆ្នាំ​ដែល​ទើប​តែ​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ពាន AFC U19 Championship 2020 ខណៈ​ដែល​សៀង ចន្ធា​មាន​ឈ្មោះ​លេង​រហូត។ កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះទើប​តែបញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 ដែល​លេង​ក្នុង​ឈុត U22​បាន​លេង​បួន​ក្នុង​ប្រវត្តិសាស្រ្តបាល់​ទាត់​ស៊ីហ្គេមរបស់​កម្ពុជា។

78974850_2551701265067366_7075677334161850368_o

សម្រាប់ពាន BTV Cup នេះ​ក្រុម​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​គឺ​U20 វៀតណាម  U20 មីយ៉ាន់ម៉ា ក្រុម Becamix Binh Doung និង​ក្រុម U20 កម្ពុជា។ ពាន​រង្វាន់​ដែល​មាន​មាន​តែ​បួន​ក្រុម​ចូល​រួម​ប្រកួត​នេះ​គឺចាប់​ផ្ដើម​លេង​នៅ​ថ្ងៃ​ទី​១៤ដល់​១៨ធ្នូឆ្នាំ​២០១៩​នៅ​ខេត្ត Binh Doung ប្រទេស​វៀតណាម។

BTV Cup 2019

​រូបមន្ត​នៃ​ការ​ប្រកួត​គឺ​ក្រុម U22មីយ៉ាន់ម៉ា​ប៉ះ​ជាមួយ Becamix Binh Doung ខណៈ​ U20 កម្ពុជា​ប៉ះ​ជាមួយ​U20 វៀតណាម។ ក្រុម​ដែល​ឈ្នះការ​ប្រកួត​ទី​១នេះនឹង​ត្រូវ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ​១និង​លេខ​២​ខណៈ​ដែល​ក្រុម​ចាញ់​លេង​យក​លេខ​៣។ ខាងក្រោម​ជា​បញ្ជី​ឈ្មោះឈុត​U20កម្ពុជា៖

78966997_1225939574268461_4898039700029177856_o