ក្លឹបធំៗ៣​នៅអុឺរ៉ុបកំពុងទាក់ទងTer Stegen​

អ្នកចាំទី Marc-Andre Ter Stegen របស់ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអ៊ឺរ៉ុបមួយចំនួនដូចជា​  Juventus, Bayern Munich និង Paris Saint-Germain។

Image may contain: 1 person, smiling, outdoor

Ter Stegen បានចូលរួមជាមួយ Barcelona តាំងពីរដូវក្តៅឆ្នាំ ២០១៤ ហើយចាប់តាំងពីពេលនោះមកគាត់បានក្លាយជាកីឡាករសំខាន់ម្នាក់នៅក្លឹប។ នៅក្នុងការស្នាក់នៅរយៈពេល ៥ ឆ្នាំនៅឯក្លឹបគាត់បានឈ្នះពានរង្វាន់ La Liga ចំនួន ៤ និងពានរង្វាន់ UEFA Champions League ផងដែរ។ ប៉ុន្តែកុងត្រារបស់គាត់ជាមួយក្លឹបនៅសល់ ២ ឆ្នាំកន្លះទៀត។​ក្នុងរដូវដោះដូរកីឡាករខាងមុខ នេះក្លឹបកំពូល ៗ នៅអឺរ៉ុបកំពុងចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២៧ ឆ្នាំរូបនេះ។

Image may contain: 1 person, outdoor

យោងតាមរបាយការណ៍ពី Mundo Deportivo (AS), Juventus, Bayern Munich និង Paris Saint-Germain កំពុងតាមដានស្ថានភាពរបស់ Ter Stegen ហើយអាចធ្វើការផ្លាស់ប្តូរជាផ្លូវការសម្រាប់គាត់នាពេលអនាគត។ តាមរបាយការណ៍បានអះអាងថាខណៈពេលនេះ Juve កំពុងស្វែងរកអ្នកជំនួសដែលសក្ដិសមសម្រាប់ Gianluigi Buffon ហើយ​ ក្រុម Bayern ក៏មានផែនការក្នុងការស្វែងរកអ្នកជំនួសដំណែងរបស់ Manuel Neuer ផងដែរ។

ក្នុងនោះដែល PSG ក៏កំពុងស្វែងរកអ្នកចាំទីលំដាប់ពិភពលោកម្នាក់ទៀតដែរ  ​បើទោះបីជាបានចុះកុងត្រាជាមួយ Keylor Navas ពី Real Madrid នៅរដូវក្តៅក៏ដោយ។

Image may contain: 1 person

តាមអ្នកវិភាគបានអះអាងថាក្លិបយក្សនៅក្របខ័ណ្ឌ Bundesliga គឺជាអ្នកដែលពេញចិត្តក្នុងការចុះហត្ថលេខារបស់ Ter Stegen ក្នុងករណីដែលគាត់សម្រេចចិត្តផ្លាស់ចេញពី Barcelona ។

ប្រភព: foxsportsasia.com