Zlatan៖ ខ្ញុំចាស់​ហើយ ខ្ញុំមិន​អាចញាក់​បាន​ទេ តែ​ខ្ញុំ​អាច​ស៊ុតពី​ចម្ងាយបាន​តើ!

Zlatan Ibrahimovic បាន​និយាយ​ថាចូល​ដល់​វ័យ៣៨​ឆ្នាំ​មាន​ក្លិប​ជា​ច្រើន​ចង់បាន​គាត់​ច្រើន​ជាង​កាល​នៅ​វ័យ​២៨​ឆ្នាំ​ទៅ​ទៀត​ហើយ​ពេល​នេះ​គាត់​កំពុង​តែ​សម្របខ្លួន​ទៅ​នឹងការ​លេង​បាល់​សម្រាប់​វ័យ​ដែល​កើន​ឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ។

22951204 0 Image A 1_1578059303141

Ibrahimovic បាន​មក​ចូល​រួម​ជាមួយ​ AC Milan ម្ដង​ទៀត​បន្ទាប់​ពី​ចាក​ចេញ​កាល​ពី​៧ឆ្នាំមុន​ក្រោយ​ចំណាយ​ពេល​តែ​៦​ខែ​ជាមួយ​នឹង​ជម្រើស​បន្ត​ទៀត​ត​ដោយ​សារ​ក្លិប​ធ្លាក់​ទៅ​លេខ​១១ក្នុង​តារាង​លីគ​រូប​គេ​សម្រេច​ចិត្ត​ចេញ​តែ​ម្ដង។ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ Milan បាន​ប្រកួត​ចាញ់​ក្រុម Atalanta ដល់​ទៅ​៥​ទល់​០ហើយ​នេះ​គឺ​ចា​ការ​បរាជ័យធ្ងន់ធ្ងរបំផុត​ក្នុង​ Seier A។

22951448 7848865 Image A 16_1578059664001

កាល​នៅ​លេង​ជាមួយ Milan, Zlatan បាន​ជួយក្លិប​ឈ្នះ​ពាន Serie A ជាលើកចុងក្រោយ​នៅ​ឆ្នាំ ២០១០-២០១១ មុន​ពេល​ចាក​ចេញ​ទៅ​លេង​នៅ​ក្លិប​បារាំង Paris Saint-Germain។ គាត់​គឺ​ជា​កីឡាករ Free agent​ចាប់​តាំ​ងពី​ចាក​ចេញ​ពីក្លិប Los Angeles កាល​ពី​ខែ​វិច្ឆិកា។ និយាយ​ក្នុង​បន្ទប់សន្និសីទ​កាសែតរបស់​ក្លិប Zlatan ថា៖

"នៅ​វ័យ​៣៨​ឆ្នាំ​ខ្ញុំ​បាន​ទទួល​សំណើច្រើន​ជាង​កាល​នៅ​វ័យ​២៨​ឆ្នាំ​ទៅ​ទៀត។ លើកចុងក្រោយដែល​ខ្ញុំបាន​ចាក​ចេញ​ពី​ទីក្រុង Milan វា​គឺ​ជា​ការ​ចាក​ចេញ​ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ពី​ខ្ញុំ​​ប៉ុន្តែ​ស្ថានភាព​ពេល​នោះគឺ​វា​បែប​នោះ តែ​រឿង​ដែល​សំខាន់​ខ្ញុំ​បាន​នៅ​ទីនេះ​ម្ដង​ទៀត"។

22951458 7848865 Image A 15_1578059656999

កីឡាករ​កម្ពស់ ១.៩៣ម៉ែត្រ​នៅ​តែ​មាន​បំណង​ចង់​លេង​បាល់​ទាត់​ប៉ុន្តែ​ពេល​នេះ​គាត់​កំពុង​តែសម្រប​ខ្លួន​លេង​បាល់​តាម​បែប​វ័យចាស់។

"ពីមួយឆ្នាំ​ទី​មួយឆ្នាំ វា​ជា​មាន​ការ​ផ្លាស់ប្ដូរ! កាយសម្បទាក៏​ប្រែប្រួលរៀងរាល់ឆ្នាំនោះ​ដែរ។​ប៉ុន្តែ​បទពិសោធន៍​បង្រៀន​អ្នក​ឲ្យ​ធ្វើ​ខុសៗ​គ្នា​ពី​ពេល​មុន។​ប្រសិន​បើ​អ្នកជា​កីឡាករបាល់​ទាត់​ដ៏​ឆ្លាត​ម្នាក់​អ្នក​នឹង​ដឹងថា​អ្នក​អាច​ធ្វើ​ឬ​មិន​អាច​ធ្វើ​អ្វី​ ជំនួស​ពី​ការ​រត់។ ខ្ញុំចាស់​ហើយ ខ្ញុំ​មិន​អាចញាក់បាល់​បាន​ទេ តែខ្ញុំ​អាចស៊ុតពី​ចម្ងាយបាន"។

22951204 0 Image A 1_1578059303141

ការ​ប្រកួតបន្ទាប់របស់ AC Milan គឺ ទទួល​ក្រុម Sampdoria ក្នុង​ Serie A នៅ​ថ្ងៃ​ច័ន្ឌ​តែ​គេ​មិន​ដឹង​ថា​ការ​ប្រកួត​នេះ Zlatan អាច​លេង​បាន​ដែរ​ឬ​ទេ ខណៈ​ដែល​រូប​គេ​ខាន​ចូល​ទីលាន​ប្រកួត​ផ្លូវ​ការតាំង​ពី​ខែ​តុលា​មក​ម្ល៉េះ៕