Ads
អំណោយទាំង ១០  ដែលហាមប្រាមជូនគ្នាជាដាច់ខាត សម្រាប់ថ្ងៃចូលឆ្នាំចិន

អំណោយទាំង ១០ ដែលហាមប្រាមជូនគ្នាជាដាច់ខាត សម្រាប់ថ្ងៃចូលឆ្នាំចិន

ឆ្នាំថ្មីប្រពៃណីចិន បានខិតជិតមកដល់ហើយ ហើយបើទោះបីជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនមែនជាទំនៀមទំលាប់ខ្មែរ តែការបើកចំហចិត្តទទួលបានចំណេះដឹងថ្មីៗ ក៏មិនមែនជារឿងមិនល្អដែរ ហើយជាពិសេសនៅប្រទេសកម្ពុជាយើង ក៏មានកូនកាត់សែស្រឡាយចិនមិនតិចនោះដែរ។

នៅក្នុងនោះ រាល់ពេលបុណ្យចូលឆ្នាំថ្មីម្តងៗ ការជូនជាអាំងប៉ាវ ឬជូនអំណោយគ្នាទៅវិញទៅមក គឺជារឿងដែលចៀសមិនផុតឡើយ សម្រាប់ប្រជាជនចិនទូទាំងពិភពលោក ដើម្បីជាការជូនពរ និងសុំសំណាងល្អ មានលាភមានជ័យហេងៗក្នុងឱកាសឆ្នាំថ្មីនេះ។

តែទោះយ៉ាងណា ការជ្រើសរើសអំណោយដែលស័ក្តសមក៏ជារឿងដែលត្រូវគិតដែរ ពោលគឺ ត្រូវយល់ដឹងពីអំណោយដែលត្រូវជូន ឬអំណោយដែលមិនគួរជូនជាដើម។

GettyImages 503845880 5a6f5bff875db9003725cf08

ដូច្នេះ ថ្ងៃនេះយើងនឹងលើកយក អំណោយដែលត្រូវបានហាមប្រាមដាច់ខាតនៅក្នុងជំនឿជនជាតិចិនដែលរួមមានដូចជា៖

១. របស់ដែលមុត (ផ្តាច់ចំណងមិត្តភាព)

ការជូនអំណោយជាអំណោយជារបស់មុតៗស្រួច ដូចជា កាំបិត ឬកន្ត្រៃនោះតំណាងឱ្យប្រផ្នូលមិនល្អ សំដៅទៅដល់ការចង់កាត់ផ្តាច់ចំណងមិត្តភាព ឬទំនាក់ទំនងជាមួយអ្នកដែលអ្នកចង់ជូន។ ដូច្នេះជនជាតិចិនប្រកាន់ខ្លាំងណាស់ក្នុងការជូនអំណោយបែបនេះ។

Human Hand Holding Scissors Cutting Heart Shape

២. លេខ៤ ឬចំនួន៤ (ការស្លាប់)

ភាសាចិន លេខ៤ ( 四 sì , four) មានសំឡេងស្រដៀងនឹងអក្សរ 死 (sǐ ) ប្រែថាស្លាប់ ។ ដូច្នេះហើយជនជាតិចិនប្រកាន់ជាមួយនឹងលេខ៤ ឬរបស់ដែលមានចំនួន៤ ណាស់ ព្រោះពួកគេគិតថាជាប្រផ្នូលមិនល្អ និងនាំមកនូវសំណាងអាក្រក់ ហើយសូម្បីតែអាគារ សណ្ឋាគារ ឬលេខបន្ទប់ខ្លះក៏មិនមានជាន់ទី៤ដែរ គឺគេរំលងពីជាន់ទី ៣ ទៅជាន់ទី៥តែម្តង តែបើមានគេនឹងដាក់លេខ ៨ពីមុខលេខ៤ ដើម្បីចៀសវាងសំណាងមិនល្អ ។

D92b74ccadb5142771bca05d6188a7b069af8ccb

៣. ស្បែកជើង (ព្រាយ ឬបិសាច)

ការជូនអំណោយជាស្បែកជើង មិនថាប្រភេទណាក៏ដោយសុទ្ធតែត្រូវបានជនជាតិចិនប្រកាន់ណាស់ ។ នោះក៏ដោយសារតែ ស្បែកជើងជាភាសាចិនអានថា 鞋 ( xié /syeah/) មានការបញ្ចេញសំឡេងស្រដៀងនឹង 邪 ( xié) ប្រែថាខ្មោចព្រាយបិសាច វិញ្ញាណអាក្រក់ ឬសំណាងមិនល្អ។

ម្យ៉ាងវិញទៀត ស្បែកជើងជារបស់ដែលពាក់នឹងជើងជាន់នឹងដីដែលមានន័យថាតូចទាប ដូច្នេះហើយទើបវាមិនមែនជារបស់ដែលត្រូវជូនជាអំណោយដាច់ខាតសម្រាប់ជនជាតិចិនគ្រប់ឱកាសទាំងអស់ និងថ្ងៃចូលឆ្នាំចិន។

0cab3de18a29e54ff6b58d57f11f94d0bc3351ec

៤. កន្សែង (ការលាគ្នាជារៀងរហូត)

ជាធម្មតាកូនកន្សែងជូតមុខ ឬជូតដៃ តែងតែត្រូវបានប្រើជូតទឹកភ្នែកនៅក្នុងកម្មវិធីបុណ្យសព ដូច្នេះហើយវាជាប្រផ្នូលមិនល្អឡើយ នៅក្នុងការជូនជាអំណោយក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ព្រោះវាតំណាងឱ្យការលាគ្នាជារៀងរហូត ឬចង់កាត់ផ្តាច់រាល់ទំនាក់ទំនងទាំងឡាយជាមួយអ្នកដែលអ្នកជូនកន្សែងជាអំណោយ។

Da6943832d13b038f1742404e8b89ed3b9fa9531

៥. នាឡិកា (សំណាងអាក្រក់)


ភាសាចិន នាឡិកា 送鐘 ( sòng zhōng , send clock) មានសំឡេងដូចជាពាក្យ 送終 ( sòng zhōng ) ប្រែថាបុណ្យសព ដែលវាធ្វើឱ្យជនជាតិចិនមានការខ្លាចរអារ និងយល់ថាការជូនអំណោយជានាឡិកា គឺតំណាងឱ្យសំណាងអាក្រក់។

ម្យ៉ាងវិញទៀត ការជូនជានាឡិកាប្រៀបបីដូចជាការកំណត់នូវអ្វីម្យ៉ាង ឬពេលវេលាណាមួយ ដែលត្រូវតែមានការបែកបាក់ និងឈានដល់ទីបញ្ចប់ ដែលជនជាតិចិនប្រកាន់បំផុត ។

83d5a6eb503b4ef71082cd97a4f6ba4f5ef14d10

៦. ផ្លែសារី (កាត់ផ្តាច់ចំណងមិត្តភាព)

ការជូនអំណោយជាផ្លែឈើ ឬកន្ត្រកផ្លែឈើគឺជារឿងដែលល្អសម្រាប់ថ្ងៃចូលឆ្នាំចិន តែហាមដាច់ខាតគឺការជូនជាផ្លែសារី ព្រោះផ្លែសារី អក្សរចិនគឺ 梨 ( lí /lee/) មានសំឡេងស្រដៀងនឹង 离 ( lí ) ប្រែថាបែកបាក់ ឃ្លាតឆ្ងាយ និងការព្រាត់ប្រាស់គ្នាជាដើម។ ដូច្នេះហើយបានជាជនជាតិចិនត្រណមបំផុតនៅក្នុងការប្រើផ្លែសារីក្នុងការសែនព្រេន និងការជូនជាអំណោយដូច្នេះ។

1ab9008b64451fde7b608c33edeba8b18c8bbbdb

៧. ផ្កា (ប្រើក្នុងពិធីបុណ្យសព)

ផ្កាដែលកាត់ពីដើម ត្រូវបានគេប្រើតុបតែងសម្រាប់កម្មវិធីបុណ្យសព ដូច្នេះគួរតែចៀសវាងការជូនផ្កាដែលកាត់ពីដើមជូនជាអំណោយទៅនរណាម្នាក់ក្នុងថ្ងៃចូលឆ្នាំចិនជាពិសេសគឺផ្កាពណ៌ ស និងពណ៌លឿង ព្រោះពណ៌ ស ជនជាតិចិនស្លៀកពាក់តំណាងឱ្យការកាន់ទុក្ខនៅក្នុងបុណ្យសពប៉ុណ្ណោះ។

នៅក្នុងនោះដែរ ប្រសិនជាអ្នកចង់ទិញផ្កាជូនអ្នកណាម្នាក់ គួរតែទិញជាថូ ជាផើង ឬដើមឈើដែលនាំសំណាងទើបជាការប្រសើរ។

De025488444f149656eb4ba5de397fc7688be3cf

៨. ឆត្រ (ការបែកបាក់)

ការជូនអំណោយជាឆត្រ ក៏ជារឿងដែលជនជាតិចិនប្រកាន់ណាស់ដែរ ព្រោះថា ឆត្រ ភាសាចិនអានថា 伞 ( sǎn /san/) មានសំឡេងស្រដៀងនឹងអក្សរ 散 (sàn) ប្រែថាការបែកបាក់។ ដូច្នេះការជូនអំណោយជាឆត្របានន័យថាអ្នកចង់បែកគ្នា ឬចង់កាត់ផ្តាច់ចំណងមិត្តភាពជាមួយបុគ្គលម្នាក់នោះហើយ។

25a9f7489dafd3d214107b454f0b7c630b1f9e84

៩. ពណ៌ខ្មៅ ឬ ស (ប្រើក្នុងពិធីបុណ្យសព)

ពណ៌ខ្មៅ និងពណ៌ ស ត្រូវបានគេប្រើប្រាស់សម្រាប់ពិធីបុណ្យសព ដូច្នេះហើយការជូនជាកាដូ អំណោយ ឬការខ្ចប់ក្រដាសកាដូ ដែលមានពណ៌ ខ្មៅ និង ស ជនជាតិចិនប្រកាន់ខ្លាំងណាស់។ ល្អបំផុតគឺការប្រើអំណោយពណ៌ក្រហម ឬមាស ហើយការខ្ចប់អំណោយដោយក្រដាសពណ៌ក្រហម ជនជាតិចិនពិតជាពេញចិត្តខ្លាំងបំផុត។

Ce3f314ffa6c6deb4ea46dfb159d615563bd3f6e

១០. កញ្ចក់ (អន្ទងវិញ្ញាណបិសាច)

កញ្ចក់ ត្រូវបានគេដឹងថា ជាអំណោយដែលត្រូវហាមដាច់ខាតក្នុងការជូនជាអំណោយ មិនថាតែជនជាតិចិនទេ គឺគ្រប់ប្រទេសអាស៊ីភាគច្រើន។ ព្រោះពួកគេយល់ថា កញ្ចក់ អាចអន្ទងវិញ្ញាណអាក្រក់ៗបាន ហើយជាពិសេសកញ្ចក់ងាយនឹងបែក ឬប្រេះស្រាំខ្លាំងណាស់ ហើយគ្រប់គ្នាយល់ថាកញ្ចក់ដែលបែក អាចនាំមកនូវសំណាងអាក្រក់ផងដែរ៕

85f41ed28fa912cd7b8328e522dcb256836bf1ac