ដោះដូរកីឡាករ៖ លឺថា Man Utd ចង់​បាន Wolves ដាក់​តម្លៃ​ខ្លួន​ Raul Jimenez ១០០លានផោន

ដោះដូរកីឡាករ៖ លឺថា Man Utd ចង់​បាន Wolves ដាក់​តម្លៃ​ខ្លួន​ Raul Jimenez ១០០លានផោន

ក្លិប Wolverhampton Wanderers ត្រូវ​បាន​គេរាយការណ៍បាន​ដាក់​តម្លៃខ្លួនខ្សែ​ប្រយុទ្ធ Raul Jimenez តម្លៃ​ដល់​១០០លាន​ផោន បន្ទាប់​ពី​លឺ​ថា​ Manchester United តាម​ក្រវែលក្នុង​រយៈ​ពេល​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

Wolbra

បន្ទាប់​ពី​រក​បាន​៣៤​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន៧៧ប្រកួត​ក្នុង​រយៈ​ពេល​១៨​ខែ​នៅ Wolves, Jimenez បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លិប​មួយចំនួន​ហើយ​ពិសេស​ជា​គេ​គឺ​បិសាចក្រហម Manchester United ហ្នឹង​តែ​ម្ដង។

Skysports Wolves Jimenez_4733848

Loading...

បន្ទាប់​ពី​បរាជ័យក្នុង​ការ​នាំ​យក​Erling Braut Haaland, គ្រូ​បង្វឹក​ The Red Devils, លោក Ole Gunnar Solskjaer បាន​បង្វែរចំណាប់​អារម្មណ៍ដោយ​ព្យាយាមចុះ​កុងត្រា​កីឡាករ​វ័យ​២៨​ឆ្នាំមុន​ពេលទីផ្សារដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​ត្រូវ​ចាក់សោរបិទទ្វារ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី!​តាម​ប្រភព​ The Sun, Wolves នឹង​ព្រម​ចែក​ផ្លូវ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​មិកស៊ិក​ បើ​បាន​តម្លៃ​ខ្លួន​១០០លានផោន។

Ruben Neves

Jimenez នឹង​ឈាន​ដល់​វ័យ​២៩​ឆ្នាំ​នៅ​ខែឧសភា​ហើយ​កុងត្រា​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​នៅ​តំបន់ West Midlands ​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​២០២២-២០២៣ឯណោះ។ តម្លៃ​១០០លាន​អាខ​សាក​សម​ដោយ​សារ​កុងត្រា​នៅ​យូរ។ បិសាចក្រហម​ក៏​មាន​ទំនាក់ទំនង​ជាមួយ​ខ្សែ​បម្រើសញ្ជាតិ​ព័រទុយហ្គាល់​  Ruben Neves ដែល​ជា​មិត្តរួម​ក្រុម​ជាមួយ Jimenez៕

Loading...