ឆ្ងល់ទេ! ហេតុអ្វីបានជាកូនចៅសែស្រឡាយចិនមួយចំនួន តែងបិតក្រដាសអក្សរសំណាង 福 បញ្ច្រាស់ទៅវិញ?

ជារៀងរាល់ឆ្នាំ ​ឱ្យតែដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ​កូនចៅសែស្រឡាយចិន ​តែងតែមានការរៀបចំតុបតែងផ្ទះយ៉ាងស្អាតបាត ​និងត្រៀមរៀនចំគ្រឿងសែនតង្វាយផ្សេងៗទៅតាមទំនៀមទម្លាប់រៀងៗខ្លួន។

Chinese New Year 1920x1080

នៅក្នុងនោះ ​ការតុបតែងបិតអក្សរចិននៅក្ខោងទ្វារផ្ទះ ​គឺជាប្រពៃណីដែលជនជាតិចិនតែងតែធ្វើ ​ដោយអក្សរចិននោះមានជាអក្សរពណ៌មាស ​ឬខ្មៅ ​ចារលើក្រដាសពណ៌ក្រហម  ដោយតួអក្សរ 福 ( Fu) ដែលតួអក្សរនេះមានន័យថា  «  ទ្រព្យ ឬ សំណាងល្អ » ។ ដោយតួ 福  ​(Fu) នេះផងដែរ ជាតួអក្សរប្រពៃណីមួយរបស់ប្រជាជនចិនក្នុងអំឡុងពេល 春节 [Chun-Jie] ឬបុណ្យនិទាឃរដូវ (ចូលឆ្នាំថ្មី) ជារៀងរាល់ឆ្នាំ។

Chinese New Year Decorations 1

អក្សរ 福 (Fu) ភាគច្រើនត្រូវបានគេប្រើប្រាស់ញឹកញាប់បំផុត ដោយការបិតអក្សរបញ្ច្រាស់ ដោយមានមនុស្សមួយចំនួនប្រហែលជាឆ្ងល់ហើយថា ​ហេតុអ្វីតួអក្សរប្រពៃណីនេះបែរជាត្រូវបញ្ច្រាស់ពីលើទៅក្រោមបែបនេះ?

IMG_2226 56a399d13df78cf7727e2304

ជាការពិតណាស់ អក្សរ 福 (Fu) ​ត្រូវបានគេដឹងថាការបិតបញ្ច្រាស់ ​គឺដោយសារតែពេលបិតបញ្ច្រាស់ចុះក្រោមអក្សរ 福 (Fu) ដែលប្រែថា ទ្រព្យ ឬ សំណាងនេះ បានប្រែក្លាយជាអក្សរមួយផ្សេងទៀតគឺ  倒 (Dao) គឺជាតួអក្សរមួយ ដែលប្រែថា « មកដល់  到« ( DAO) ។

ដូច្នេះហើយបានពួកគេជឿថា ​ពេលបិតអក្សរ 福 (Fu) ​បញ្ច្រាស់ ​គឺមានន័យថា  福  « សុភមង្គល  សំណាងល្អ »  នឹងត្រូវបាន«មកដល់ 倒 »

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

Chinese New Year Decorations 1

LWpOqyH

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers