កីឡាករវ័យក្មេងម្នាក់​ដែល​ពិភពលោកមិនសូវស្គាល់ជិត​ផ្ទេរ​ទៅ Real Madrid ហើយ

កីឡាករវ័យក្មេងម្នាក់​ដែល​ពិភពលោកមិនសូវស្គាល់ជិត​ផ្ទេរ​ទៅ Real Madrid ហើយ

Reinier Jesus នឹង​បំពេញការ​ផ្ទេរ​ចេញ​ពីក្លិប​ប្រេស៊ីល Flamengo ទៅកាន់ Real Madrid នៅ​ពេល​រូប​គេ​ឈាន​ដល់​វ័យ​១៨​ឆ្នាំ​នៅ​ចុង​ខែ​នេះ​ខណៈ​ដែល​កីឡាករ​មាន​យល់​ព្រម​ចុះ​កុងត្រា​រយៈ​ពេល៦ឆ្នាំ​កន្លះ​ជាមួយ​ក្លិប​មាន​កីឡដ្ឋាន Santiago Bernabéu រួច​ទៅ​ហើយ​នោះ។

D5054e1edf9946a7a877ac8683187e12500x500@2x

ក្លិប​ស្ដេច​ស​បាន​យល់​ព្រចំណាយ​លុយ​៣០​លាន​អឺរ៉ូទៅ​ឲ្យ​ក្លិប​ប្រេស៊ីល​កាល​ពី​ខែ​ធ្នូ​ដែល​កិច្ចព្រមព្រៀង​នេះ ត្រូវ​ចិត្ត​គ្រូ​បង្វឹកក្លិប Flamengo លោក Jorge Jesus។​ប៉ុន្តែ​វា​ហាក់ដូច​ជាខ្សែ​ប្រយុទ្ធ​លេង​បាន​ច្រើន​ដំណែង​រូបនេះ​នឹង​ផ្ទេរ​ទៅ​នៅ​រដ្ឋធានីម៉ាឌ្រីដ​ក្នុងថ្ងៃ​ទី​១៩​ខែ​មករា​ពេល​ដែល​រូប​គេ​ចូល​ដល់​វ័យ​១៨​ឆ្នាំ​ល្មម។

Reinier Jesus Carvalho En Un Partido

Loading...

តាម​ការ​បញ្ជាក់​របស់ Onefootball, Reinier នឹង​ពិនិត្យសុខភាព​មុន​ពេល​ស៊ីញេកុងត្រា​ផ្លូវការរយៈ​ពេល​វែង​ជាមួយ​ក្រុមរបស់​លោក Zinedine Zidane។ តាម​ដឹង​កីឡាករ​ម្នាក់​នេះ​នឹង​មិន​ទាន់​អាច​លេង​នៅ​ឈុត​ធំ​បាន​ទេ​ហើយ​រូប​គេ​នឹង​ត្រូវ​ដាក់​ឲ្យ​លេង​នៅ​ឈុត​ Real Madrid Castilla ដែល​បច្ចុប្បន្ន​នេះ​ដឹកនាំ​ដោយ​អតីតខ្សែ​ប្រយុទ្ធ Raul។

01 4

Reinier Jesus បាន​ដើរ​ស្វែង​រក​ផ្ទះនៅ​ទីក្រុង​ម៉ាឌ្រីដ​រួច​ទៅ​ហើយ​ខណៈ​ដែល​កីឡាករវ័យក្មេង​រូបនេះ​កំពុង​រៀន​ភាសា​អេស្ប៉ាញ​៣ម៉ោង​ក្នុង​មួយ​អាទិត្យ៕

Loading...