ក្រុមបិសាចក្រហម Manchester United កំពុងប្រជែងទិញតារាឆ្នើមម្នាក់របស់ក្រុម Barcelona

ក្រុមបិសាចក្រហម Manchester United កំពុងប្រជែងទិញតារាឆ្នើមម្នាក់របស់ក្រុម Barcelona

យោងតាមរបាយការណ៍បានអោយដឹងថាក្លឹបយក្សនៃលីកកំពូលរបស់អង់គ្លេស Manchester United ក៏បានចូលរួមក្នុងការប្រជែងទិញកីឡាករ Arturo Vidal របស់ក្លឹប Barcelona ផងដែរ។

 

ទីភ្នាក់ងារសារព័ត៌មានអេស្បាញ Mundo Deportivo បានអះអាងថាយោងតាមការផ្សាយផ្ទាល់របស់ទូរទស្សន៍ DirectTv Chile ដែលជាស្ថានីយទូរទស្សន៍ផ្កាយរណបឌីជីថលឈីលី Vidal គឺជាគោលដៅទិញចូលរបស់ក្រុមបិសាចក្រហម Manchester United ដែលមានបំណងចង់ពង្រឹងខ្សែបម្រើរបស់ខ្លួនអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ។

Image may contain: 2 people, people playing sports and outdoor, text that says 'SH ARÁNGUIZ 20 ÉRICA 7015'

Loading...

ក្លឹបបាសេឡូណាបានដឹងអំពីចំណាប់អារម្មណ៍របស់បិសាចក្រហមចំពោះកីឡាករវ័យ ៣២ ឆ្នាំរូបនេះហើយប្រហែលទទួលបានព័ត៌មានជាផ្លូវការពីអ្នកចាត់ការទូទៅរបស់ក្លិបយក្ស នៅPremier League គឺលោក Ole Gunnar Solskjaer ផងដែរ។

ទន្ទឹមនឹងនេះដែរក្រុមយក្យនៅ Catalans នេះបានឆ្លើយតបថាខ្សែបម្រើសញ្ជាតិឈីលីរូបនេះមិនត្រូវបានដាក់លក់នៅរដូវរងារនេះទេទោះបីជាក្លឹបជាច្រើនរួមទាំង AC Milan និង Inter Milan កំពុងមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើរូបគេក៏ដោយ។ ហើយ Vidal ខ្លួនឯងផ្ទាល់ក៏មិនចង់ចែកផ្លូវជាមួយក្រុមដែរ។

Image may contain: 1 person, smiling, standing and beard

ជាមួយគ្នានេះដែរបិសាចក្រហមកំពុងតែជួបវិបត្តិខ្សែរបម្រើរបស់ខ្លួនមានការព្រួយបារម្ភដោយ Paul Pogba និង Scott McTominay រងរបួស។ហើយ Pogba ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្លាស់ទៅកាន់ Real Madrid ផងដែរហើយប្រសិនបើវាកើតឡើងមែននោះ Solskjaer នឹងត្រូវឈឺក្បាលក្នុងការរកកីឡាករមកជំនួសតំបន់បម្រើដ៏សំខាន់មួយនេះទៀតហើយ។

ប្រភព:foxsportsasia.com

Loading...