ពូកែ​តុបតែង​ម្ល៉េះ! ទោះ​ទីតាំង​ផ្ទះ​តូច​ចង្អៀត តែ​ច្នៃ​ធ្វើ​ពិធី​មង្គលការ​បាន​យ៉ាង​ស្អាត ឥឡូវ​គេ​សម្រុក​ទាក់ទង​ទៅ​ព្រាត

ពូកែ​តុបតែង​ម្ល៉េះ! ទោះ​ទីតាំង​ផ្ទះ​តូច​ចង្អៀត តែ​ច្នៃ​ធ្វើ​ពិធី​មង្គលការ​បាន​យ៉ាង​ស្អាត ឥឡូវ​គេ​សម្រុក​ទាក់ទង​ទៅ​ព្រាត

Bliss Planner ដែល​ជា​ក្រុម​រចនា​និង​តុបតែង​រៀបចំ​ពិធី​មង្គលការ​របស់​ប្រទេស​ថៃ បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម ជុំវិញ​ទឹកដៃ​ដ៏​វិសេសវិសាល ដែល​អាច​រៀបចំ​ផ្ទះ​តូច​មួយ​ដែល​មាន​បរិវេណ​តូច​ចង្អៀត​ឲ្យ​ក្លាយ​ជា​ទីតាំង​ធ្វើ​ពិធី​មង្គល​ការ​អបអរ​កូន​កម្លោះ​ក្រមុំ​បាន​យ៉ាង​ស្អាត​ល្អ។

81299230_2684348114978718_8047228301208453120_o

81194113_2684348344978695_204616567013507072_o

81070606_2684362768310586_4917857898903633920_o

80838566_2684348408312022_1820362321508171776_o

រូបភាព​ដែល​បង្ហោះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ គឺ​ទទួល​បាន​ការ​ចុច Like ដល់​ទៅ​ ១ មុឺន​ដង និង​ការ Share ច្រើន​ជាង ១៣ ០០០ ដង​រួច​ទៅ​ហើយ។ ទំនង​ជា​មាន​ការ​ពេញ​ចិត្ត​ខ្លាំង រហូត​ដល់​ថ្នាក់​ Bliss Planner បាន​ Comment សុំ​ការ​អធ្យាស្រ័យ​ពី​បងប្អូន ព្រោះ​ថា​មាន​អ្នក​ទាក់ទង​មក​ខ្ទង់​ពាន់​នាក់​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

Loading...

82113825_2684348358312027_928829313900347392_o

81695287_2684348521645344_1568675614464933888_o

80823448_2684348494978680_7050834822414991360_o

Bliss Planer ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​មួយ​នេះ បើ​តាម​ដឹង​តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់​ពួក​គេ គឺ​មាន​ទទួល​ទាំង​ការ​រៀបចំ​ពិធី​មង្គលការ ការ​រៀប​ចំ​កញ្ចប់ Pre-Wedding ទទួល​ថត​រូប និង​ការ​តុបតែង​មួយ​ចំនួន​ផ្សេង​ទៀត។ ចំពោះ​តម្លៃ​យើង​មិន​អាច​លម្អិត​ច្បាស់លាស់​បាន​នោះ​ទេ៕

ប្រភព៖ Facebook

Loading...