សញ្ញា​ល្អ​ទាញ​ភ្ញៀវ​ទេសចរ​ឡើង​វិញ អាជ្ញាធរ​អប្សរានឹង​ធ្វើ​ឲ្យ​វាល​ស្មៅ​អង្គរ​មាន​ភាព​បៃតង​ទាំង​ខួប​ប្រាំង​និង​ខួប​វស្សា​នៅ​ឆ្នាំ ២០២០

ទន្ទឹម​នឹង​មាន​ការ​រិះគន់​ជុំវិញ​សភាព​ស្មៅ​នៅ​បរិវេណ​ទីតាំង​ប្រាសាទ​អង្គរវត្ត​ហាក់​មាន​សភាព​ស្វិតស្រពោន ដូច​ខ្វះ​ជាតិ​ទឹក មិន​សូវ​រស់រវើក​នោះ អាជ្ញាធរ​អប្សរា​ក៏​សម្រេច​ចេញ​វិធានការ​ធ្វើ​ការ​កែលម្អ​ថ្មី ដោយ​នឹង​ធ្វើ​ឲ្យ​វាលស្មៅ​នៅ​ទី​នោះ​មាន​ភាព​បៃតង​ទាំង​នៅ​ខួប​ប្រាំង​និង​ខួប​វស្សា​ក្នុង​ឆ្នាំ ២០២០ នេះ​ត​ទៅ។​

81194605_1380010118872579_2542740924086091776_o

81991761_1380010322205892_4480758776542003200_n

82045780_1380010165539241_5316279298871525376_o

82125453_1380010142205910_8464211746670772224_o

ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និងបរិស្ថានល្អក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។

82131496_1380010182205906_8892940750866612224_o

82214745_1380010275539230_5949344030759321600_o

82384326_1380010238872567_5792055954648334336_o

82458828_1380010502205874_3055272660146585600_o

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបង្ហាញពីមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមកក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់សោភ័ណភាពនិងទេសភាពបៃតង និងផែនការអនាគតរបស់អាជ្ញាធរជាតិអប្សរាដើម្បីបន្តរៀបចំសោភ័ណភាពបរិស្ថាន ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។ ជាក់ស្ដែង ក្រុមការងារកំពុងតែបានធ្វើការដកហូតដើមឈើនិងកាត់ក្រីមែកឈើដែលប៉ះពាល់ដល់ទេសភាពប្រាសាទជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំបង្កើនទេសភាពបៃតងនៅខាងត្បូងប្រាសាទអង្គរវត្ត ការបញ្ចូលទឹកក្នុងស្រះខាងត្បូង។ ល។ ដូច្នេះអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ និងផែនការអនាគតគឺសំដៅលើកកម្ពស់សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ តែរមណីយដ្ឋានអង្គរទាំងមូល។

82579432_1380010455539212_9143831162383237120_o

82793502_1380010392205885_7018520987423473664_o

82919150_1380010528872538_8998370760485502976_o

83013237_1380010348872556_6856808674090811392_n

83304958_1380010405539217_4853965973998272512_o

ដោយឡែក អំពីការរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តវិញ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដែលនឹងធ្វើការស្រោចស្មៅឲ្យមានភាពបៃតងទាំងខួបប្រាំងខួបវស្សា ហើយកិច្ចការនេះនឹងត្រូវអនុវត្តន៍ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២០។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរារៀបចំឲ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការរៀបចំចំណតត្រឹមត្រូវ ពិសេសរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និងការដាំកូនឈើឡើងវិញ កែលម្អបរិស្ថាននៅទីនោះឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority