អស្ចារ្យមែន! ​មិននឹកស្មានថាស្រុកខ្មែរយើងមាន បន្សល់កុដិបូរាណមួយស្ថិតនៅក្នុងវត្តភ្នំសំពៅ មានអាយុកាលដល់ទៅជាង ២០៥ឆ្នាំ

អស្ចារ្យមែន! ​មិននឹកស្មានថាស្រុកខ្មែរយើងមាន បន្សល់កុដិបូរាណមួយស្ថិតនៅក្នុងវត្តភ្នំសំពៅ មានអាយុកាលដល់ទៅជាង ២០៥ឆ្នាំ

បាត់ដំបង៖ ដូចដែលយើងបានដឹងហើយថា ​ខេត្តបាត់ដំបងគឺជាខេត្តដែលសម្បូរទៅដោយភាគទ្រព្យសម្បត្តិធម្មជាតិ ​និងសំណង់បែបវប្បធម៌ប្រវត្តិសាស្រ្តជាច្រើនសុទ្ធតែមានតម្លៃយ៉ាងថ្លាថ្លៃ។

នៅក្នុងនោះ ​ថ្មីៗនេះ កុដិបុរាណមួយកន្លែងត្រូវបានគេរកឃើញថាមានបន្សល់ដល់សព្វថ្ងៃនៅលើទឹកដីខេត្តបាត់ដំបងមួយនេះ ​ថែមទាំងមានអាយកាលដល់ទៅ ២០៥ឆ្នាំទៀតផង ​ពោលគឺជាការបន្សល់ដ៏អស្ចារ្យពោរពេញដោយមោទកភាពមួយនៃប្រទេសកម្ពុជា  សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់ផងដែរ។

80594263_1285193121681163_2631307474761678848_n

កុដិបូរាណ ដែលមានអាយុ  ២០៥ឆ្នាំនេះត្រូវបានគេដឹងថាកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស  មាន ដំបូលប្រក់ដោយក្បឿងបុរាណ ជញ្ជាំងបាំងដោយក្តារ ដោយមានផ្នែកខ្លះយកចំបើង ភក់ និងអាចម៍គោ យកមកប៉ាតធ្វើជាស៊ីម៉ង់បិទលើជញ្ជាំង ​រក្សាភាពស្រស់ស្អាត និងទម្រង់ពីដើមបានយ៉ាងល្អ។

79719428_1038357203181322_28519944350072832_o

80333584_1285193515014457_3006914996295696384_n

80414435_1038357563181286_8302649666999156736_o

Loading...

81173727_1038357096514666_3926107490210545664_o

គួរឱ្យដឹងផងដែរថា កុដិបូរាណ មួយនេះ​មានទីតាំងស្ថិតនៅក្នុង វត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់  ដោយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិអាចទៅទស្សនាបាន ​ជាពិសេសក៏មានមហាជនជាច្រើនបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សថែរក្សាឱ្យបានដិតដល់ជាងនេះផងដែ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងជាប្រយោជន៍បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាផងដែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖  រ៉ាត សូរ៉ា

80344057_1038357233181319_4426166164502085632_o

80436831_1285193398347802_4730615243401592832_n

Loading...