កុំ​ខ្មាស​អៀន Share ឲ្យ​នារីៗ​បាន​ដឹង​ផង! ទម្លាប់​ញាំ​អាហារ​ក្តៅ​ច្រក​ថង់​ប្លាស្ទិក ប្រឈម​ជំងឺ​មហារីក​សុដន់​ខ្ពស់​បំផុត

កុំ​ខ្មាស​អៀន Share ឲ្យ​នារីៗ​បាន​ដឹង​ផង! ទម្លាប់​ញាំ​អាហារ​ក្តៅ​ច្រក​ថង់​ប្លាស្ទិក ប្រឈម​ជំងឺ​មហារីក​សុដន់​ខ្ពស់​បំផុត

តាម​សារព័ត៌មាន Oriental Daily បាន​ឲ្យ​ដឹង​ថា​ក្រសួង​សុខាភិបាល​របស់​តៃវ៉ាន់ ទម្លាយ​ចេញ​នៅ​របាយការណ៍​កាល​ពី​ឆ្នាំ ២០១៤ ដែល​កាល​នោះ​គឺ​ជំងឺ​មហារីក​សុដន់​ជា​ជំងឺ​ដែល​មាន​តួ​លេខ​កើត​ឡើង​ខ្ពស់​បំផុត។

A Woman With An Itchy Breast But No Rash

Doctor Holding Breast Cancer Awareness Ribbon

មាន​អ្នក​ជំងឺ​ដែល​ជា​ស្រ្តី​ច្រើន​ជាង ១០ ០០០ នាក់​បាន​កើត​ជំងឺ​មហារីក​សុដន់ ហើយ​ភាគ​ច្រើន​គឺ​ពួក​គេ​ជា​ស្រ្តី​ដែល​ទើប​អស់​រដូវ​ឬ​ខ្លះ​មុន​អាយុ ៤០ ឆ្នាំ។

Doctor Tapau Ing Hot Soup Food In Plastic Bags Can Increase Risk Of Breast Cancer World Of Buzz 2 768x445

Doctor Tapau Ing Hot Soup Food In Plastic Bags Can Increase Risk Of Breast Cancer World Of Buzz 3 768x576

Doctor Tapau Ing Hot Soup Food In Plastic Bags Can Increase Risk Of Breast Cancer World Of Buzz 768x432

Loading...

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​តៃវ៉ាន់​លោក Zheng បាន​និយាយ​ថា​ស្រ្តី​ក្រោម​អាយុ ៤០ ឆ្នាំ​ភាគ​ច្រើន​ដែល​កើត​ជំងឺ​មហារីក​សុដន់​គឺ​ដោយ​សារ​ទម្លាប់​បរិភោគ​អាហារ​ក្តៅៗ​ដែល​ទិញ​យក​មក​ដោយ​ច្រក​ថង់​ប្លាស្ទិក​ឬ​កែវ​បា្លស្ទិក ដូច​ជា​ទឹកស៊ុប​ក្តៅៗ តៅហ៊ូ ឬ​អាហារ​ចំណីចំណុក​ផ្សេង​ទៀត​ជា​ដើម។

Dt_180110_breast_cancer_800x600

Mammogram_2752356b

Doctor Tapau Ing Hot Soup Food In Plastic Bags Can Increase Risk Of Breast Cancer World Of Buzz 4

លោក​បាន​សង្កត់​ធ្ងន់​ទៀត​ថា​នៅ​តំបន់​អឺរ៉ុប​ភាគ​ច្រើន​នៃ​ស្រ្តី​ដែល​កើត​ជំងឺ​នេះ​គឺ​ច្រើន​ក្រោយ​អស់​រដូវ​ តែ​នៅ​តៃវ៉ាន់​ផ្ទាល់ (ប្រទេស​ក្នុង​តំបន់​អាស៊ី) ភាគ​ច្រើន​អាយុ​តិច​ជាង ៣៥ ឆ្នាំ មាន ៦ ទៅ ៩ ភាគរយ​ដែល​កើត​ជំងឺ​មហារីក​សុដន់។

សារ​នេះ​សុំ​ផ្តាំផ្ញើ​និង​ជួយ Share ទៅ​កាន់​ប្អូន​ស្រី បង​ស្រី ឬ​ម្តាយ​របស់​យើង​ឲ្យ​បាន​ដឹង​និង​ជៀសវាង​ទាំង​អស់​គ្នា​ផង ព្រោះ​ក្រៅ​ពី​មហារីក​សុដន់​ក៏​អាច​បង្ក​ជំងឺ​ដទៃ​ទៀត​ដែរ ពេល​បរិភោគ​អាហារ​ក្តៅ​ដោយ​ប្រើប្រាស់​ថង់​ប្លាស្ទិក​អី​អ៊ីចឹង៕

ប្រភព៖ Worldofbuzz

Loading...