Ads
ក្លិបCambodian Top Team​ ប្រកាស​រក​ប្អូនស្រីមរកត​ត្រូវក្មេង​ស្រី​បួននាក់​វាយ​មក​ហាត់​ក្បាច់គុនការពារខ្លួននិង​ពង្រឹងស្មារតីឡើងវិញដោយ​មិនអស់លុយ

ក្លិបCambodian Top Team​ ប្រកាស​រក​ប្អូនស្រីមរកត​ត្រូវក្មេង​ស្រី​បួននាក់​វាយ​មក​ហាត់​ក្បាច់គុនការពារខ្លួននិង​ពង្រឹងស្មារតីឡើងវិញដោយ​មិនអស់លុយ

ក្លិប​ប្រដាល់ Cambodia Top Team ដែល​គ្រប់​គ្រងដោយ​លោក ហ៊ុន ចាន់រាជ​បាន​ប្រកាស​ស្វែងរក​​ប្អូនស្រី មរកត​ដែល​ត្រូវ​បាន​ក្មេង​ស្រីទំនើងបួននាក់ព្រួតវាយនោះ

ឲ្យ​មកហាត់ក្បាច់គុន​ដើម្បី​ការពារខ្លួន​និង​ពង្រឹង​ស្មារតី​របស់​ប្អូនស្រី​ឡើង​វិញ។

82952012_1336710599845682_1015762922304962560_o

ក្នុង​ទំព័រហ្វេសបុករបស់​ក្លិប Cambodia Top Team ដែល​មាន​កីឡាករ​ល្បី​ៗ​របស់​កម្ពុជា​ហាត់​នៅ​ទី​នោះ​បាន​សរសេរ​ថា៖" បន្ទាប់ពីបានតាមដានរឿងរ៉ាវរបស់ប្អូនស្រីមរកត ដែលត្រូវបានគេព្រួតវាយធ្វើបាបយ៉ាងអនោចអធម​អស់រយៈពេលប៉ុន្មានថ្ងៃនេះមក ហើយការពិតនៃរឿងរ៉ាវទាំងស្រុង មរកតគឺក្មេងស្រីនិងជាជនរងគ្រោះទទួលរងនូវភាពឈឺចាប់លើរាងកាយនិងផ្លូវចិត្តគួរអោយអាណិតបំផុត"។

Screenshot_2

"ដោយសារតែឃើញភាពអយុត្តិធម៍នេះ ក្លឹបប្រដាល់ និងហាត់ប្រាណ​ Cambodian​ Top​ Team របស់យើងខ្ញុំសូមប្រកាសផ្តល់ជូនការហ្វឹកហាត់ Cardio kickboxing និង ​kun​ khmer​ ទៅដល់ប្អូនស្រី​ មរកតដោយឥតគិតថ្លៃទុកជាទុនសំរាប់ការពារខ្លួន និងពង្រឹងផ្នែកស្មារតីអោយបានល្អប្រសើរឡើងវិញ។


78941334_1289066001276809_4748392100154834944_o

"ក្លឹបយើងខ្ញុំនៅម្តុំទូលទំពូង​មរកតអាចមកហាត់បានងាយស្រួលព្រោះនៅជិតផ្សារដើមថ្កូវដែលជាទីតាំងដែលប្អូន​មរកតរស់នៅស្រាប់។ ដូច្នេះ​សូម បងប្រុស​k01​ជួយជម្រាបដល់គ្រួសារប្អូន និងប្អូនមរកត​អោយបានដឹងផង ឬទំនាក់ទំនងមកលេខយើងខ្ញុំតាមលេខ​ 012 282 282 ឬ​ 089 333 705​ នៅពេលវេលាណាមួយដែលលោកឪពុកអ្នកម្តាយ និងមរកតយល់ស្របនិងទទួលយកការផ្តល់ការជូននេះ។

78139175_1289066051276804_892082527198511104_o

យើងខ្ញុំរង់ចាំទទួលស្វាគមន៍ប្អូនស្រីជានិច្ច​ ហើយយើងខ្ញុំសង្ឃឹមថាការផ្តល់ជូននេះនិងបានចូលរួមចំណែកផ្លាស់ប្តូរ មរកតពីក្មេងស្រីទន់ខ្សោយម្នាក់ក្លាយជាក្មេងស្រីដែលមានសុខភាពល្អ រាងកាយមុំាមួន ស្មារតីក្លាហានស្វាហាប់ ជាពិសេសអាចការពារខ្លួនពីមនុស្សអាក្រក់ទាំងពូងនោះ តាមរយៈការហាត់ប្រភេទកីឡាក្បាច់គុនមួយនេះ​ ៕

Vitim