Roza Shanina ៖​ទាហាន Sniper ​សូវៀតម្នាក់​​មិន​សូវ​មាន​គេ​និយាយក្នុង​ប្រវត្តិសាស្រ្តសង្គ្រាមលោក​លើក​ទី​២

Roza Shanina មាន​វ័យ​ត្រឹម​១៤​ឆ្នាំប៉ុណ្ណោះ​ពេល​នាង​រត់​ចេញ​ពី​ផ្ទះ​ ហើយ​នាង​ក្លាយ​ទាហានលប​បាញ់(​ Snpier)ក្នុង​ជួរ​កងទ័ពក្រហមសូវៀតណាមពេល​មាន​វ័យ​ត្រឹម​២០ឆ្នាំ​ ដើម្បី​ទៅ​ប្រយុទ្ធ​ជាមួយ​ទាហាន​អាល្លឺម៉ង់​ដែល​ចូល​ឈ្លាន​ពានរុស្សី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។ ទោះ​បី​មាន​វ័យ​ក្មេង តែ​នាង​គឺ​ទាហាន​ម្នាក់​ដែល​ប៉ិនប្រសព្វ​ ពិសេស​ជំនាញបាញ់​ស៊ីប​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​ជោគជ័យ​កម្ចាត់​សត្រូវ​អស់​ជា​ច្រើន​នាក់​រហូត​ថ្ងៃ​មួយ​នៅ​ឆ្នាំ​១៩៤៥​ដែល​នាង​ត្រូវ​រំលត់ខ័ន​ពី​លោក​នេះដោយ​សារ​របួស​ធ្ងន់ធ្ងរពេក។

Roza Shanina Russian Sniper John Wills

នាង​កើត​នៅ​ក្នុង​ភូមិ Yedma ក្នុង​តំបន់​មួយនៃប្រទេសរុស្សីដែលមានឪពុកម្ដាយ​ជា​អ្នកចិញ្ចឹមគោយក​ទឹក​ដោះ​និង​ធ្វើ​ជា​កាប់​ឈើ។​ដោយ​សារ​ចង់​រៀន​បន្ត​​ស្របពេល​សាលានៅ​ឆ្ងាយពី​ផ្ទះ​នាង​បាន​ចាក​ចេញ​ទៅ​កាន់​ទីក្រុង Arkhangelsk ទៅ​ចូល​រៀន​វិទ្យាល័យ​នៅ​ទី​នោះ​​ដែល​ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​ឪពុកម្ដាត​នាង​មិន​ពេញ​ចិត្ត​នោះ​ទេ។ ខណៈ​ខ្លួន​ជា​សិស្សវិទ្យាល័យ​នឹង​បាន​ចូល​ធ្វើ​ការ​ជា​គ្រូ​មតេយ្យ​នៅ​សាលាជិត​នោះ​ហើយ​ឈ្លៀត​រៀន​បាញ់​កាំភ្លើងរយៈចម្ងាយផង​ដែរ។​អំឡុង​ពេល​កង​ទ័ពអាល្លឺម៉ង់​ចូល​ឈ្លានពាន​នាង​និង​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ​បានបាញ់​តប​ត​វិញ​គឺ​បាញ់​ទៅ​កងទ័ពអាល្លឺម៉ង់​ដេល​បាញ់​គ្រាប់​ផ្លោងមក​ចំ​កន្លែង​សាលា​មត្តេយ្យ។​នាង​បាន​ឡើង​ដល់​លើ​ដំបូលសាលា​ហើយ​បាញ់តម្រង់ទាហាន​ទាំង​នោះ​ស៊ូរហូត​ដល់​ទាហានរុស្សី​មក​ជួយទាន់។

17827010848_0743d68bd1_b

ក្រោយ​មក​នាង​ត្រូវ​បានតែង​តាំង​ជា​អ្នក​គ្រូ​កិត្តិយស​របស់​សហភាព​រុស្សី។​នាង​ក៏​ជាសមាជិកកុំម្មុយនីសវ័យក្មេងរបស់ All-Union Leninist Young Communist League ផង​ដែរ។ ​ Roza Shanina បាន​ស្ម័គ្រចិត្តចូល​ធ្វើ​ទាហាននៅ​​ពេល​ប្អូនប្រុសរបស់នាងឈ្មោះ Makhail Shanin ​មាន​វ័យ​១៩​ឆ្នាំត្រូវ​ទាហាន​អាល្លឺម៉ង់​បាញ់​សម្លាប់ជិត​សមរភូមិទីក្រុង លេនីនក្រាដ។ ភ្លាមៗ​នោះ​នាង​មិន​ទាន់​ត្រូវ​បាន​គេ​ទទួល​ឲ្យ​ចូល​ធ្វើទាហាន​នោះ​ទេ។​ប៉ុន្តែ​ក្រោយ​មក​បន្ទាប់​នាង​បាន​បង្ហាញលិខិត​បញ្ជាក់​អំពី​ការ​ហ្វឹកហាត់​បាញ់កាំភ្លើង​​នាង​ត្រូវ​បាន​គេ​រើស​ឲ្យ​ចូល​ក្នុង​ជួរកងទ័ព​នារី​ផ្នែក​បាញ់ស៊ីប។

157355987_1453515936

សហភាពសូវៀតបាន​សម្រេច​ចិត្ត​ថា​ស្រី​ជាសាកសម​កាន់​កាំភ្លើង​ស៊ីប​ជាង​បុរស​ពី​ព្រោះ​ស្រី​មាន​ភាព​ជឿជាក់​ អត់ធន់នឹង​ងាកាស​ធាតុត្រជាក់ ហើយ​ពូកែគណនាចម្ងាយ​និង​តម្រង់គោលដៅ។ គេ​កត់​ត្រា​ថា​ Roza Shanina សម្លាប់​ទាហាន​អាល្លឺម៉ង់​បាន​៥៩​នាក់​ដោយប្រើ​កាំភ្លើងស៊ីប​ដែល​ជំនាញ​នេះ​បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ទាហានរុស្សី​ដ៏​មាន​ឥទ្ធិពលម្នាក់​ក្នុង​សង្គ្រាម​លោក​លើ​កទី​២ ​នា​សមរភូមិភាគ​ខាង​កើត(EASTERN FRONT)។ ជាមួយ​នឹង​ជំនាញ់​ពូកែតម្រង់​ចំ​គោលដៅ នាង​មានស្ទាត់​ជំនាញអាច​បាញ់សត្រូវ​២​នាក់​ដោយបាញ់​ចេញ​តែ​២​គ្រាប់​យ៉ាង​រហ័ស​ទៀត​ផង។​ អំឡុង​សមរភូមិ Vilnius​ នាង​បាន​សម្លាប់​ទាហាន​អាល្លឺម៉ង់​១២​នាក់។

157355987_1453516246

កាំភ្លើងដែល​នាង​ជ្រើស​រើស​គឺ ​Mosin Nagant M91/30 ជាមួយ​និង​បំពាក់កែវឆ្លុះ PU។ បន្ទាប់​រង់​របួស​ត្រូវ​គ្រាប់ត្រង់ស្មា នាង​ត្រូវ​បាន​មេបញ្ជាការ​បំពាក់សក្ដិលើក​ទឹក​ចិត្ត។​នាង​តែង​តែ​សរសេរកំណត់ត្រា​អំពីការ​ប្រយុទ្ធដែល​នឹង​ជួប​ប្រទះ​ ហើយ​សរសេរ​សំបុត្រ​ច្រើន​ណាស់​ខណៈ​កំណត់​ត្រាទាំង​នេះ​ត្រូវ​បាន​យក​ទៅ​បោះពុម្ភជា​ច្រើន​ដង​ក្រោយ​ពេល​នាង​ស្លាប់ក្នុង​សមរភូមិ។​អំឡុង​ពេលសម្រាក​រយៈ​ពេល​ខ្លីមួយបាន​ផុត​ទៅ​ដល់​ពេល​ចូល​សមរភូមិទៀត​នោះ​នាង​បាន​សរសេរ​កំណត់​ហេតុ​មួយថា៖" ជាថ្មី​ម្ដង​ទៀត​!​ខ្ញុំ​បាន​ត្រៀម​ខ្លួនសម្រាប់​ចូល​សមរភូមិហើយ។ មាន​ទាហាន​មួយចំនួនបាន​ដក​ខ្ញុំ​ចេញ។ ​ខ្ញុំមិន​ដឹង​ថា​ពន្យល់​យ៉ាង​ម៉េចទេ? ខ្ញុំចង់​ឃើញ​សង្គ្រាម​មួយ​ដែល​ពិត"។

ជា​ធម្មតា​!​ទាហានលបបាញ់​រុស្សី​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សមរភូមិដែល​មាន​ការ​ប្រយុទ្ធ​គ្នាខ្លាំង​នោះ​ទេ​ប៉ុន្តែ​នាង​នៅ​តែ​ទទូចចង់​ប្រឡូក​ក្នុង​សមរភូមិ​ដ៏​មហាគ្រោះ​ថ្នាក់​ទាំង​នោះ។ ការ​ប្រយុទ្ធគ្នា​បាន​ធ្វើ​ឲ្យ​ទាហានសូវៀតណាម​ជា​ច្រើនស្លាប់​និង​របួសច្រើន​ណាស់​ដូច​ដែល​សំបុត្រ​មួយ​នាង​បាន​សរសេរមុន​ពេល​នាង​ស្លាប់១១​ថ្ងៃ៖"​ប្រហែល​ជា​នឹង​ស្លាប់​ឆាប់​ៗ​នេះ​ហើយ។​អ្នក​កុំ​សួរ​ថា​អ្នក​នឹង​ស្លាប់​ឬ? ក្នុង​សមរភូមិនដែល​ខ្ញុំកំពុងនៅ​ពេល​នេះ មាន​គ្នា៧៨​នាក់​កាល​ពី​ដំបូង​នៅ​សល់​តែ​៦​នាក់​ទេពេលនេះ"។

Roza Spotting

នៅ​ថ្ងៃ​ទី​០៨​ខែ​មករាឆ្នាំ១៩៤៥​នាង​បាន​សរសេរកំណត់​ត្រា​មួយ៖" បន្ទាប់​ពី​អ្នក​នៅ​សល់ត្រូវ​តែ​សម្រេច​គោលបំណងដែល​ដាក់​មក អ្នក​ទាំងអស់​គ្នា​ត្រូវ​តែ​សម្រុក​ទៅ​មុខ។ លោក​មេបញ្ជាកា​General Krylov បាន​ដាក់​បញ្ជាឲ្យ​ពួក​យ់ើង​សម្រុកទៅ​ទៀត។​ជាមួយ​នឹង​ការ​និយាយ​លើក​ទឹក​ចិត្ត​រួម​ទាំងបញ្ចុះបញ្ចូល​ផង​នោះ បាន​ឲ្យ​ខ្ញុំចូល​ប្រយុទ្ធ។​ហើយ​ទី​បំផុត!"

ក្នុង​ឆាក​ប្រយុទ្ធ​មួយដ៏​ក្រៅ​គគុក​ក្នុង​ប្រតិបត្តិការ East Prussian Offensive​ នាង​បានយក​ខ្លួន​បាំងមេទាហាន​កង​កាំភ្លើងយន្តម្នាក់​ដែល​ត្រូវ​របួសដោយសារ​គ្រាប់​ផ្លោង។ នាង​ត្រូវ​របួស​ត្រង់​ពោះ​ពេល​បំណែក​គ្រាប់​ផ្លោង​មួយ​ចំ​កណ្ដាល​ពោះ។ ភ្លាមៗ​នោះ​ក្រុម​ទាហានបាន​បញ្ជូននាង​ទៅ​មន្ទីរពេទ្យមួយ​ឈ្មោះ​ Novobobruysk​ហើយ​ទី​នោះ​ហើយ​ដែល​នាង​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​ត្រឹម​មានវ័យ​២០​ឆ្នាំ​ប៉ុណ្ណោះ។

Roza Shanina With Her Friends

នៅ​ពេល​នាង​ស្លាប់​នាង​មាន​ឋា​នៈជំនួយការជាន់​ខ្ពស់​ថ្នាក់វីរសេនីយ៍។ សពរបស់​នាង​ត្រូវ​បាន​បូជាកប់ក្រោម​ដើម​ព័រមួយមាត់​ទន្លេ​ Lava River​ប៉ុន្តែ​២​ឆ្នាំ​ក្រោយ​មក​នាងផ្នូររបស់​នាង​បាន​ប្ដូរ​មក​ទីលាន​បញ្ចុះសព ​Znamensk ដែល​ក្នុង​ទីលាន​នោះ​មាន​ទាហានពលី​ដល់​ទៅ​៩៥៩នាក់​យក​មក​ពី​គ្រប់​សមរភូមិ។ ក្នុង​ឆ្នាំ​១៩៤៤ Roza Shanina ត្រូវ​បាន​​កាសែតក្រុម​សម្ព័ន្ធមិត្តអាមេរិក រុស្សី បារាំង​អង់គ្លេស និយាយឲ្យ​ខ្លី Allie Newspaper ពីពណ៌នាថា៖ " the unseen terror of East Prussia"។​នាង​បាន​ក្លាយ​ជា​ទាហាន​ស្រី​សូវៀតដំបូង​ដែល​ទទួល​បា​នមេដាយ  Order of Glory​ ហើយបាន​ក្លាយ​ជាទាហាន​ស្រី​សូវៀតទី៣ដែល​ប្រយុទ្ធក្នុង​សមរភូមិប្រទេស​បេឡារុស​ទទួល​បាន​មេដាយមួយនេះ។​

ទោះ​បី​ជា​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ទាហាន​លប​បាញ់​ដ៏​ជោគជ័យ​ម្នាក់​នាង​បាន​និយាយ​ប្រាប់​គិលានុប្បដ្ឋាយិកាម្នាក់​ថា ​នាង​ពិត​ជា​ស្ដាយ​ក្រោយ​ខ្លាំង​ណាស់​ដែល​សម្រេច​កិច្ចការ​បាន​តិច​ពេក៕

https://www.youtube.com/watch?v=o_tmpTlQQPw