ធ្លាប់​អត់ ធ្លាប់​ខ្សត់​ទើប​យល់​អារម្មណ៍​នេះ! ចង់​មើល​តុក្កតា​ដូច​ក្មេង​ឯ​ទៀត​ដែរ តែ​គ្មាន​ទូរទស្សន៍​មើល បាន​ត្រឹម​អើត​មើល​តាម​សំយ៉ាប​ផ្ទះ​គេ

ធ្លាប់​អត់ ធ្លាប់​ខ្សត់​ទើប​យល់​អារម្មណ៍​នេះ! ចង់​មើល​តុក្កតា​ដូច​ក្មេង​ឯ​ទៀត​ដែរ តែ​គ្មាន​ទូរទស្សន៍​មើល បាន​ត្រឹម​អើត​មើល​តាម​សំយ៉ាប​ផ្ទះ​គេ

មនុស្ស​កើត​មក​ក្នុង​ពិភព​តែ​មួយ ប៉ុន្តែ​មិន​ប្រាកដ​ថា​សុទ្ធ​សឹង​ទទួល​បាន​ជីវិត​ដូចៗ​គ្នា​នោះ​ទេ។ ក្មេង​ខ្លះ​កើត​មក​ទទួល​បាន​ការ​ថ្នាក់ថ្នម​ដិតដល់ រស់​លើ​គំនរ​ទ្រព្យ​និង​ទទួល​បាន​ការ​អប់រំ​ខ្ពស់​ពី​អាណាព្យាបាល ប៉ុន្តែ​ក៏​មាន​ក្មេង​ខ្លះ​កើត​ក្នុង​គ្រួសារ​ហូប​ព្រឹក​ខ្វះ​ល្ងាច ​មិនមាន​ភាព​សប្បាយ​រីករាយ​និង​កក់ក្តៅ​ដូច​ក្មេង​ដទៃ។

200119gmpvt

យើង​ម្នាក់ៗ​ក៏​មិន​អាច​ជ្រើសរើស​យក​កន្លែង​កើត​ដ៏​ល្អ​មួយ​នោះ​ដែរ គ្រប់​យ៉ាង​គឺ​ធម្មជាតិ​ជា​អ្នក​កំណត់ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ខិតខំ​រស់នៅ​ទាំង​ត្រដាបត្រដួស ហើយ​ពឹង​ផ្អែក​លើ​ការ​តស៊ូ​រៀនសូត្រ​ប្រឹងប្រែង​គួប​ផ្សំ​នឹង​សំណាង ទើប​អាច​ទាញ​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ​ស្រួល​មួយ​នៅ​ថ្ងៃ​ខាងមុខ។

200119gmpvt

Loading...

រូបភាព​ចាក់ដោត​លើ​បណ្តាញ​សង្គម​បង្ហោះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៩ មករា​កន្លង​ទៅ កើត​ឡើង​នៅ​ប្រទេស​ថៃ បាន​បង្ហាញ​ពី​ក្មេង​ក្រខ្សត់​ខោ​មិន​ខោ អាវ​មិន​អាវ​មួយ​រូប ​ដែល​ចង់​ស្គាល់​រសជាតិ​សប្បាយ​រីករាយ​ជាមួយ​ការ​ទស្សនា​តុក្កតា​តាម​កញ្ចក់​ទូរទស្សន៍ បាន​ព្យាយាម​អឺត​មើល​ពី​ខាង​ក្រៅ​ផ្ទះ​របស់​គេ ព្រោះ​ផ្ទះ​របស់​ខ្លួន​គ្មាន​ទូរទស្សន៍​ដើម្បី​កម្សាន្ត​អារម្មណ៍​ដូច​គេ​នោះ​ឡើយ។

200119ks6c0

រូបភាព​នេះ​ក៏​ទទួល​បាន​ការ​អាណិតអាសូរ​ជា​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម ហើយ​ម្នាក់ៗ​បាន​ប្រកាស​ចង់​ស្វែងរក​ក្មេង​នោះ និង​ខ្លះ​ទៀត​បញ្ចេញ​មតិ​លើក​ទឹក​ចិត្ត​ជំរុញ​ឲ្យ​ក្មេង​នោះ​ខិតខំ​តស៊ូ​ក្នុង​ជីវិត​បន្ថែម​ទៀត៕

រក្សាសិទ្ធក្នុងស្រុក

Loading...