Ads
ខ្សែភាពយន្តល្បីៗ ៤រឿង ​ដែលនាំឱ្យប្រទេសថៃទាក់ទាញភ្ញៀវទេសចរណ៍មកយ៉ាងសម្បើមស្ទើរមិនគួរឱ្យជឿ

ខ្សែភាពយន្តល្បីៗ ៤រឿង ​ដែលនាំឱ្យប្រទេសថៃទាក់ទាញភ្ញៀវទេសចរណ៍មកយ៉ាងសម្បើមស្ទើរមិនគួរឱ្យជឿ

ប្រទេសថៃ ​ត្រូវបានគេដឹងថាជាប្រទេសអាស៊ីមួយដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ មិនចាញ់ប្រទេសអាស៊ីនានានោះទេ ​នៅក្នុងនោញសូម្បីតែខ្សែភាពយន្តល្បីៗក៏បានមកផ្តិតទស្សនីយភាពនៅក្នុងប្រទេសនេះផងដែរ ​ដែលលធ្វើឱ្យប្រទេសថៃបានទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។

នេះជាខ្សែភាពយន្ត ​៤រឿង ​ដែលនាំមកនូវកេរ្តិ៍ឈ្មោះជូនប្រទេសថៃដូចជា ៖

១. The Man With The Golden Gun

នៅក្នុងសាច់រឿងនេះ ​James Bond 007  បានលេងល្បែងភ្នាល់នៅកាសស៊ីណូមួយកន្លែង ​ថែមទាំងមានឈុតឆាកប្រយុទ្ធយ៉ាងខ្លាំងក្លាជក់ចិត្តនៅ សមុទ្រ Khao Phing Kan ឆ្នេរ  Phang Nga នៅភាគខាងជើងខេត្ត  Phuket ប្រទេសថៃ ​ដែលពោរពេញទៅដោយទេសភាពស្រស់ស្អាតខ្លាំងស្ទើរមិនគួរឱ្យជឿទៀតផង   ​រហូតគេបានដាក់ឈ្មោះឆ្នេរមួយនេះថា ​ជាឆ្នេររបស់ James Bond  ។

1

២. The Beach

ខ្សែភាពយន្តនេះបានផ្តិតទេសភាពនៅតំបន់  Hat Maya​ ដែលជាទីកន្លែងកម្សាន្តដ៏ល្បីល្បាញមួយនៅក្នុងខេត្ត Phuket ។ ហើយនៅក្នុងនោះក៏មានទេសភាពនៅលើកោះ Phi Phi Leh ដែលជាកោះស្រស់ស្អាតធ្វើដំណើរដោយជិះទូកត្រឹមតែ ​៩០នាទី ពីកោះ Krabi និង Phuket Pier  រួមទាំងទេសភាពទឹកធ្លាក់  Haeo Suwat  នៅឧទ្យានជាតិ Khao Yai ។


2

៣. The Deer Hunter

ខ្សែភាពយន្តដែលទាក់ទងនឹងសម័យសង្គ្រាមវៀតណាមមួយនេះ បានថតនៅក្នុងតំបន់ Patpong ក្រុងបាងកក , សង្កាត់  Katchanburi , ជិតព្រំដែនភូមាភាគខាងជើងប្រទេសថៃ រួមទាំងព្រលានយន្តហោះអន្តរជាតិ ​ Don Muang ទៀតផង ដែលសុទ្ធសឹងតែបង្ហាញពីទេសភាពស្រស់ត្រកាលទាំងតំបន់ធម្មជាតិ និងជិវភាពរស់នៅប្រជាជន។

3

៤. The Railway Man

ខ្សែភាពយន្តនេះនិយាយពីមន្ត្រិអង់គ្លេសមួយរូបដែលបានចាប់ខ្លួនដោយជនជាតិជប៉ុនក្នុងកំឡុងសង្គ្រាមលោកលើកទី២  ដើម្បីយកមកសាងសង់ផ្លូវរថភ្លើងដែលតភ្ជាប់ពីតំបន់ Ban Pong ប្រទេសថៃ ​ទៅ Thanbyuzayat ប្រទេសភូមា ​ជាពិសេសនៅក្នុងចុងបញ្ចប់ខ្សែភាពយន្តថែមទាំងបានផ្តិតទេសភាពដ៏ស្រស់ស្អាតនៃស្ពានទន្លា Kwai ក្នុងខេត្ត Kanchanaburi ផងដែរ៕

4