Riana ជើង​ឯក Asia’s Got Talent ពេល​នេះ​ចេញ​ខ្សែ​ភាពយន្ត​ព្រឺព្រួច គ្រាន់​តែ Trailer ញាក់​សាច់

The Sacred Riana ដែល​ជា​រហ័ស​នាម​និង​មាន​ឈ្មោះ​ពិត​ហៅ​ថា Marie Antoinette Riana GraharanI គឺ​ជា​នារី​មាន​វ័យ ២៧ ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី​មួយ​រូប ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​តាម​រយៈ​ការ​បញ្ចេញ​សមត្ថភាព​នៅ​លើ​ឆាក​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន ទាក់ទិន​នឹង​ការ​ប្រើប្រាស់​មន្ត​អាគម​និង​ជា​អ្នក​បំភាន់​ភ្នែក​ដ៏​ពូកែ​មួយ​រូប ហើយ​ឈុត​ឆាក​ភាគ​ច្រើន​របស់​នាង​គឺ​សុទ្ធ​សឹង​លាយ​ឡំ​ភាព​ព្រឺព្រួច ល្មម​ឲ្យ​អ្នក​មើល​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។

1489223430

AsiasGotTalent

Riana ចាប់​ផ្តើម​ល្បី​ខ្លាំង​នៅ​ក្នុង​កម្មវិធី Asia's Got Talent ​រដូវ​កាល​ទី​ពីរ ដែល​កាល​នោះ​នឹង​ឈ្នះ​ជើង​ឯក​កាល​ពី​ចុង​ឆ្នាំ ២០១៧។ ឈាន​ទៅ​តតាំង​នៅ America's Got Talent ស្រ្តី​កើត​នៅ​ទីក្រុង​ចាកាតា​រូប​នេះ បាន​ឆ្លង​ដល់​វគ្គ ៨ រូប​ចុង​ក្រោយ​កាល​ពី​ឆ្នាំ ២០១៨។

The Sacred Riana

The Sacred Riana Americas Got Talent Nbc 1280 Featured 01 470x310@2x

Ice_screenshot_20200121 233452

Ice_screenshot_20200121 233500

Ice_screenshot_20200121 233508

អ្វី​ដែល​ពិសេស​សម្រាប់​បងប្អូន​អ្នក​និយម​គាំទ្រ​និង​ចូលចិត្ត​ទស្សនា​ភាពយន្ត​បែប​ព្រឺព្រួច​គឺ​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង "The Sacred Riana" នឹង​មាន​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២១ កុម្ភៈ ឆ្នាំ ២០២០ នេះ។

នៅ​លើ​បណ្តាញ​សង្គម​យើង​ឃើញ​យុវវ័យ​បាន​ធ្វើ​ការ​ចែកចាយ (Share) ជា​ច្រើន​ពាន់​នាក់ ពោល​គឺ​សង្ឃឹម​ថា​រឿង​នេះ​ទំនង​ជា​នឹង​ផ្ទុះ​ខ្លាំង​នៅ​ខែ​ខាង​មុខ​ជាក់ជាមិន​ខាន៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖