ដំណឹងល្អ! អ្នកនាំពាក្យក្រសួងសុខាភិបាលអះអាងថា ជនជាតិចិនផ្ទុកវីរុសថ្មី ដែលស្នាក់នៅកម្ពុជាអាចនឹងជាដាច់ ១០០%

ជាការពិតណាស់ ថ្មីៗនេះករណីជនជាតិចិនដែលផ្ទុកនូវវីរុសផ្លូវដង្ហើមថ្មី កំពុងតែស្នាក់នៅកម្ពុជា មកពីក្រុង ​Wuhan  បានធ្វើឱ្យប្រជាជនខ្មែរយើងមានការភ័យខ្លាចខ្លាំងថាវីរុសនេះអាចឆ្លងរាលដាលពេញស្រុកខ្មែរ។

ដោយពេលនេះផងដែរ បុរសចិនដែលផ្ទុកវីរុសកូរ៉ូណាមុនគេនៅកម្ពុជាមានឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំម្នាក់នេះ កំពុងតែសម្រាកព្យាបាលដាក់នៅដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យក្រុងព្រះសីហនុ ក្រោមការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យកម្ពុជា។

Untitled 14

Photo_2020 01 29_11 27 52 (3)

តែជាដំណឹងដ៏រីករាយ ដោយនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ក្រុមគ្រូពេទ្យកម្ពុជា អាចព្យាបាលបុរសជនជាតិចិន ដែលផ្ទុកវីរុសកូរ៉ូណា ឱ្យជាសះស្បើយ១០០ភាគរយបាន។ ដោយមកដល់ព្រឹកថ្ងៃនេះ បុរសជនជាតិចិនដែលមានជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា លែងមានអាការ ក្អក និងផ្តាសាយ ថែមទាំងអាចដើរ និងនិយាយស្តីជាធម្មតាទៀតផង ។

Photo_2020 01 29_11 27 52 (4)

Photo_2020 01 29_13 36 27

តែយ៉ាងណា ក្រុមគ្រូពេទ្យនៅតែតាមដានមើលសុខភាពបុរសជនជាតិចិននោះយ៉ាងយកចិត្តទុកដាក់ និងបន្តដាក់ឱ្យស្នាក់នៅបន្ទប់ដោយឡែកដដែល និងបន្តពិនិត្យឱ្យច្បាស់លាស់សិនថានឹងជាដាច់១០០% ពោលលុះអ្នកជំងឺបានជាសះស្បើយ ទើបអាជ្ញាធរកម្ពុជា បញ្ជូនបុរសជនជាតិចិននោះ និងក្រុមគ្រួសាររបស់គាត់ ទៅប្រទេសចិនវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

Photo_2020 01 29_13 36 29