Carrasco បានត្រឡប់មកចូលរួមជាមួយ Atletico Madrid​ ហើយ Arsenal បានខ្ចីខ្សែរការពារម្នាក់ពីក្លឹប​….

Yannick Carrasco បានត្រឡប់មកចូលរួមជាមួយ Atletico Madrid ម្តងទៀត។បន្ទាប់ពីក្លឹបDalian Yifang នៅលីគកំពូលចិនបានខ្ចីជើង។

Image may contain: 1 person, playing a sport and outdoor

កីឡាករសញ្ជាតិប៊ែលហ្សិក Carrasco បានហ្វឹកហាត់ជាមួយ Atletico មុនពេលបញ្ជាក់ពីកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសនៅថ្ងៃសុក្រនេះហើយគ្រូបង្វឹក Simeone សង្ឃឹមថានឹងអាចកោះហៅរូបគេលេងនៅក្នុងជំនួប LaLiga ជាមួយគូប្រជែង Real Madrid នៅ Santiago Bernabeu នៅថ្ងៃសៅរ៍។

Image may contain: 1 person, playing a sport and outdoor

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចាកចេញពី Monaco មកចូលរួមជាមួយ Atletico ក្នុងឆ្នាំ ២០១៥ និងបានចាកចេញទៅលេងនៅ Dalian នៅលីគកំពូលចិនកាលពីខែកុម្ភះឆ្នាំ ២០១៨ ប៉ុន្តែពេលនេះលោក Simeone រីករាយដែលបាន Carrasco ត្រឡប់មកវិញ។

លោក Simeone មានប្រសាសន៍ថា៖ « Carrasco រំភើបណាស់ហើយចង់ត្រឡប់មកទីនេះវិញ។ “ ខ្ញុំចង់ឲ្យ គាត់មកជាមួយការប្តេជ្ញាចិត្តដូចយើងបាននិយាយតាមទូរស័ព្ទ។ ខ្ញុំចូលចិត្តបំណងរបស់ Carrasco ចង់មកលេងនៅ Atletico ។ នេះគឺជាជំហានសំខាន់សម្រាប់អ្វីដែលអាចកើតឡើងបន្ទាប់។

ក្រុមកាំភ្លើងធំ Arsenal បានខ្ចី Cedric Soares ពី Southamptonដើម្បីបង្កើនការការពាររបស់ពួកគេ

ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់ថាកីឡាករ Cedric Soares នឹងចូលរួមជាមួយក្លឹប ក្នុងការខ្ចីជើងពី Southampton រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Image may contain: one or more people and people standing

 

ខ្សែការពារព័រទុយហ្កាល់រូបនេះនឹងមកពង្រឹងតំបន់ការពារបន្ថែមទៀតដោយ Arsenal កំពុងមានបញ្ហានៅតំបន់ការពារខ្លាំង។

Cedric Soares បាននិយាយថា Arsenal គឺជាក្រុមកំពូលមួយ។ ពួកគេគឺជាក្លិបល្អណាស់ហើយមានអ្នកគាំទ្រអស្ចារ្យផងដែរ។“សម្រាប់ខ្ញុំវាពិតជារីករាយដែលបានមកទីនេះ។​ ដូចអ្វីដែលខ្ញុំបាននិយាយអញ្ចឹងវាជាក្តីសុបិន្តក្លាយជាការពិតព្រោះខ្ញុំតែងតែគិតអំពីការមកទីនេះហើយស្រមៃថាវានឹងកើតឡើងពិតជាអស្ចារ្យមែន”។

Image may contain: 1 person, playing a sport and outdoor

ហើយ Cedric បានបង្ហាញខ្លួនចំនួន ៣៣ ដងអោយព័រទុយហ្កាល់ឈ្នះយូរ៉ូឆ្នាំ ២០១៦ និងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ។

ប្រភព: foxsportsasia.com