កាលប្រពន្ធពពោះ ប្តីតែងតែឱបពោះហើយនិយាយពាក្យនេះ លុះកូនកើតមកផ្តល់ស្នាមញញឹមឲ្យម្តាយឪពុកភ្លែត

រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ឯ​ប្រទេស​ប្រេស៊ីល ដោយ​គូ​ស្វាមី​ភរិយា​មួយ​គូ​បាន​ជួប​រឿង​ហួស​ចិត្ត​និង​រំភើប​ខ្លាំង​បំផុត នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​ចាប់​កំណើត​មក​ភ្លាម ចេះ​បង្ហាញ​ស្នាម​ញញឹម​ដាក់​ឪពុកម្តាយ​ភ្លែត។

Ong Bo Suot Ngay Noi Chuyen Voi Con Trong Bung Khi Be Ra Doi Nghe Tieng Bo Lien Cuoi Toe Toet 23390 3

Ong Bo Suot Ngay Noi Chuyen Voi Con Trong Bung Khi Be Ra Doi Nghe Tieng Bo Lien Cuoi Toe Toet 23390 2

រឿងរ៉ាវ​នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង តាម​រយៈ​រូបភាព​ចាក់ដោត​មួយ​សន្លឹក ដោយ​ម្តាយ​មាន​ឈ្មោះ Tarsila Rosa និង​ឪពុក​មាន​ឈ្មោះ Flavio Dantes ដែល​ឪពុក​ផ្ទាល់​បាន​ស្រលាញ់​បីបាច់​ថែ​រក្សា​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​មក​ម្ល៉េះ ដោយ​រៀងរាល់​ចេញ​ពី​ធ្វើ​ការ​តែងតែ​មក​ឱប​ពោះ​ប្រពន្ធ​ហើយ​និយាយ​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ​ជា​រៀងរាល់​ថ្ងៃ ហើយ​ប្រាប់​ពាក្យ​មួយ​ម៉ាត់​គ្រប់​ពេល​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ​ថា៖ "ប៉ាប៉ា​ស្រលាញ់​កូន​ខ្លាំង​ណាស់ ប៉ាប៉ា​នឹង​តែងតែ​នៅ​ក្បែរ​កូន​ជា​រៀង​រហូត​ទៅ"។

Ong Bo Suot Ngay Noi Chuyen Voi Con Trong Bung Khi Be Ra Doi Nghe Tieng Bo Lien Cuoi Toe Toet 23390 1

Ong Bo Suot Ngay Noi Chuyen Voi Con Trong Bung Khi Be Ra Doi Nghe Tieng Bo Lien Cuoi Toe Toet 23390

សូម្បី​ភរិយា​ផ្ទាល Tarsila ក៏​និយាយ​ដែរ​ថា៖ "ពេល​ខ្ញុំ​ដាក់​នាង​លើ​ទ្រូង​ខ្ញុំ នាង​កំពុង​គេង​លក់​យ៉ាង​ស្កប់ស្កល់ (ទារិកា​មាន​ឈ្មោះ Antonella) ហើយ​រៀងរាល់​ពេល​ឪពុក​គេ​និយាយ​ភ្លាម នាង​ស្រាប់​តែ​បើក​ភ្នែក​មក​ហើយ​ញញឹម​ដាក់​ឪពុក​គេ​ភ្លាម"៕

ប្រែ​សម្រួល៖ Knongsrok | ប្រភព៖ docbaohomnay