Ads
អ្នក Single គ្នាយើងមាន សង្ឃឹមហើយ! វត្តមួយកំពុងល្បី ប្រុសស្រីនាំគ្នាទៅបន់ មកវិញ Crush ចូលស្តីដល់ផ្ទះ

អ្នក Single គ្នាយើងមាន សង្ឃឹមហើយ! វត្តមួយកំពុងល្បី ប្រុសស្រីនាំគ្នាទៅបន់ មកវិញ Crush ចូលស្តីដល់ផ្ទះ

នៅ​ប្រទេស​វៀតណាម​យុវវ័យ​កំពុង​នាំ​គ្នា​ភ្ញាក់ផ្អើល​និង​សម្រុក​ទៅ​វត្ត​មួយ​កន្លែង​នៅ​ឯ​ទីក្រុង​ហាណូយ ដែល​គេ​ជឿ​ថា​ជា​កន្លែង​ពូកែ​សក្ដិសិទ្ធិ​អាច​ផ្សំផ្គុំ​ឲ្យ​អ្នក​ដែល​នៅ​លាវ​ឲ្យ​មាន​អ្នក​ស្រលាញ់​បាន​យ៉ាង​ឆាប់​រហ័ស ឬ​អ្នក​ដែល​កំពុង Crush នរណា​ម្នាក់ ទៅៗ​គឺ​មិន​ខុស​បំណង​ទេ។

បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ Xaluanvnn.com ផ្ដួចផ្ដើម​ចេញ​ពី​និស្សិត​ស្រី​មួយ​រូប​ដែល​នាង​បាន​ធ្វើ​ការ​ចែកចាយ​រឿងរ៉ាវ​ពិត​មួយ​លើ​បណ្តាញ​សង្គម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​សំណាក់​អ្នក​ប្រើប្រាស់​ Facebook ​ក្នុង​ប្រទេស​វៀតណាម។

092153baoxaydung_image001

Chua Thay Ha Noi_1

វត្ត​នោះ​មាន​ឈ្មោះ​ថា Ha Hoa ស្ថិត​ក្នុង​ទីក្រុង​ហាណូយ ដោយ​គាប់​ជួន​ថ្ងៃ​មួយ​និស្សិត​ស្រី​ដែល​រស់នៅ​ទីក្រុង​ហូជីមិញ បាន​មក​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​នៅ​ឯ​ហាណូយ ហើយ​ក៏​បាន​ឈាន​ចូល​ទៅ​បន់ស្រន់​នៅ​វត្ត​មួយ​នោះ ហើយ​ជា​លទ្ធផល​ Crush ក៏​បើក​ភ្លើង​ខៀវ រហូត​ម្តាយ​ខាង​ Crush នោះ​មក​ចូល​ស្តី​ដណ្តឹង​នាង​ផ្ទាល់​ទៀត​ផង។

Ds

ដំបូង​ឡើយ​នាង​ត្រឹម​តែ​ហ៊ាន Like លើ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់ Crush នាង​តែ​ប៉ុណ្ណោះ និង​មិន​ធ្លាប់​ណាត់​ជួប​គ្នា​នៅ​ខាង​ក្រៅ​អ្វី​នោះ​ទេ លុះ​ក្រោយ​ទៅ​បន់ស្រន់​នៅ​វត្ត​ល្បី​ឈ្មោះ​នោះ​ហើយ មក​ដល់​ផ្ទះ​វិញ​ស្រាប់​តែ​លឺ​បងស្រី​នាង​ប្រាប់​ថា​ Crush ដែល​នាង​តាម​ស្នេហ៍ មក​ប្រាប់​បង​ស្រី​នាង​ផ្ទាល់​ថា​នាង​មាន​ភាព​ក្លាហាន ហើយ​មិន​ចេះ​អៀន។ តាំង​ពី​ពេល​ភ្លើង​ខៀវ​បើក​ហើយ​មក​អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្តើម​ទាក់ទង​គ្នា រហូត​ដល់​បាន​ជួប​គ្នា​នៅ​ខាង​ក្រៅ និង​បើក​ប្រកូកប្រកាស​ទំនាក់ទំនង​ជា​សាធារណៈ។


110051_chua_ha_2

110115_chua_ha_4

រហូត​ដល់​ម្តាយ​របស់​ Crush នាង​ទៅ​គន់គូរ​មើល​ថ្ងៃ​ល្អ​ដើម្បី​ផ្សំផ្គុំ​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​នាង​និង​ Crush នោះ​ទៀត​ផង ហើយ​ក៏​សម្រេច​ថា​នឹង​ចូល​រោង​ជ័យ​នៅ​ចុង​ឆ្នាំ ២០២០ នេះ​ហើយ។

Ice_screenshot_20200208 154356

ក្រោយ​ផ្ទុះ​រឿង​មួយ​នេះ​ហើយ​គេ​ឃើញ​យុវវ័យ​ជា​ច្រើន​បាន​សម្រុក​មក​បន់ស្រន់​នៅ​វត្តអារាម​មួយ​នេះ អ៊ីចឹង​បើ​បាន​មក​ដល់​វៀតណាម ហើយ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ហាណូយ​កុំ​ភ្លេច​ឈាន​ចូល​ផង​អ្នក Single គ្នា​យើង!​​

​ប្រែសម្រួល៖ Knongsrok | ប្រភព៖ www.xaluanvnn.com