អូស​ក្រឡា​ក្នុង​ហ្គេម PUBG ចុះ​ឡើង ខាង​ស្រី​ជាប់​ស្នេហ៍​ហោះ​ជាង ២ ពាន់​គីឡូ​ដី​មក​ជួប​ខាង​ប្រុស

ត្បិត​មិន​ធ្លាប់​ជួប​គ្នា​នៅ​ខាង​ក្រៅ ប៉ុន្តែ​ដៃ​ហ្គេម​ភេទ​ស្រី​មួយ​រូប​បាន​ជាប់​ស្នេហ៍​អ្នក​លេង​ហ្គេម​ដូច​គ្នា​ដែល​ជា​បុរស ហើយ​ទី​បំផុត​ពួក​គេ​ក៏​បាន​ស្រលាញ់​គ្នា។

8

7

6

នេះ​ជា​រឿង​ពិត​កើត​ឡើង​ក្នុង​ប្រទេស​វៀតណាម ដោយ​យុវតី​អ្នក​លេង​ហ្គេម PUBG មួយ​រូប បាន​សម្រេច​ចិត្ត​ហោះ​ចេញ​ពី​ទីក្រុង​ហូជីមិញ មក​កាន់​ទីក្រុង​ហាណូយ នៅ​ចម្ងាយ​ដី​ជាង ២ ០០០ គីឡូម៉ែត្រ​ឯ​ណោះ ដើម្បី​ជួប​ស្នេហ៍​ពិត​របស់​គេ​នៅ​ខាង​ក្រៅ​ផ្ទាល់។

10

9

យុវតី​ដែល​មាន​ឈ្មោះ​ហៅ​កាត់ TN បាន​បើក​កកាយ​ទំនាក់ទំនង​ដ៏​មិន​គួរ​ឲ្យ​ជឿ​រវាង​ពួក​គេ​ដូច្នោះ​ថា៖ "វា​ជា​រឿង​ឆ្កួត​ឡប់​មួយ​ដែល​ក្មេង​ស្រី​ម្នាក់​សុខ​ចិត្ត​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ពី​ទីក្រុង​ហូជីមិញ មក​កាន់​ទីក្រុង​ហាណូយ​ដើម្បី​ជួប​មនុស្ស​ដែល​គេ​ស្រលាញ់ ដោយ​ការ​មាន​ឱកាស​ជួប​គ្នា​នៅ​ខាង​ក្រៅ​គឺ​កាន់​តែ​អស្ចារ្យ​បំផុត"៕

5