Ads
Battle Of Stalingrad:សមរភូមិដ៏សាហាវ​និង​សម្លាប់​មនុស្សច្រើន​ជាង​គេក្នុង​សង្គ្រាមលោក​លើក​ទី​២

Battle Of Stalingrad:សមរភូមិដ៏សាហាវ​និង​សម្លាប់​មនុស្សច្រើន​ជាង​គេក្នុង​សង្គ្រាមលោក​លើក​ទី​២

សមរភូមិទីក្រុង​ស្ដាឡីនក្រាដ​ឬ​ឈ្មោះជាភាសាអង់គ្លេស​ The Battle of Stalingrad គឺ​ជា​ប្រតិបត្តិការកងទ័ព​ដ៏ធំ​បំផុត​មួយ​រវាង​កងទ័ពសហភាពសូវៀតជាមួយ​និង​កងទ័ពណាស៊ីអាល្លឺម៉ង់រួមជាមួយសម្ព័ន្ធរបស់​ហ៊ីត្លែអំឡុង​សង្គ្រាមលោក​លើក​ទី​២។ វា​អាច​ជា​សមរភូមិមិន​សូវល្បី​ប៉ុន្តែ​វា​ជាសមរភូមិ​ប្រយុទ្ធបង្ហូរឈាម​គ្នាដ៏ធំ​បំផុត យូរបំផុត និង​សាហាវបំផុត​ក្នុង​សង្គ្រាមសម័យ​ទំនើប​។

Ccd9f2e44313020969150c61e9888778

ចាប់​ផ្ដើម​ពី​ខែ​សីហាឆ្នាំ១៩៤២​ដល់​ខែ​កុម្ភៈឆ្នាំ១៩៤៣ កងទ័ពទាំងពីរភាគី​ជាង​២លាន​នាក់​ប្រយុទ្ធគ្នា មនុស្សស្លាប់និង​របួស​ជិត​២​លាន​នាក់អំឡុង​ពេល​ប្រយុទ្ធ​រួម​ទាំងប្រជាជនស៊ីវិល​រុស្សីជាង​មួយសែននាក់​ផ្សេង​ទៀត។​ប៉ុន្តែ​សមរភូមិទីក្រុង​ស្ដាឡីនក្រាដ( ទីក្រុងឧស្សាហកម្មដ៏សំខាន់​មួយរបស់​សូវៀត)បាន​បង្វែរសង្គ្រាម​លោក​លើក​ទី​២​ឲ្យ​ក្រុមសម្ព័​ន្ធមិត្តលោកខាងលិច ( Allied forces)ឈាន​ទៅ​រក​ការ​ឈ្នះ​សង្គ្រាម។

ការចាប់​ផ្ដើម​សមរភូមិទីក្រុង​ស្ដាឡីនក្រាដ៖

WW2 Stalingrad Anniversary

បន្ទាប់​ពី​បាន​កាន់​កាប់​ទឹក​ដី​មួយផ្នែក​ធំ​នៃ​ប្រទេស​អ៊ុយក្រែន និងបេឡារុស(ទឹក​ដី​ពេល​បច្ចុប្បន្ន) នានិទាឃរដូវនាឆ្នាំ ១៩៤២ ដែល​ជា​ពេល​វេលាពាក់កណ្តាលសង្រ្គាមលោកលើកទី ២ កងកម្លាំង Wehrmacht របស់អាល្លឺម៉ង់បានសម្រេចចិត្តបង្កើនការវាយលុកទៅលើភាគខាងត្បូងនៃប្រទេសរុស្ស៊ីនៅរដូវក្តៅឆ្នាំនោះ។

Tumblr_mpvi2liwhc1rwu1s5o2_1280

ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋដ៏ឃោរឃៅ លោកយ៉ូសែបស្តាលីន ( Joseph Stalin) កងកម្លាំងរុស្ស៊ីបានវាយបកដោយជោគជ័យនិង​ទប់​ស្កាត់ការវាយលុករបស់អាឡឺម៉ង់ដែលចូលមកជ្រៅលើផ្នែកខាងលិចនៃប្រទេសរុស្សី(សហភាពសូវៀត)ទៅ​ហើយ​នោះ។ ស្ថានភាពនេះអាល្លឺម៉ង់បានកំណត់​គោលដៅចុង​ក្រោយដណ្តើមយកទីក្រុងម៉ូស្គូនារដូវរងារឆ្នាំ ១៩៤១-៤២ ។ ទោះយ៉ាងណា! កងទ័ពក្រហមរបស់ស្តាលីនបានរងការបាត់​បង់ទាហាន​និង​អាវុធជា​ច្រើន។

98EE99C3 C348 4E8C BB29 CB919B113EE4_w1024_q10_s

លោកស្តាលីននិងក្រុម​មេទាហានជា​ច្រើន​នាក់របស់​គាត់​ដែល​សុទ្ធតែជាឧត្តមសេនីយ៍ រួមទាំងមេដឹកនាំសហភាពសូវៀតនាពេលអនាគតលោក Nikita Khrushchev បាន​រំពឹង​ថា​កងទ័ពអាល្លឺម៉ង់​នឹងធ្វើ​ការ​វាយ​ប្រហារ​មក​លើ​ទីក្រុងមូស្គូក្នុង​ពេល​ណាមួយម្ដង​ទៀត។ ទោះយ៉ាងណាក៏ដោយហ៊ីត្លែរនិង ក្រុមទាហាន Wehrmacht របស់​គាត់មានគំនិតផ្សេងទៅ​វិញ។

P06c9g3w

អាល្លឺម៉ង់បានផ្តោតគោលដៅលើ Stalingrad ពីព្រោះទីក្រុងនេះបានបម្រើជាមជ្ឈមណ្ឌលឧស្សាហកម្មមួយនៅក្នុងប្រទេសរុស្ស៊ីដែលផលិតទំនិញនាំចេញសំខាន់ផ្សេងៗ​ពិសេសអាវុធ​និងកាំភ្លើងធំសម្រាប់បម្រើកងទ័ពរបស់សូវៀត។ ទន្លេវ៉ុលកាដែលហូរកាត់ទីក្រុងក៏ជាផ្លូវដឹកជញ្ជូនដ៏សំខាន់តភ្ជាប់ផ្នែកខាងលិចនៃប្រទេសជាមួយតំបន់ភាគខាងកើតដ៏​សែនឆ្ងាយ។

នៅ​ទី​បំផុត Adolf Hitler ពិត​ជា​ចង់​ឲ្យ​កងកម្លាំង Wehrmacht​របស់​គាត់​លុកលុយទីក្រុងស្ដារលីនក្រាត​ ដោយ​លោក​បាន​មើល​ឃើញ​ថា​ទីក្រុង​នេះ​មាន​តម្លៃសម្រាប់​គោលបំណងឃោសនានយោបាយ​សម្រាប់ស្ដាលីនក្នុង​ដឹកនាំ​សហភាពសូវៀត។​ សម្រាប់ហេតុផលស្រដៀងគ្នា! ខាង​កងទ័ពរុស្សីក័​ប្ដេជ្ញាដែរ​ថា​ត្រូវ​តែ​ការពារនិង​វាយ​បក​យក​ទី​ក្រុង​នេះ​ឲ្យ​បានវិញ​ដែរ។

6SRfsUz

កងទ័ពអាល្លឺម៉ង់​បានចាប់​ផ្ដើម​វាយលុក​ហើយ​ប្រកាស​ថា​បើ​កាន់កាប់​ទីក្រុង​នេះ​បាន​ មនុស្សប្រុស​ក្នុង​ទីក្រុង​នេះ​នឹងត្រូវ​សម្លាប់​ទាំងអស់​ហើយ​ហើយ​ស្រីៗនឹង​ត្រូវជម្លៀសចេញ​ដើម្បី​បើក​ឆាក​ការ​ប្រយុទ្ធដ៏​សាហាវដ៏​ខ្លាំងក្លាមួយ។​ចំណែកខាងរុស្សី​វិញ!​ស្ដាលីន​បាន​ប្រកាស​ថា​ឲ្យប្រធានជនរុស្សី​ទាំងអស់​ដែល​មាន​កម្លាំង​គ្រប់​គ្រាន់ កាន់​កាំភ្លើង​ដើម្បី​ការពារ​ទីក្រុងឲ្យ​បាន។កង​កម្លាំង Wehrmacht របស់​ហ៊ីត្លែ៦​កងពលបែងចែក​ជា៦ផ្លូវចាប់​ផ្ដើម​បើក​ការវាយ​ប្រហារ​នៅ​ថ្ងៃទី​២៣​ខែ​សីហាឆ្នាំ១៩៤២។

ឆាកប្រយុទ្ធបាន​ចាប់​ផ្ដើម៖

48D0586C00000578 0 Image A 73_1517585507546

កងកម្លាំងរបស់​សហភាពសូវៀតបាន​ត្រឹម​តែទប់​មិនឲ្យ​កងកម្លាំងថ្មើ​ជើង Wehrmacht របស់អាឡឺម៉ង់មិន​ឲ្យ​វាយ​សម្រុក​លឿនពេកប៉ុណ្ណោះក្នុងកំឡុងពេលនៃការប៉ះទង្គិចគ្នាដ៏សាហាវនៅភាគខាងជើងនៃទីក្រុងStalingrad ។ កម្លាំងស្តាលីនបានបាត់បង់បុរសជាង ២០០,០០០ នាក់ប៉ុន្តែពួកគេបានរារាំងទាហានអាល្លឺម៉ង់ដោយជោគជ័យ។ ជាមួយនឹងការយល់ដឹងយ៉ាងច្បាស់អំពីផែនការរបស់ហ៊ីត្លែរ ប្រជាជននិង​ទាហានរុស្ស៊ីមួយចំនួនបានដឹកជញ្ជូនស្បៀង និងគោរាប់​ម៉ឺនក្បាលរួចទៅហើយចេញពីតំបន់ Stalingrad ។ ទោះយ៉ាងនេះ​ក្ដី! ប្រជាជនជាង ៤០០.០០០ នាក់នៅក្នុងទីក្រុងមិនត្រូវបានជម្លៀសចេញទេ ដោយសារថ្នាក់ដឹកនាំរុស្ស៊ីជឿជាក់ថាវត្តមានរបស់ពួកគេនឹងជម្រុញកងទ័ពមាន​ទឹក​ចិត្តប្រយុទ្ធដើម្បី​ការពារ​ហើយ​កម្លាចកងទ័ពអាល្លឺម៉ង់ផង។

B8f15a08d4e367ea686927e79cc3bec9

ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​នេះ កងទ័ពអាកាសអាល្លឺម៉ង់ Germany’s Luftwaffe បាន​បាញ់​និង​ទម្លាក់​គ្រាប់​បែក​ពន្លិច​កប៉ាល់ដឹក​ទំនិញរុស្សី​អស់​ជា​ច្រើន​ហើយទន្លេវ៉ុលការបាន​ធ្លាក់ក្រោម​ដៃរបស់​កងកម្លាំងហ៊ីត្លែ។​ចាប់​ពី​ចុងខែ​សីហារហូត​ដល់​ជិត​ចប់​សមរភូមិននេះ​កងទ័ពអាកាសអាល្លឺម៉ង់  បាន​ទម្លាក់​គ្រាប់​បែកលើ​ទី​ក្រុងស្តាលីនក្រាដ​ជា​ច្រើនលើក​ច្រើន​សារ។

ចំនួន​អ្នក​ស្លាប​និង​របួស​នៃ​ប្រជាជនស៊ីវិលរុស្សី​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី!​គេ​ជឿ​ថា​មាន​ប្រជាជន​រាប់ម៉ឺន​នាក់​បាន​ស្លាប់​ហើយ​ជាង១០​ម៉ឺននាក់​ទៀត​ត្រូវ​ចាប់​ជា​ឈ្លើយសឹកនិង​បង្ខំឲ្យ​ធ្វើទាសករ​ក្នុង​ជំរំអ្នក​ទោស​នៅ​អាល្លឺម៉ង់។​ អំឡុងខែ​កញ្ញា​ កងទ័ពអាកាសអាល្លឺម៉ង់  Luftwaffe រាប់​ពាន់​គ្រឿងបានគ្រប់​គ្រង់ដែនអាកាសនៃ​ទីក្រុងស្ដាលី​ទាំងមូល ហើយប្រជាជនរុស្សីក្នុង​ទីក្រុង​បាន​បានត្រឹម​បង្ហាញការ​អស់​សង្ឃឹម​​និង​ជម្លៀស​ទៅ​កន្លែងផ្សេង​ៗគ្នា។


800px RIAN_archive_450_Snipers

កម្មករដែលមិន​ចូល​សមរភូមិ​បាន​បង្វែរ​ទៅ​កន្លែង​ផលិតអាវុធ​ដើម្បី​យក​មក​ប្រយុទ្ធ​ហើយ​ពួក​គេ​ភាគ​ច្រើន​ចូល​សមរភូមិដោយ​គ្មានអាវុធផ្ទាល់ខ្លួន ហើយ​ស្រ្តី​ត្រូវ​ទៅ​ជីកឡេណដ្ឋាន​នៅ​ជួរខាង​មុខ។ អញ្ចឹង​ក៏​ដោយ!​រុស្សី​ប​ន្តការ​ប្រយុទ្ធ​ថ្វី​បើ​បាត់​បង់កម្លាំង​ច្រើនយ៉ាង​សម្បើម។​ចុងឆ្នាំ១០៤២​ទីក្រុងស្ដាលីនទាំង​មូឡ​ក្លាយ​ជា​ទីក្រុងស្ទើតែវាល​រាប​ ហើយ​អគារជា​ច្រើនត្រូវខ្ទេចដោយ​ការ​ទម្លាក់គ្រាប់​បែក។

ជំហរមិនរាថយរបស់រុស្សី

Dead Soldiers After The Battle Of Stalingrad 55481904

ទោះ​បី​ជា​ទទួល​ការ​ខូចខាតធ្ងន់ធ្ងរនិង​បាត់​បង់កម្លាំង​អស់​ច្រើនដោយ​សារ​កងទ័ពអាកាសអាល្លឺម៉ង់  Luftwaffe ស្ដាលីនបាន​បញ្ជាកុំឲ្យ​កងទ័ពរបស់​គាត់​ដកថយ។​ បញ្ជាលេខ​២២៧ដ៏​ល្បី​ល្បាញ​មួយ​របស់​ស្ដាលីន​មានន័យថា​ “Not a step back!” ជំហរមិនរាថយ​ហើយ​អ្នក​ដែល​ចុះចាញ់​និង​ដក​ថយត្រូវប្រហារជីវិត។ ក្នុង​ក្រុង​ទាំង​មូល​កង​ទ័ពរុស្សី​នៅ​សល់​មិន​ដល់​២​ម៉ឺននាក់ផង​ខណៈ​ដែល​រថក្រោះក៏​នៅ​សល់​មិន​ដល់​១០០​គ្រឿង​ទៅ​ទៀត។

ទីបំផុត! មេបញ្ជាការរបស់​ទាហាសូវៀតជា​ច្រើន​នាក់​បាន​នាំ​ទ័ពជំនួយមក​ជួយក្នុង​ទីក្រុង​ហើយ​ព័ទ្ធជុំវិញ​តំបន់​ក្ដៅ។ ​ឆាក​ប្រយុទ្ធដ៏​ស៊ីសាច់​ហុត​ឈាម​នៅ​តាម​ផ្លូវជា​ច្រើន​ក្នុង​ទីក្រុងស្ដាលីនក្រាដ​ខណៈ​ទាហាន​ទាំង​សងខាង​បាន​ប្រើ​ទាហានលប​បាញ់​ជា​ច្រើន​នាក់​ពី​លើ​ដំបូលអគារក្នុង​ទីក្រុង។

DSC_0118 Russia Volgograd Panorama JSeckel 618 Pixels

Operation Uranus គឺ​ជា​ឈ្មោះ​ប្រតិបត្តិការមួយ​ដែល​បង្កើត​ឡើង​ដោយ​មេបញ្ជាការ​រុស្សី​២​រូប​គឺ​ឧត្តមសេនីយ៍ Georgy Zhukov និង Aleksandr Vasilevsky ដោយ​បាន​រៀប​ចំ​កង​ទ័ពព័ទ្ធពីលើ​ភ្នំនៅ​ភាគ​ខាង​ជើង​និងភាគ​ខាង​លិចទី​ក្រុង​។​ទោះ​បីជាប្រតិបត្តិការ​នេះ​បាត់​បង់​កងទ័ពច្រើនរុស្សី​ការពារ​បាន​ភាគ​ខាង​លិច​ទី​ក្រុង​នៅ​ខែ​វិច្ឆិកាឆ្នាំ១៩៤២​ហើយ​កងទ័ពអាល្លឺម៉ង់​ជិត​៣០ម៉ឺនាក់​រួម​ជាមួយសម្ព័ន្ធណាស៊ី​នៃ​កងពល​ទី​៦​ត្រូវចាប់​បាន។ ជោគជ័យ​ត្រង់​នេះ​ត្រូវ​បាន​គេ​យក​មក​ផលិត​ជា​ខ្សែ​ភាព​យន្តបែប​ឃោសនាក្រោយ​សង្គ្រាម​មួយ​ដែល​មាន​ចំណង​ជើង​ថា​​The Battle of Stalingrad។

រុស្សី​បាន​បិទផ្លូវផ្គត់ផ្គង់ស្បៀងនិង​សព្វាវុធ​ពី​ផ្នែក​ខាង​លិច​ហើយ​ទាហាន​អាល្លឺម៉ង់​ក្នុង​ទីក្រុង​បាន​ចាប់​ផ្ដើម​ខ្វះខាតស្បៀងនិង​អត់ឃ្លានបន្តិចម្ដងៗ។​ពេល​នោះ​ក៏​ចំ​ពេល​ដែល​រដូវ​ត្រជាក់​ក្នុង​ប្រទេស​រុស្សីបាន​មក​ដល់​ហើយ​ទាហាន​រុស្សី​បាន​ចាប់​បាន​ចំណុចខ្សោយ​ទាំងនេះ​ខណៈ​ទាហានអាល្លឺម៉ង់មិន​អាច​ទប់​ទល់​នឹង​ភាព​ត្រជាក់​បូក​រួម​ជាមួយ​នឹង​កង្វះខាត​ស្បៀង​ទៀត។​

កលល្បិចបែបត្រជាក់របស់រុស្សី

800px RIAN_archive_450_Snipers

ខណៈ​ដែល​រដូវ​ត្រជាក់ដ៏​ឃោឃៅ​ក្នុង​ប្រទេស​រុស្សីបាន​ចាប់​ផ្ដើម មេបញ្ជាការ​សូវៀតបាន​ដឹង​ថា​ទាហាន​អាល្លឺម៉ង់មិន​អាច​ប្រយុទ្ធបាន​ល្អ​ក្នុង​លក្ខខណ្ឌអាកាសធាតុត្រជាក់​ហើយ​ពេល​នេះ​ដល់ពេលរុស្សី​ធ្វើ​ស៊ីអាល្លឺម៉ង់ម្ដង​ហើយ។​ទាហានរុស្សីរាប់​ពាន់​នាក់បាន​ចាប់​ផ្ដើម​បោះ​ទីតាំងរបស់​ខ្លួន​នៅ​ជុំវិញទីក្រុងស្ដាលីនក្រាត កាត់ផ្ដាច់​ជំនួយ ស្បៀង និង​អាវុធរបស់​អាល្លឺម៉ង់​ហើយរុស្សីបាន​បើកឃោសនស័ព្ទលឺៗរំខានបំបាក់ស្មារតី​ទាហាន​អាល្លឺម៉ង់​។ ចំណុច​នេះ​មេបញ្ជា​ការ​កងទ័ពអាល្លឺម៉ង់បាន​បោះ​បង់កិច្ចខិតខំ​ប្រឹង​ប្រែង​ទាំងឡាយ​ដើម្បីបន្ធូបន្ថយកន្លាំងរបស់​ខ្លួន​ដែល​ជាប់ក្នុង​ទីក្រុងស្ដាលីនក្រាដ។ អញ្ចឹង​ក៏ដោយ! ហ៊ីត្លែរបដិសេធចុះចាញ់​ទោះ​បី​ជា​ទាហានរបស់​ខ្លួនចាប់​ផ្ដើមអត់ឃ្លានបន្តិច​ម្ដងៗ​​ខណៈ​ដែលអាវុធចាប់​ផ្ដើម​អស់​គ្រាប់​។

សមរភូមិទីក្រុង​ស្ដាឡីនក្រាដ​ត្រូវ​បញ្ជប់៖

9d6dcc63a536db6e4bb322a6d441ac20

ក្នុង​ខែកុម្ភៈឆ្នាំ១៩៤៣​កងកម្លាំងរុស្សីបាន​កាន់​កាប់​ទីក្រុងស្ដាលីនក្រាដហើយ​ចាប់​ខ្លួន​ទាហានអាល្លឺម៉ង់​ជិត១ម៉ឺន​នាក់​ថ្មី​បើ​ផ្នែក​ខ្លះនៃ​ទីក្រុងទាហានអាល្លឺម៉ង់មួយចំនួន​នៅ​តែ​ស៊ូប្រយុទ្ធដល់​ដើមខែមីនា។​ទាហានអាល្លឺម៉ង់​ដែល​ត្រូវ​បាន​ចាប់​ខ្លួនភាគ​ច្រើន​បញ្ជូន​ទៅ​ជំរំអ្នកទោសក្នុង​ប្រទេស​រុស្សី​ហើយ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​បាន​ស្លាប់​ដោយ​សារ​អត់​ឃ្លាន​និង​ជំងឺឆ្លង។

ការបាត់បង់នៅស្តាលីនក្រាដគឺជាការបរាជ័យដំបូងនៃសង្គ្រាមលោក​លើក​ទី​២ដែលត្រូវបានទទួលស្គាល់ជាសាធារណៈដោយហ៊ីត្លែរ។ ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​វាកងកម្លាំងហ៊ីត្លែរនិងសម្ប័ន្ធមិត្តណាស៊ីចាប់​ផ្ដើម​ដកថយការពារបន្តិច​ម្ដង ហើយដកថយមក​ការពារ​នេះ​បានបង្កើនទំនុកចិត្តឲ្យរុស្ស៊ីបន្តធ្វើសង្គ្រាមនៅក្នុងសមរភូមិភាគខាងកើត( Eastern Front )ក្នុងសង្គ្រាមលោកលើកទី ២ ។

CsAsOowXEAAHS3e

នៅទីបញ្ចប់អ្នកប្រវត្ដិសាស្ដ្រជាច្រើនជឿថាសមរភូមិនៅស្តាលីនក្រាដបានកត់សម្គាល់នូវរបត់សំខាន់មួយនៅក្នុងសង្គ្រាមលោក​លើក​ទី​២។ វាគឺជាចំណុចចាប់ផ្តើមនៃការឈានទៅរកជ័យជំនះសម្រាប់កងកម្លាំងសម្ព័ន្ធមិត្តលោក​ខាង​លិច​(Allie Forces )ដែលមាន​សូវៀត អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក​ក្នុងឆ្នាំ១៩៤៥។

ប្រភព៖ history.com

រក្សាសិទ្ធ៖ ក្នុងស្រុក