Ads
បទយកការណ៍ពិសេស៖ អាជីវករនៅផ្សារឃ្លាំងរំសេវមានការព្រួយបារម្ភ ចំពោះបញ្ហាដែលអាជ្ញាធរប្រកាសបិទផ្សារនៅពេលខាងមុខនេះ

បទយកការណ៍ពិសេស៖ អាជីវករនៅផ្សារឃ្លាំងរំសេវមានការព្រួយបារម្ភ ចំពោះបញ្ហាដែលអាជ្ញាធរប្រកាសបិទផ្សារនៅពេលខាងមុខនេះ

ព័ត៌មានស្តីពីការប្រកាស ដែលខាងអាជ្ញាធរបានចេញថ្មីៗនេះ បានធ្វើឱ្យអាជីវករអ្នកលក់ដូរក្នុងផ្សារឃ្លាំងរំសេវមានការព្រួយបារម្ភជាខ្លាំង ដោយក្នុងសេចក្ដីប្រកាសបានសម្រេចនឹងបិទផ្សារនេះនៅថ្ងៃទី ៣០ ខែ​ មេសា​ ឆ្នាំ ២០២០ ខាងមុខនេះហើយ។

1

85075470_2698708683545438_4945351474918981632_o Copy Scaled 768x1524

3

ដោយសារតែការប្រកាសនេះ បានធ្វើឱ្យអាជីវករជាច្រើននាក់មានការព្រួយបារម្ភជាខ្លាំងចំពោះមុខរបរចិញ្ចឹមជីវិតរបស់ខ្លួនរាល់ថ្ងៃ ដោយតាមសំដីរបស់អាជីរករម្នាក់ឈ្មោះ រិទ្ធ ដែលទិញតូបរកស៊ីលក់ដូរក្នុងផ្សារជាង ១០ ឆ្នាំបានប្រាប់ ក្នុងស្រុក ថា៖ « គាត់មានការព្រួយបារម្មណ៌នៅពេលដែលផ្សារត្រូវបិទគាត់មិនដឹងទៅរកទីតាំងថ្មីនៅឯណា ណាមួយទីតាំងជួលលូវក៏ថ្លៃៗ រកស៊ីប៉ុណ្ណេះខ្លាចតែទប់មិនជាប់នឹងថ្លៃឈ្នួលទេ គាត់ប្រមូលដើមមកអស់ហើយ ទិញតូប 8500$ ទំហំ 2.5mx3m ហើយបង់ថ្លៃឈ្នួលប្រចាំខែ មួយខែ 90$ ទៀត បើបិទផ្សារហើយគ្មានសំណងមកវិញខ្លះគាត់មិនដឹងត្រូវធ្វើម៉េចទេ ហើយម៉ូយធ្លាប់តែចូលមកទិញនៅផ្សារនេះ ដល់ពេលយើងដូរទីតាំងច្បាស់ជាត្រូវបាត់ម៉ូយអស់ខ្លះទៀតហើយ »

ចំណែក អ៊ីមុំ ដែលជាអ្នករកស៊ីទូរស័ព្ទក្នុងផ្សារ ក៏បានប្រាប់ ក្នុងស្រុក ដែរថា៖  « បើផ្សារបិទ គាត់ប្រហែលឈប់រកស៊ីលក់ទូរស័ព្ទនេះហើយ ដោយសារពិបាករកទីតាំងថ្មី ប្រហែលត្រូវដូរមុខរបរវិញ »

6

ដោយឡែក ​សម្រាប់អាជីវករពីរនាក់ប្ដីប្រពន្ធដែលទិញតូបរកស៊ី តាំងពីឆ្នាំ 2006 មក ក៏បានឱ្យដឹងដែរថា៖ « គាត់មិនដឹងធ្វើម៉េចទេ បើគេប្រកាសបិទយើងមានតែគិតតាមហ្នឹង តូបទិញតាំងពីតំលៃ 16000$ ហើយត្រូវបង់ឱ្យគេ 270$ រាល់ខែ ពេលគេបិទផ្សារមិនដឹងបានមួយរៀលមកវិញ​ឬអត់ទេ គិតរកទីតាំងថ្មី តែមិនដឹងទៅរកនៅណា បើផ្ទះឥឡូវសុទ្ធតែឡើងថ្លៃ បើជួលគេមួយខែ 1000$ ជាង មិនដឹងទប់រួច ឬអត់ទេ ព្រោះរបរលក់ទូរស័ព្ទឥឡូវពិបាកណាស់ ចេញលក់គរជើងគ្នា ប្រជែងតំលៃគ្នា រកចំណេញសឹងមិនឃើញ សង្ឃឹមថាគេនឹងមានដំណោះស្រាយដ៏សមស្របសំរាប់អាជីវករទាំងអស់ក្នុងផ្សារផងចុះ»។


7

ជាចុងក្រោយបងប្អូនអាជីវករនៅក្នុងផ្សារឃ្លាំងរំសេវ ក៏បានសំណូមពរឱ្យអាជ្ញាពរជួយដោះស្រាយ និងផ្តល់សំណងសមរម្យដល់ពួកគាត់ផង ​ដើម្បីបានដើមខ្លះបន្តអាជីវកម្ម ​ឬប្តូរមុខរបរផ្សេងៗទៀត៕

រក្សាសិទ្ធអត្ថបទ និងរូបភាព៖ ក្នុងស្រុក

2

4

5